ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរទាំងស្របច្បាប់ និងខុសច្បាប់បានវិលត្រឡប់តាមច្រករបៀងរាប់រយនាក់ក្នុងមួយថ្ងៃៗដើម្បីមកចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ស្របពេលដែលក្រុមពលករសម្រុកមកស្រុកកំណើតនេះតាមសាខាលក់សំបុត្ររថយន្តក្រុងក៏ដូចជារថយន្តតូច(តាក់ស៊ី) បានឡើងថ្លៃកប់ពពកផងដែរដោយតម្លៃពីប៉ោយប៉ែតទៅភ្នំពេញ៤០០បាតប្រាក់ថៃ បើគិតជាប្រាក់ខ្មែរជាង៥ម៉ឺនរៀល រថយន្តតូចពីប៉ោយប៉ែតទៅក្រុងសិរីសោភ័ណធ្លាប់តែតម្លៃ១ម៉ឺនរៀល ពេលនេះរថយន្តខ្លះយកតម្លៃរហូតដល់ទៅ២ម៉ឺនរៀល នេះបើតាមការឱ្យដឹងពីក្រុមពលករដែលវិលត្រឡប់មកពីថៃ។
ក្រុមពលករវិលត្រឡប់មកពីថៃ៧០%ត្រូវគេដឹងថា វិលមកតាមច្រករបៀង ព្រោះនៅលើដៃពលករភាគច្រើនមានសរសេរលេខជាសម្គាល់តាមរយៈមេខ្យល់រៀងៗខ្លួន។ សម្រាប់ពលករដែលភាគីថៃចាប់បញ្ជូនតាមរថយន្តទ្រុងក៏មានការកើនឡើងដែរនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕
ចែករំលែកព័តមាននេះ