ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ររថយន្ត​​ក្រុងប៉ះ​គ្នា​ជាមួយ​​រថយន្ត​CRV​បណ្តាល​ឱ្យ​រថយន្ត​​CRVជ្រុល​​ទៅ​ប៉ះ​របង​ផ្ទះ​ប្រជាពល​រដ្ឋ​តែ​​ពុំ​មាន​អ្នក​​របួស​​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ បាន​ប៉ះគ្នាជាមួយរថយន្តCRV បណ្តាល​ឱ្យ​រថយន្ត​CRV ជ្រុល​ទៅ​ប៉ះ​របង​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ ប៉ុន្តែ​អ្នក​បើក​បរ​ពុំ​រង​របួស​នោះទេ ។ហេតុ​ការណ៏​នេះ​កើត​នៅ វេលា​ម៉ោង ៩និង ២០​នាទី​យប់​ថ្ងៃ​ថ្ងៃទី ០១ មេសា​២០១៤​​ នៅ​ចំណុច​ផ្លូវ ១៥៦ កែង ផ្លូវ ២៥៧ ស្ថិតនៅ​ក្នុង សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ គេឃើញ រថយន្ត​CRV ពណ៌ទឹកប្រាក់ ពាក់ស្លាក​លេខ​ កណ្តាល 2A-6958 បើកក្នុងទិសដៅ​ពី​លិច ទៅ​កើត ស្រប​ពេល​នោះ​ក៏​មាន​រថយន្តក្រុង​ដឹក​អ្នក​ដំណើរ មួយគ្រឿងជា​របស់​ ក្រុម​ហ៊ុនពន្លឺអង្គរខ្មែរ ​ ពណ៌ស ក្រហម​ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាក​លេខ បាត់ដំបង 3A-0230 ធ្វើ​ដំណើរ​យ៉ាង​លឿន ក្នុង​ទិស​ដៅ ពី​ត្បូងមក​ជើង មក​ដល់​ចំណុច កើត​ហេតុ ក៏វាក់គ្នាជាមួយ រយន្ត​CRV នៅ​ផ្លូវ១៥៦កែង២៥៧ ពេល​នោះ​រថយន្ត​ក្រុង​ ក៏​បាន​ប៉ះពីក្រោយ​ខាងស្តាំ​ រថយន្ត​CRV បណ្តាលឱ្យ​រថយន្ត CRV ក៏ជ្រុលទៅ​ប៉ះនិងរបង​ផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​នោះ ។

ក្រោយ​ពេល​កើត​ហេតុ ម្ចាស់រថយន្ត​ទាំង០២ បាន​ធ្វើ​ការ​សម្រួលគ្នា ប៉ុន្តែមិនត្រូវ​គ្នា ពេល​នោះ​សមត្ថកិច្ច​ក៏​យក​រថយន្ត​ទាំង ០២​គ្រឿង ទៅ​ទុកនៅ ខណ្ឌទួលគោកដើម្បីធ្វើការដោះស្រាយគ្នា ទៅ​តាម​ផ្លូវ​ច្បាប់ ។