ម្តាយ​ដែល​មានកូន​ជា CEO និង​វេជ្ជបណ្ឌិត​ចែករំលែក​ពី​វិធី​ចិញ្ចឹម​កូន


អាណាព្យាបាល​គ្រប់​រូប​តែងតែ​ព្យាយាម​ស្វែងរក​វិធី​ក្នុង​ការ​ជួយ​ឲ្យ​កូន​ៗ​ក្លាយជា​អ្នក​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​មិន​ថា​ដើរ​សូរ​អ្នក​ដទៃ ឬ​ទិញ​សៀវភៅ​មក​រៀនសូត្រ​ខ្លួនឯង​ឡើយ ។

អ្នកស្រី Esther Wojcicki ដែល​ជា​ម្តាយ​របស់​អ្នកស្រី Susan Wojcicki ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន YouTube អ្នកស្រី Anne Wojcicki ដែល​ជា​សហ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន 23andMe និង​អ្នកស្រី Janet Wojcicki ដែល​ជា​សាស្ត្រាចារ្យ និង​អ្នក​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​មាន​វិធី​មួយ​ដែល​ឪពុក​ម្តាយ​គ្រប់​រូប​គួរតែ​រៀនសូត្រ​តាម ។

មេរៀន​មួយ​ដែល​អ្នកស្រី​ខិតខំ​បង្រៀន​ដល់​កូន​ៗ គឺ​ការ​បង្រៀន​កូន​ៗ​ឲ្យ​មាន​ផ្នត់គំនិត​ជួយ​អ្នក​ដទៃ ។ មេរៀន​នេះ​មាន​ន័យ​ពីរ គឺ​ទី​មួយ​គឺ​មាន​ន័យ​ថា​កូន​ៗ​គួរតែ​ជ្រើសរើស​សកម្មភាព ឬ​ការងារ​ដែល​អាច​ជួយ​ដល់​មនុស្ស​ដទៃ​ក្នុង​ផ្លូវ​វិជ្ជមាន ។ វា​អាច​ជា​កម្មវិធី​ស្ម័គ្រចិត្ត​នៅ​សាលារៀន ឬ​ការ​ជ្រើសរើស​ធ្វើការ​ឲ្យ​ក្រុមហ៊ុន ឬ​បង្កើត​អាជីវកម្ម​ណាមួយ​ដែល​មាន​គោលដៅ​ដោះស្រាយ​បញ្ហា​ធំ​ៗ​ក្នុង​សង្គម​និង​សហ​គម​ន័​ជាដើម ។ ទី​ពីរ​គឺ​មាន​ន័យ​ថា ក្នុង​នាម​ជា​ឪពុក​ម្តាយ អ្នក​ក៏​ត្រូវធ្វើ​ជា​គំរូ​ល្អ​ដល់​កូន​ៗ​ដែរ ។ អ្នកស្រី Wojcicki បាន​ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន​ៗ​ដោយ​ចូលរួម​ក្នុង​កម្មវិធី​ដែល​ជួយ​ដល់​សហគមន៍​របស់​អ្នកស្រី និង​បាន​អូស​ទាញ​កូន​ៗ​ឲ្យ​ចូលរួម​ជាមួយ​អ្នកស្រី​ដែរ ។

មូលហេតុ​អ្វី​បានជា​ការ​បង្រៀន​កូន​ៗ​ឲ្យ​ចេះ​ជួយ​អ្នក​ដទៃ​ជួយ​ឲ្យ​ពួក​គេ​ជោគជ័យ? គឺ​ព្រោះតែ​ការ​ជួយ​អ្នក​ដទៃ​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ដែល​ទទួល​បាន​ជំនួយ​ទេ តែ​វា​ក៏​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ជួយ​គេ​ដែរ ។ ភាព​ជោគជ័យ​អាច​ជា​លទ្ធផល​នៃ​ផ្នត់គំនិត​ចេះ​ជួយ​អ្នក​ដទៃ​នេះ​ព្រោះ​វា​ជា​ការងារ​ដែល​មនុស្ស​ពេញចិត្ត​ក្នុង​ការ​បំពេញ ហើយ​វា​អាច​នាំ​អ្នក​ទៅ​រក​អាជីវកម្ម​មួយ​ដែល​ផ្តល់​ផលិតផល ឬ​សេវាកម្ម​ដែល​មនុស្ស​ចាប់អារម្មណ៍​ចង់​ទិញ​ដែរ ។

លើស​ពី​នេះ​ទៅ​ទៀត ភាព​ជោគជ័យ​ក៏​អាច​ជា​លទ្ធផល​នៃ​ការ​មាន​ផ្នត់គំនិត​ដែល​មនុស្ស​ជុំវិញ​ខ្លួន​គោរព​ស្រលាញ់ និង​ចង់​ជួយ​គាំទ្រ​ជា​និច្ច​ដូច​កូន​ៗ​អ្នកស្រី​ទាំង​បី​ខាងលើ​ជាដើម ។ ដូច្នេះ​ប្រសិនបើ​អ្នក​បង្រៀន​កូន​ៗ​ឲ្យ​មាន​ផ្នត់គំនិត​ចេះ​ជួយ​គេ​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ឈ្នះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ