អស់រយៈពេលជិត១ខែហើយគិតចាប់តាំងពីយន្តហោះ MH370 របស់ម៉ាឡេស៊ីបានបាត់ ចាប់តាំងពីថ្ងៃទី៨ មីនា ឆ្នាំ២០១៤ មក ។ ហេតុការណ៍ដ៏ចម្លែកនេះ ធ្វើឱ្យប្រទេសជាច្រើនមានការងឿងឆ្ងល់ពីស្ថានភាពហោះហើរ ព្រមទាំងធ្វើការតាមដានតាមរយៈប្រព័ន្ធផ្កាយរណប និងបញ្ជូននាវារុករកតាមសមុទ្រនានាដែលគេសន្និដ្ឋានថា យន្តហោះ MH370 អាចនឹងធ្លាក់ចូលក្នុងមហាសមុទ្រឥណ្ឌា ។ បេសកកម្មរុករកមានជាច្រើនប្រទេស ក្នុងនោះកម្ពុជាក៏បានចូលរួមដែរ តែរកមិនឃើញតម្រុយណាមួយច្បាស់លាស់ពីយន្តហោះ MH370 នោះទេ ។
តាមប្រភពព័ត៌មានថ្មីៗចុងក្រោយស្តីពីការរកឃើញបំណែកមួយចំនួនដែលអណ្តែតលើផ្ទៃទឹកសមុទ្រនោះក៏មិនមែនជាបំណែកយន្តហោះដែលបាត់នោះដែរ តែជាបំណែកឧបករណ៍ប្រើប្រាស់របស់អ្នកនេសាទទៅវិញ ។ ទោះបីជាការប្រឹងប្រែងរបស់បណ្តាប្រទេសមួយចំនួននាពេលកន្លងមកមិនទាន់ទទួលបានផ្លែផ្កា តែពួកគេនៅតែបន្តបេសកកម្មស្វែងរកតទៅទៀត ។ បណ្តាប្រទេសដែលបានចូលរួមក្នុងការរុករកយន្តហោះ MH370 គឺមាន ៖
ប្រទេសចិន ប្រើប្រាស់ផ្កាយរណប យន្តហោះ២គ្រឿង និងនាវាសមុទ្រ៨គ្រឿង ។
ប្រទេសវៀតណាម ប្រើប្រាស់ឧទ្ធម្ភាគចក្រ២គ្រឿង យន្តហោះ៦គ្រឿង និងនាវាសមុទ្រ៧គ្រឿង ។
ប្រទេសឥណ្ឌា ប្រើប្រាស់យន្តហោះ៦គ្រឿង និងនាវាសមុទ្រចំនួន៦គ្រឿង ។
ប្រទេសហ្វ៊ីលីពីន ប្រើប្រាស់យន្តហោះ៣គ្រឿង និងនាវាសមុទ្រ៥គ្រឿង ។
ប្រទេសអូស្ត្រាលី ប្រើប្រាស់នាវាសមុទ្រ៧គ្រឿង ។
ប្រទេសសិង្ហបុរី ប្រើប្រាស់ឧទ្ធម្ភាគចក្រ១គ្រឿង យន្តហោះ៣គ្រឿង នាវាសមុទ្រ៣គ្រឿង និងនាវាមុជក្នុងបាតសមុទ្រ១គ្រឿង ។
ប្រទេសកម្ពុជា ប្រើប្រាស់ឧទ្ធម្ភាគចក្រ៤គ្រឿង និងនាវាសមុទ្រ២គ្រឿង ។
ប្រទេសឥណ្ឌូណេស៊ី ប្រើប្រាស់យន្តហោះ១គ្រឿង និងនាវាសមុទ្រ៥គ្រឿង ។
សហរដ្ឋអាមេរិក ប្រើប្រាស់ផ្កាយរណប ឧទ្ធម្ភាគចក្រ២គ្រឿង យន្តហោះ៣គ្រឿង និងនាវាសមុទ្រ២គ្រឿង ។
កោះតៃវ៉ាន់ ប្រើប្រាស់យន្តហោះ១គ្រឿង និងនាវាសមុទ្រ៤គ្រឿង ។
ប្រទេសថៃ ប្រើប្រាស់ឧទ្ធម្ភាគចក្រ១ គ្រឿង យន្តហោះ១គ្រឿង និងនាវាសមុទ្រចំនួន៣គ្រឿង ។
ប្រទេសម៉ាឡេស៊ី ប្រាស់យន្តហោះ១៦គ្រឿង និងនាវាសមុទ្រ២៧គ្រឿង ។
ប្រទេសអារ៉ាប់រួម ប្រើប្រាស់យន្តហោះ១គ្រឿង ។
ប្រទេសបារាំង ប្រើប្រាស់ផ្កាយរណប ។
ប្រទេសន័រវែស ប្រើប្រាស់នាវាសមុទ្រ១គ្រឿង ។
ប្រទេសជប៉ុន ប្រើប្រាស់យន្តហោះ២គ្រឿង និងប្រព័ន្ធផ្កាយរណប ។
ប្រទេសនូវែលហ្សេឡង់ ប្រើប្រាស់យន្តហោះ៣គ្រឿង ។
ប្រទេសកូរ៉េខាងត្បូង ប្រើប្រាស់យន្តហោះ២គ្រឿង ។
ប្រទេសអង់គ្លេស ប្រើប្រាស់នាវា១គ្រឿង ។
ប្រទេសមីយ៉ាន់ម៉ា ប្រើប្រាស់នាវាសមុទ្រ៣គ្រឿង ។
ប្រទេសបង់ក្លាដែស ប្រើប្រាស់យន្តហោះ១គ្រឿង នាវាសមុទ្រ២គ្រឿង ៕
ចែករំលែកព័តមាននេះ