ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ឥដ្ឋ​​បើក​គេច​​ឡាន​មួយ​​គ្រឿង ជ្រុលបុក​​ក្បាល​​បង្កាន់​ដៃស្ពាន​​អាកាស​ស្ទឹងមាន​ជ័យ

11 ឆ្នាំ មុន

រាជធានីភ្នំ​ពេញ ៖ រថយន្ត​ដឹក​ឥដ្ឋមួយ​គ្រឿង ម៉ាក​​ហ៊ី​យ៉ាន់​ដាយ​​បាន​រេចង្កូត​​បុក​​​​ក្បាល​​បង្កាន់​ដៃស្ពាន​​អាកាស​ស្ទឹងមាន​ជ័យរួច​​ហោះ​​ទំ​ពីលើ​​ ខណៈ​​អ្នក​បើក​បរ​​អះអាង​ថាជាន់​​ហ្វ្រាំង​មិន​ស៊ី​​ និង​​បើក​គេច​​រថយន្ត​​មួយ​គ្រឿង​​ ។

ហេតុការ​ណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាល​ពីវេលា​ម៉ោង​​១២និង​​៥០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​​០២ មេសា ២០១៤ នៅចំណុច​ស្ពាន​អាកាស​​ស្ទឹង​មាន​ជ័យ​ តាម​​បណ្តោយ​​ផ្លូវ​ជាតិលេ​ខ​២៧១ ស្ថិត​​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​​ទួល​គោក ។ ​

ទោះ​បី​​យ៉ាង​ណា​​ គ្រោះ​ថ្នាក់​​នេះ​ពុំ​បណ្តាល​​ឱ្យ​អ្នក​ណា​ម្នាក់​រងរបួស​នោះ​​ទេ ។