រាជធានីភ្នំពេញ ៖ យុវជនម្នាក់របួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ បុកគ្នារវាងរថយន្តសង្រ្គោះបន្ទាន់មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ និងម៉ូតូធុនធំ ។ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងវេលាម៉ោង ២និង៥០នាទី អធ្រាត ឈានចូល ថ្ងៃទី០២មេសា ២០១៤ នៅចំណុច ផ្លូវ៩០កែង ផ្លូវ ៦១ ស្ថិតនៅក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើត ហេតុ គេឃើញ រថយន្តសង្រ្គោះបន្ទាន់មន្ទីពេទ្យបង្អែក ខេត្តព្រះសីហនុ ម៉ាកមីតស៊ុយប៊ីស៊ី ប៉ាសេរ៉ូ ពណ៌ស ពាក់ស្លាកលេខរដ្ឋ 12 2-0461 បើកដឹកអ្នកជំងឺយ៉ាងលឿន តាមបណ្តោយផ្លូវ ៩០ក្នុងទិសដៅ ពីលិច មកកើត ស្របពេលនោះក៏មានម៉ូតូ ធុនធំមួយគ្រឿង ម៉ាកPULSA ពណ៌ក្រហម អត់មានស្លាកលេខបើកយ៉ាងលឿន តាមផ្លូវលេខ៦១ ខណះមកដល់ចំណុច កើតហេតុ ដែលជាចំណុចប្រសព្វរវាងផ្លូវ៩០និង ផ្លូវ៦១ នៅពេលនោះរថយន្តបានបុកម៉ូតូពេញទំហឹង ផ្លោងទាំងម៉ូតូនិង មនុស្ស បោកទៅនិង ថ្នល់ បណ្តាលឱ្យយុវជន ជិះម៉ូតូរបួសធ្ងន់ ចំណែករថយន្តខូចខាត មួយកំណាត់មុខ ខ្ទេច ។
ក្រោយពេលកើតហេតុ រថយន្តនិង ម៉ូតូត្រូវបានសមត្ថកិច្ច យកទៅកាន់ការិយាល័យចរាចរណ៏ ស្នងការដ្ឋាននគរបាលរាជធានីចំណែកជនរងគ្រោះត្រូវគេដឹកទៅព្យាបាលនៅមន្ទីរ ពេទ្យកាល់ម៉ែត្រ ភ្នំពេញ។
ចែករំលែកព័តមាននេះ