ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តីជនជាតិ​វៀតណាម​ មានជំងឺសសៃប្រសាទ​លោតទឹកសម្លា.ប់ខួន​ពីលើស្ពានជ្រោយចង្វា​ ​សមត្ថកិច្ចសង្គ្រោះទាន់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ ស្រ្តីជនជាតិ​វៀតណាមម្នាក់​ បានជិះម៉ូតូឌុបពី​លិចទៅកើត​មកដល់ពាក់​កណ្តាលស្ពាន ចុះហុចលុយឲ្យអ្នករត់ម៉ូតូឌុប ​រួចលោតទម្លាក់ខ្លួនពីលើ​ស្ពានជ្រោយចង្វា​ប៉ងសម្លា.ប់ខ្លួន​ តែត្រូវបាន​សមត្ថកិច្ច​ប្រចំាគោលដៅ​ស្ពានជ្រោយចង្វា​ជួយសង្គ្រោះទាន់​ពេលវេលា ។

រាជធានីភ្នំពេញ​៖ ស្រ្តីជនជាតិ​វៀតណាមម្នាក់​ បានជិះម៉ូតូឌុបពី​លិចទៅកើត​មកដល់ពាក់​កណ្តាលស្ពាន ចុះហុចលុយឲ្យអ្នករត់ម៉ូតូឌុប ​រួចលោតទម្លាក់ខ្លួនពីលើ​ស្ពានជ្រោយចង្វា​ប៉ងសម្លាប់ខ្លួន​ តែត្រូវបាន​សមត្ថកិច្ច​ប្រចំាគោលដៅ​ស្ពានជ្រោយចង្វា​ជួយសង្គ្រោះទាន់​ពេលវេលា ។

ហេតុការណ៏បង្ក​ឲ្យមានការភ្ញាក់ផ្អើលនេះ​ បានកើតឡើងនៅ​ម៉ោង១និង១០នាទី​រសៀលថ្ងៃទី០២ ​មេសា​ ២០១៤ ​។ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា​​ បន្ទាប់ពីកើតហេតុ ត្រូវបានសាច់ញាតិ​នារីខាងលើ​មកទទួលយក​ទៅផ្ទះភ្លាមៗផងដែរ ។

សេចក្តីរាយការណ៏​បានបញ្ជាក់បន្ថែមថា​ នារីដែលប៉ងធ្វើអត្តឃាតលោតទឹកស្លាប់ខ្លួន មិនស្គាល់ឈ្មោះ មានវ័យជិត៣០ឆ្នាំ​ តែមិនសម្រេចនេះ​ ត្រូវបានក្រុមគ្រួសារ​អះអាងថា ​មានជំងឺសសៃ​ប្រសាទយូរមក​ហើយ ៕