រាជធានីភ្នំពេញ ៖ បុរសម្នាក់សន្លប់ស្តូកស្តឹង បន្ទាប់ពីបើកម៉ូតូទៅបុកពីក្រោយ រថយន្តម៉ាកសឺដែសដែលចតនៅចិញ្ចើមផ្លូវ។ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង ៩និង១៥នាទី យប់ថ្ងៃទី ០១ មេសា ២០១៤ នៅចំណុច មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានបានឱ្យដឹងថា បុរសរងគ្រោះ មានឈ្មោះ នី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីកន្លែងកើតហេតុ បានបន្តថា នៅមុនពេលកើតហេតុ គេឃើញ ម៉ូតូសង់សេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1D-9420 បានបើកម៉ូតូយ៉ាងលឿន តាមមហាវិថី សហពន្ធ័រុស្ស៊ី ក្នុងទិសដៅ ពិកើតទៅលិច មកដល់កន្លែងកើតហេតុ ក៏បានបុកពីក្រោយ រថយន្តម៉ាកសឺដែស ពណ៌ខ្មៅ ពាក់ស្លាកលេខ ខម២ 0273ដែលចតស្ងៀមនៅចិញ្ចើមផ្លូវ បណ្តាលឱ្យបុរសជិះម៉ូតូ ដួលម៉ូតូ បោកក្បាលទៅនិងថ្នល់ សន្លប់ស្តូកស្តឹង ។
ក្រោយពេលកើតហេតុភាគីទាំង០២ បានសម្រួលគ្នា ដោយខាងម៉ូតូ ចេញសង ៥០ដុល្លា ដើម្បីបញ្ចប់រឿង ។ចំណែកឯ ជនរងគ្រោះត្រូវ ក្រុមគ្រួសារ យកទៅព្យាបាលនៅមន្ទិរ ពហុព្យាបាលចោមចៅ ។
ចែករំលែកព័តមាននេះ