ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត​ទាំង​បួន​ដែល​អ្នក​ត្រូវ​ទទួលស្គាល់​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ល្អ

4 ឆ្នាំ មុន

ក្នុង​នាម​ជា​អ្នកដឹកនាំ ឬ​ប្រធាន​ក្រុម​ណាមួយ​មិន​ថា ក្នុង​ក្រុមហ៊ុន ឬ​អាជីវកម្ម​ទេ​អ្នក​ប្រហែលជា​ធ្លាប់​សួរ​ខ្លួនឯង​ថា តើ​អ្នកជា អ្នកដឹកនាំ​ល្អ​មួយ​រូប​ឬទេ ? ហើយ​ដើម្បី​ឆ្លើយ​នឹង​សំណួរ​នេះ អ្នក​ត្រូវ​តែ​ទទួលស្គាល់​ជា​មុន​សិន​នូវ​ចំណុច​ទាំង​បួន​ខាងក្រោម ៖…

ក្នុង​នាម​ជា​អ្នកដឹកនាំ ឬ​ប្រធាន​ក្រុម​ណាមួយ​មិន​ថា ក្នុង​ក្រុមហ៊ុន ឬ​អាជីវកម្ម​ទេ​អ្នក​ប្រហែលជា​ធ្លាប់​សួរ​ខ្លួនឯង​ថា តើ​អ្នកជា អ្នកដឹកនាំ​ល្អ​មួយ​រូប​ឬទេ ? ហើយ​ដើម្បី​ឆ្លើយ​នឹង​សំណួរ​នេះ អ្នក​ត្រូវ​តែ​ទទួលស្គាល់​ជា​មុន​សិន​នូវ​ចំណុច​ទាំង​បួន​ខាងក្រោម ៖

១. អ្នកដឹកនាំ​ល្អ​ទទួល​បាន​ជំនឿ​ទុកចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន ៖ រាល់​អ្នកដឹកនាំ​ទាំងអស់​ត្រូវ​តែ​ចេះ​ឈរ​នៅ​មុខ​កញ្ចក់ និង​សួរ​ខ្លួនឯង​ថា តើ​អាកប្បកិរិយា​របស់ខ្ញុំ​បង្កើន​ជំនឿ​ទុកចិត្ត​ទេ?ជំនឿ​ទុកចិត្ត គឺជា​សសរទ្រូង​សំខាន់​មួយ​សម្រាប់​ភាព​ជា​អ្នកដឹកនាំ ហើយ​វា​មិន​អាច​កើត​មាន​ទេ ប្រសិនបើ​អ្នកដឹកនាំ​មិន​មាន​តម្លាភាព​ទំនួល​ខុស​ត្រូវ​ភាព​ទៀងត្រង់​ការ​ចេះ​ទទួលស្គាល់​កំហុសឆ្គង និង​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាដើម ។

២. អ្នកដឹកនាំ​ល្អ​ជួយ​បម្រើ​តម្រូវការ​អ្នក​ដទៃ ៖ អ្នកដឹកនាំ​ល្អ​មិន​គិតតែ​ពី​ផលប្រយោជន៍​ខ្លួន​ទេ តែ​ពួក​គេ​គិត​ពី​ផលប្រយោជន៍​អ្នក​ដទៃ​មុន ។ កត្តា​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ជោគជ័យ គឺ​នៅ​ពេល​ដែល​ពួក​គេ​អាច​ជួយ​អ្នក​ដទៃ​បាន ។ ហើយ​អ្នកដឹកនាំ​ប្រភេទ​នេះ​មាន​ភាព​ស្មោះត្រង់ ប្រសិទ្ធិ​ភាព​ការងារ​ខ្ពស់​ចេះ​យល់​ពី​អារម្មណ៍​អ្នក​ដទៃ និង​អាច​ឈានមុខ​ដៃគូ​ប្រកួតប្រជែង​ជា​រៀងរាល់ថ្ងៃ ។
៣. អ្នកដឹកនាំ​ល្អ​មាន​ភាព​ទៀងត្រង់​ជាមួយ​ខ្លួនឯង ៖ យោង​ទៅ​តាម​លោក Jerry Colonna ដែល​ជា​អ្នកជំនាញ​ផ្នែក​ដឹកនាំ និង​ជា​អ្នកនិពន្ធ​សៀវភៅ Reboot: Leadership and the Art of Growing Up បាន​បកស្រាយ​ពីសារ​សំខាន់​នៃ​ការ​សួរ​ខ្លួនឯង និង​បាន​បន្ថែម​ថា​កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​មនុស្ស​ក្លាយជា​អ្នកដឹកនាំ​ល្អ គឺ​ការ​និយាយ​ទៀងត្រង់​ជាមួយ​ខ្លួនឯង ។

លោក​បាន​បកស្រាយ​ថា មនុស្ស​យើង​តែងតែ​ពាក់​កំបាំង​មុខ​តាម​អ្វី​ដែល​មនុស្ស​ដទៃ​ចង់​មើលឃើញ និង​ព្យាយាម​លាក់បាំង​ធាតុ​ពិត​របស់​ខ្លួន​ពី​អ្នក​ដទៃ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​ដឹកនាំ​អ្នក​ដទៃ អ្នក​ត្រូវ​តែ​ដោះ​កំបាំង​មុខ​នោះ​ចេញ និង​បង្ហាញ​ពី​ធាតុ​ពិត​របស់​អ្នក ។

៤. អ្នកដឹកនាំ​ល្អ​ជួយ​ឲ្យ​អ្នក​ដទៃ​ជោគជ័យ​៖ តើ​អ្នក​ចង់បាន​អ្វី​ពី​ខ្ញុំ? គឺជា​សំណួរ​ដែល​សំខាន់​ជាងគេ​ដែល​អ្នកដឹកនាំ​អាច​សួរ​ទៅ​កាន់​សមាជិក​ក្នុង​ក្រុម ។ លោក Calvin G. Butler ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Baltimore Gas and Electric គឺជា​ឧទាហរណ៍​ល្អ​មួយ​នៃ​អ្នកដឹកនាំ​ប្រភេទ​នេះ ។

លោក​បាន​បកស្រាយ​ថា ក្នុង​នាម​ជា​អ្នកដឹកនាំ​លោក​កំណត់​យុទ្ធសាស្ត្រ​ជ្រើសរើស​បុគ្គលិក​ដែល​មាន​ទេព​កោសល្យ និង​ជំនាញ​ខ្ពស់ ហើយ​ជំរុញ​ឲ្យ​ពួក​គេ​ធ្វើ​ការងារ​ដោយ​មាន​ប្រសិទ្ធិ​ភាព ។ លោក Bulter ផ្តោត​សំខាន់​លើ​កត្តា​បី​យ៉ាង ។ ទី​មួយ​គឺ​ការ​លូតលាស់​របស់​សមាជិក​ក្រុម ។ ទី​ពីរ​គឺ​ទំនួល​ខុស​ត្រូវ​របស់​ពួក​គេ​ក្នុង​ការ​សម្រេច​បាន​ជោគជ័យ និង​ទី​បី​គឺ​ការ​លុប​បំបាត់​ឧបសគ្គ​ដែល​នៅ​ពីមុខ​ភាព​ជោគជ័យ​របស់​ពួក​គេ​និង​ក្រុមហ៊ុន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ