ក្រុមគ្រួសារអាមេរិក២នាក់មានសំណាងល្អត្រូវឆ្នោត៣លើកក្នុងខែតែមួយ ដោយទទួលបានប្រាក់សរុបជាង២លានដុល្លារ ។
សារព័ត៌មានបរទេសកាលពីថ្ងៃទី១ មេសាឆ្នាំ២០១៤ ផ្សាយថា លោក ខេលវិន និងលោកស្រី ហ្សាតេរ៉ា ស្បេ៉នស៊័រ អ្នកទីក្រុងផតស្មាត រដ្ឋញូវហេមសៀវ ភាគឦសាន សហរដ្ឋអាមេរិក ត្រូវឆ្នោតចំនួន៣លើកជាប់គ្នា ក្នុងរយៈពេលមួយខែ ។
ឆ្នោតចុងក្រោយដែលពួកគេត្រូវកាលពីសប្តាហ៍មុន គឺឆ្នោត Cash Extravaganza ដែលមានរង្វាន់១លានដុល្លារ ។ សម្រាប់សំណាងរបស់ពួកគេកាលពីថ្ងៃទី១២ មីនា គឺត្រូវរង្វាន់ឆ្នោត Powerball តម្លៃ១លានដុល្លារ ។ ក្រោយមកពួកគេត្រូវឆ្នោតមួយលើកទៀត នៅថ្ងៃទី២៦ មីនា ចំនួន៥០.០០០ដុល្លារពីឆ្នោត Virgimia Lottery ។ សម្រាប់រង្វាន់សរុបដែលក្រុមគ្រួសារនេះ ទទួលបានទាំង៣លើកជាង២លានដុល្លារ ។ លោកខេលវិន មានជំនឿថា ពួកគេនឹងនៅតែបន្តមានលាភសំណាងបែបនេះទៀត ក្នុងពេលអនាគត ៕
ចែករំលែកព័តមាននេះ