ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកុងតឺន័របុកជាមួយ​រថយន្តកុង​តឺន័រ​បណ្តាល​ឱ្យ​បុរស​​ម្នាក់​បាក់ជើង​ម្ខាង​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុង​តឺន័រ ០២​គ្រឿងបុកគ្នា បណ្តាល​ឱ្យ​ រថយន្ត​កុង​តឺន័រ ដែល​បើក​ទៅបុក​​នោះ​ខ្ទេចកាប៊ីនខាង​មុខ ចំណែក​អ្នក​បើក​បរ​បាក់ជើង ។ហេតុការណ៏​នេះ​កើត​ឡើងនៅ វេលាម៉ោង​​១យប់អធ្រាត ឈានចូលថ្ងៃទី ០២ មេសា២០១៤ នៅ​ចំណុច​មុខ ស្ថានីយ៏​ប្រេង​ឥន្ធនះ សូគីមិុច ​តាមបណ្តោយ​ផ្លូវវេង ស្រេង ស្ថិតនៅ​ក្នុងសង្កាត់ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ។

ប្រភពព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បានឱ្យ​ដឹងថា​ មុនពេល​កើត​ហេតុ គេ​ឃើញ​រថយន្ត​កុងតឺន័រ មាន​ដឹកទូអត់មានស្លាក​លេខ​ ធ្វើ​ដំណើរតាម​ផ្លូវ​វេង​ស្រេង ក្នុង​ទិស​ដៅ ពី​លិចទៅ កើត  ស្របពេលនោះ​ក៏​មាន​រថយន្តកុង​តឺន័រ​គ្មានទូ ពាក់ស្លាក​លេខ ក.២៥១៣​ភព៣ បើកក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​មក​ដល់ចំណុច​កើត​ហេតុ រថយន្ត​កុង​តឺន័រ​មានទូ បើក​ទៅ​បុក​ចំពាក់​កណ្តាល​ រថយន្តកុង​តឺន័រ​ អត់ទូ​បណ្តាលឱ្យ​ រថយន្តកុងតឺន័រ បុកគេ​ខ្ទេច​កាប៊ីនខាង​មុខ និង​អ្នក​បើក​បរ​បាក់ជើង ។

បើតាមអ្នក​បើក​រថយន្ត​កុង​តឺ​ន័រ​ទៅ​បុក​ រថយន្តកុង​តឺន័រ​ដែល​គ្មាន​ទូនោះបានឱ្យ​ដឹងថា​ហេតុការណ៏​នេះ​កើត​ឡើង​ គឺដោយ​សារតែគេ​ដេក​លក់​មួយ​ភាំង ។

ក្រោយ​ពេល​កើត​ហេតុ សមត្ថ​កិច្ច​បាន​ យក​រថយន្ត​កុង​តឺន័រ​ទាំង ០២គ្រឿង ទៅ​អធិការដ្ឋាន ខណ្ឌមាន​ជ័យ ដើម្បី​ដោះស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់ ។