ខេត្តបាត់ដំបង៖ ជនប្រដាប់អាវុធពីរក្រុមបានធ្វើសកម្មភាពដេញបាញ់គ្នាដូចក្នុងខ្សែភាពយន្តរបស់ហុងកុង ដោយមិនទាន់ដឹងពីមូលហេតុ បង្កការភ្ញាក់ផ្អើលទំាងយប់នៅក្នុងស្រុកកំរៀង ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីអ្នកភូមិឲ្យដឹងជំហានដំបូងថា ហេតុការណ៏នេះបានកើតឡើងចាប់តំាងពីម៉ោង៩យប់ថ្ងៃទី០១ មេសា ២០១៤ រហូតដល់ម៉ោង១២ពាក់កណ្តាលអធ្រាត្រថ្ងៃដដែល ដោយជនប្រដាប់អាវុធទំាងពីរក្រុមដេញបាញ់គ្នាពីភូមិដំណាក់សាលា រហូតមកដល់ភូមិតាគ្រៃ ឃុំតាគ្រៃ បណ្តាលឲ្យយុវជនម្នាក់ឈ្មោះ យួម យី អាយុ១៩ឆ្នាំ រងរបួសជើងបែកឆ្អឹង ( ត្រូវគ្រាប់កំាភ្លើង K54 ) កំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យយោធាកងពលលេខ៥៣ ។
ចំណែកអធិការនគរបាលស្រុកកំរៀង លោក ឈឹម គឹមហុង បានឲ្យដឹងថា ហេតុការណ៏ដេញបាញ់គ្នានេះ បានកើតឡើងនៅម៉ោង១២អធ្រាត្រ ដោយថាជាករណីរាលកៃកំាភ្លើង ។ យ៉ាងណាក៏ដោយក្រុមអ្នកភូមិបានលើកឡើងផ្ទុយពីលោកអធិការ ដោយថាជាករណីដេញបាញ់គ្នា ប៉ុន្តែមិនដឹងពិតបា្រកដថាកើតចេញពីរឿងទំនាស់អ្វីនោះដែរ គ្រាន់តែថានៅចំណុចខាងលើមានទីតំាងលួចលាក់លក់គ្រឿងញៀនតែប៉ុណ្ណោះ ។
នៅពេលនេះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស៊ើបអង្កេត ៕
ចែករំលែកព័តមាននេះ