ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​ផល​​បោះ​ឆ្នោត​​ព្រឹទ្ធ​​សភា​ថៃ​​សំទ្បេង​ភា​គ​ច្រើន​​ទ្រទ្រង់​​​ រដ្ឋាភិបាល ​​ជា​ដំណឹង​ល្អ​​របស់​លោក​ស្រី​យីង​ទ្បាក់​​ ស៊ី​ណា​វ៉ា​ត្រា​

11 ឆ្នាំ មុន

ប្រភព​ពី​វិទ្យុ​​សំទ្បេង​​សហ​រដ្ឋ​អាមេរិក​ (VOA)​បាន​បញ្ជាក់​ថា​ ​កាល​ពី​យប់​ថ្ងៃ​​ទី​១ ​មេ​សា​ លទ្ធផល​​​បោះ​ឆ្នោត​​ស​មាជិក​​ព្រឹទ្ធ​សភា​​ថៃ កាល​ពី​​ចុង​សប្តា​ហ៍​​កន្លង​ទៅ​ បាន​​បង្ហាញ​​ថា​ ក្រុម​អ​្នក​ឈរ​​លើ​ជំហរ​​របស់​រដ្ឋាភិបាល​​មាន​សំទ្បេង​​ភាគ​ច្រើន​ ​។​ នេះ​ចាត់​ទុក​ថា ​ជា​ដំណឹង​​ល្អដ៏​កម្រ​​របស់​លោក​ស្រី​​យីង​ទ្បាក់​ ​ស៊ីណាវ៉ា​ត្រា​ ​ដែល​​កំពុង​ត្រូវ​​ស្ថាប័ន​​​ប្រឆាំង​​អំពើ​​ពុក​រលួយ ធ្វើ​ការ​​ចោទ​ប្រកាន​់​​ពាក់​ព័ន្ធ​​

ប្រភព​ពី​វិទ្យុ​​សំទ្បេង​​សហ​រដ្ឋ​អាមេរិក​ (VOA)​បាន​បញ្ជាក់​ថា​ ​កាល​ពី​យប់​ថ្ងៃ​​ទី​១ ​មេ​សា​ លទ្ធផល​​​បោះ​ឆ្នោត​​ស​មាជិក​​ព្រឹទ្ធ​សភា​​ថៃ កាល​ពី​​ចុង​សប្តា​ហ៍​​កន្លង​ទៅ​ បាន​​បង្ហាញ​​ថា​ ក្រុម​អ​្នក​ឈរ​​លើ​ជំហរ​​របស់​រដ្ឋាភិបាល​​មាន​សំទ្បេង​​ភាគ​ច្រើន​ ​។​ នេះ​ចាត់​ទុក​ថា ​ជា​ដំណឹង​​ល្អដ៏​កម្រ​​របស់​លោក​ស្រី​​យីង​ទ្បាក់​ ​ស៊ីណាវ៉ា​ត្រា​ ​ដែល​​កំពុង​ត្រូវ​​ស្ថាប័ន​​​ប្រឆាំង​​អំពើ​​ពុក​រលួយ ធ្វើ​ការ​​ចោទ​ប្រកាន​់​​ពាក់​ព័ន្ធ​​នឹង​​គម្រោង​​ការ​ទទួល​ទិញ​​ស្រូវ​ដ៏​អាស្រូវ​នោះ ។ ​

VOA បាន​ផ្សាយ​​ថា ​លោក​ស្រី​​យីង​ទ្បាក់​ ​ស៊ី​ណា​វ៉ា​ត្រា​ ​នាយក​រដ្ឋ​មន្ត្រី​​ថៃ ​បាន​រង​​ការ​ចោទ​ប្រកាន់​​ថា ​​មាន​ភាព​​ព្រងើយ​​កន្តើយ​​​ក្នុង​​ការ​​បំពេញ​​តួនាទី​លើ​​​​​​គម្រោ​ង​ការ​​ទិញស្រូវ​​របស់​រដ្ឋាភិបាល​​ ដែល​បច្ចុប្បន្ន​​កំពុង​ក្លាយ​​​ជា​ការ​​ខាត​បង់​​​ដ៏ធ្ងន់​ធ្ងរ​មួយ​ ។ ស្រប​​ពេល​ជា​មួយ​​គ្នា​នេះ​​​ ប្រសិន​​បើ​គណៈ​កម្ម​ការ​ការពារ​​ និង​ប្រឆាំង​​អំពើ​ពុក​រលួយ​​បញ្ជា​ក់​​ថា ​មាន​កំហុស​​ពិត​ ​ក្នុង​ដំណាក់​​កាល​បន្ត​​ គឺ​បញ្ជូន​​សំណុំ​រឿង​​ទៅ​​ព្រ​ឹទ្ធ​សភា​​ ដើម្បី​ដំណើរ​​ការ​ដក​​លោក​ស្រី​យីង​​ទ្បាក់​ ​ចេញ​ពី​តំ​ណែង​​តាម​​សំទ្បេង​​៣ភាគ​៥​​នៃ​​ចំនួន​សរុប​​១៥០​សំទ្បេង​​ក្នុង​ព្រឹទ្ធ​សភា​ ។ VOA ​បាន​​​​​បន្ត​ទៀត​ថា លទ្ធ​ផល​​បោះ​ឆ្នោត​​ហាក់​ដូចជា​​ដាក់​ស​ម្ពាធ​​​ដល់​ក្រុម​អ្នក​តវ៉ា​​ ដែល​កំពុង​​ធ្វើ​បាតុ​កម្ម​​អស់​រយៈ​ពេល​​ជា​ច្រើន​ខែ​មកហើយ​ ​ដើ​ម្បី​ផ្តួល​​​រំលំ​លោក​ស្រី​យីង​ទ្បាក់​ ​និង​កម្ចាត់​​ឥទ្ធ​ិ​ពល​​របស់​​លោក​ថាក់​ស៊ីន ស៊ី​​ណាវ៉ាត្រា​ ​ដែល​ជា​បង​ប្រុស​​របស់​​លោក​ស្រី​ ។

តាម​របាយ​​ការណ៍​​របស់​គណៈ​​កម្ម​ការ​​រៀប​ចំ​ការ​​បោះឆ្នោត​ឃើញ​ថា ​បេក្ខ​ជន​​​​ព្រឹទ្ធ​សភា​​ ដែល​ឈ្នះ​​ក្នុង​មណ្ឌល​​បោះ​ឆ្នោត​​នៅ​ភាគ​​ខាង​ជើង​ ​និង​ឦសាន​ គឺ​ជា​ទី​តាំង​​ដ៏​មាន​ប្រជា​ប្រិយ​ភាព​សំខាន់​​របស់​​លោក​​ថាក់​ស៊ីន​ ដែល​ភាគ​​ច្រើន​មាន​​សម្ព័ន្ធ​​ភាព​ជា​មួយ​​​គណបក្ស​​ភឿ​ថៃ​ ។ ​ស្រប​ពេល​​ជា​មួយ​គ្នា​នេះ​ ​តាម​​ការ​វិភាគ​របស់​«ណេស្ហិ​​ន​ម៉ាល់​​ទី​មី​ឌៀ​ ហ្គ្រុប​» បាន​បញ្ជាក់​​ថា ​ភាគី​របស់​​រដ្ឋាភិបាល​បាន​ទទួ​ល​ការ​ជ្រើស​រើស​ច្រើន​​ជាង​៥០%​ ឬ​ប្រហែល​​៧៧​អាសនៈ​​ នៃ​ការ​បោះ​ឆ្នោត​​កាល​ពី​ចុង​សប្តាហ៍​​កន្លង​ទៅ​ ៕