ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិុក​សុិក​ធ្វើ​កំណែ​ទម្រង់​យុទ្ធ​សាស្ត្រ​ទប់​ស្កាត់​បទ​ឧក្រិដ្ឋ​

11 ឆ្នាំ មុន

រដ្ឋាភិបាល​មុិក​សុិក​ បាន​ប្រកាស​កាលពី​ពេល​ថ្មីៗ​​នេះ​ថា នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ផែន​ការ​យុទ្ធ​សាស្ត្រ​​ផ្នែក​សន្តិ​សុខ​សម្រាប់​ទប់​ទល់​នឹង​អំពើ​​​ហិ.ង្សា​ និង​ឧក្រិដ្ឋ​កម្ម​ដែល​កើន​ខ្ពស់​នៅ​ក្នុង​តំបន់​ជុំវិញ​ក្រុង​មុិក​សុីកូ​ស៊ីធី ។​ ទីភ្នាក់​ងារ​ព័ត៌​មាន​បរទេស​ កាល​ពី​ថ្ងៃទី​២ មេសា​ ផ្សាយ​ថា​ លោក​មី​ហ្គេល​ អង់​ជែល​ អូសូ​រីយូ៉ឆុង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​របស់​មុិក​សុិក​ បាន​បង្ហើប​​ឱ្យដឹង​ថា​ តំបន់​ជុំវិញ​ក្រុង​មុិក​សុីកូស៊ីធី​ ដែល

រដ្ឋាភិបាល​មុិក​សុិក​ បាន​ប្រកាស​កាលពី​ពេល​ថ្មីៗ​​នេះ​ថា នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ផែន​ការ​យុទ្ធ​សាស្ត្រ​​ផ្នែក​សន្តិ​សុខ​សម្រាប់​ទប់​ទល់​នឹង​អំពើ​​​ហិង្សា​ និង​ឧក្រិដ្ឋ​កម្ម​ដែល​កើន​ខ្ពស់​នៅ​ក្នុង​តំបន់​ជុំវិញ​ក្រុង​មុិក​សុីកូ​ស៊ីធី ។​ ទីភ្នាក់​ងារ​ព័ត៌​មាន​បរទេស​ កាល​ពី​ថ្ងៃទី​២ មេសា​ ផ្សាយ​ថា​ លោក​មី​ហ្គេល​ អង់​ជែល​ អូសូ​រីយូ៉ឆុង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​របស់​មុិក​សុិក​ បាន​បង្ហើប​​ឱ្យដឹង​ថា​ តំបន់​ជុំវិញ​ក្រុង​មុិក​សុីកូស៊ីធី​ ដែល​មាន​ពល​រដ្ឋ​រស់​នៅ​ជាង​១៥​លាន​នាក់​ កំពុង​ក្លាយ​ជា​កន្លែង​អសន្តិ​សុខ​​ក្រោយ​ពី​កើត​មាន​ឃាត​កម្ម និង​អំពើ​​ហិង្សា​កើន​ឡើង​ខ្ពស់ ។​

នៅ​ក្នុង​របាយ​ការណ៍​បាន​បញ្ជាក់​ថា​ បទ​ដ្ឋាន​លើក​កម្ពស់​យុទ្ធ​សាស្ត្រ​ផ្នែក​សន្តិ​សុខ​ខាង​លើ​របស់​រដ្ឋាភិបាល​​មុិក​សុិក​ រួម​មាន​ទាំង​ការ​បំពាក់​ម៉ាស៊ីន​ថត​បង្កប់​ជាង​៦.០០០​គ្រឿង និង​កង​កុម្មង់​ដូ​ពិសេស​ដែល​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​លើ​ការ​បង្ក្រាប​បទ​ឧក្រិដ្ឋ​ប្រហែល​២.០០០​នាក់​ ។​ចំណែក​លោក​អេរូ​បៀល​ អាប៊ីឡា​ ប៊ីយេ​ហ្គាស​ អភិបាល​រដ្ឋ​​អេ​ស្តាដូ​ដេ​មុិក​សុិក​ ផ្នែក​មួយ​នៅ​ក្នុងរដ្ឋ​ដែល​​មាន​តួលេខ​នៃ​ការ​កើត​ឧក្រិដ្ឋ​កម្ម​ខ្ពស់​របស់​មុិក​សុិក​ បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​មុិក​សុិក​ឱ្យ​ជួយ​ពល​រដ្ឋ​ខ្លួន​ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​ រួម​ទាំង​ទទួល​ស្គាល់​ថា​ ពល​​រដ្ឋ​ដែល​ស្ថិត​ក្រោម​ការគ្រប់​គ្រង​របស់​ខ្លួន​កំពុង​ជួប​នឹង​បញ្ហា​រាត​ត្បាត​នៃ​បទ​ឧក្រិដ្ឋ​ដែល​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ។​

បច្ចុប្បន្ន​ ក្រុង​មុិក​សុី​កូ​ស៊ីធី​ និង​តំបន់​នៅ​ជុំវិញ​ចាត់​ទុក​ថា​ ជា​ផ្នែក​មួយ​នៃ​តំបន់​ដែល​មាន​ប៉ូលិសប្រចាំ​ការ​ច្រើន​បំផុត​នៅ​លើ​ពិភព​លោក ។​ លើសពី​នេះ​ ចំនួន​អ្នក​ដែល​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​អំពើ​ឃាត​កម្ម​បាន​កើន​ខ្ពស់​នៅ​ក្នុង​កម្រិត​៨,៤​នាក់​ក្នុង​ចំណោម​ពល​រដ្ឋ​១០០.០០០​នាក់​ គឺខ​្ពស់​ជាង​ក្រុង​ញូវ​យ៉ក សហ​រដ្ឋ​អាមេរិក​ ដែល​មាន​អ្នក​ត្រូវ​គេ​ធ្វើ​ឃាត​ប្រហែល​៥,៦​នាក់​ក្នុង​ចំណោម​១០០.០០០​នាក់ ៕​