ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ន័យ​នៃ​ការ​អុជ​ធូប​ទៅ​តាម​​សរសៃ​ធូបរបស់​អ្នក

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​នៅ​តាម​វត្ត​អារាម​ទូ​ទាំង​ប្រទេស កុះករ​ទៅ​ដោយ​មហាជន​ធ្វើបុណ្យ ឧទ្ទិស​កុសល​ដល់​ញាតកា​របស់​ខ្លួន​នេះ សូម​បង្ហាញ​ពី​របៀប​នៃ​ការ​ដុត​ធូប​ទៅ​តាម​ការ​ឧទ្ទិស នីមួយ​ៗ ៖ ១-​ការ​អុជ​ធូប​១​សរសៃ ៖ តំណាង​ឲ្យ​ការ​កើតមក​មានជីវិត​តែ​មួយ ទៅ​វិញ​តែ​មួយ…

ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​នៅ​តាម​វត្ត​អារាម​ទូ​ទាំង​ប្រទេស កុះករ​ទៅ​ដោយ​មហាជន​ធ្វើបុណ្យ ឧទ្ទិស​កុសល​ដល់​ញាតកា​របស់​ខ្លួន​នេះ សូម​បង្ហាញ​ពី​របៀប​នៃ​ការ​ដុត​ធូប​ទៅ​តាម​ការ​ឧទ្ទិស នីមួយ​ៗ ៖

១-​ការ​អុជ​ធូប​១​សរសៃ ៖ តំណាង​ឲ្យ​ការ​កើតមក​មានជីវិត​តែ​មួយ ទៅ​វិញ​តែ​មួយ ។
២-​ការ​អុជ​ធូប​៣​សរសៃ ៖ ដើម្បី​រំឭក​នឹក​គុណ​ចំពោះ​ព្រះ​រតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ។
៣ -​ការ​អុជ​ធូប​៤​សរសៃ ៖ តំណាង​ឲ្យ​ធាតុ​ទាំង​៤ (​ទឹក ដី ភ្លើង ខ្យល់​) ។

៤ -​ការ​អុជ​ធូប​៥​សរសៃ ៖ បូជា​ទៅ​ដល់​ព្រះ​ទាំង​៥​អង្គ គឺ​ព្រះ​កុ​ក្កុ​សន្ធោ​(​មាន់​) ព្រះ​កោ​នាគ​មនោ​(​នាគ​) ព្រះ​កស្ស​បោ​(​អណ្ដើក​) ព្រះ​សមណគោត្តម​(​គោ​) និង​ព្រះ​សិ​អារ្យ​មេត្រី​(​ខ្លា​) ។

៥ -​ការ​អុជ​ធូប​៧​សរសៃ ៖ បូជា​ចំពោះ​ញាតិ​ទាំង​ប្រាំពីរ​សន្តាន​៖ ថ្នាក់លើ​ខ្លួន​បី​ជាន់ មាន​ឪពុក​ម្ដាយ ជីដូន​ជីតា យាយទួត​តា​ទួត និង​ថ្នាក់​ក្រោម​ខ្លួន​យើង​បី​ជាន់​គឺ កូនចៅ ចៅទួត និង​បូក​រួម​ទាំង​ខ្លួន​យើង​ផង​គឺ​ប្រាំពីរ​សន្តាន ។

៦-​ការ​អុជ​ធូប​៨​សរសៃ ៖ តំណាង​ឲ្យ​អដ្ឋ​ង្គិ​មគ្គ ជា​ផ្លូវ​មួយ​ធ្វើ​ឲ្យ​ដឹង និង​យល់​ច្បាស់​ពី​ធម៌​ពិត ពី​សច្ចភាព​នៃ​មនុស្សលោក ជា​ផ្លូវ​នៃ​ការ​រំលត់ទុក្ខ ហើយ​អាច​ទៅ​កាន់​និ​ពា​ន្វ ។

៧-​ការ​អុជ​ធូប​៩​សរសៃ ៖ បូជា​ចំពោះ​ទេវតា ថែរក្សា​ទិស​ទាំង​ប្រាំបួន ទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និង​ទិស​ខាងលើ ។
-​ការ​អុជ​ធូប​១១​សរសៃ តំណាង​ឲ្យ​មេត្តាធម៌​ទាំង​១១ ។

៨-​ការ​អុជ​ធូប​១២​សរសៃ ៖ បូជា​ចំពោះ​គុណ​ម្ដាយ​១២ ឬ​គុណ​ធាតុ ។
៩-​ការ​អុជ​ធូប​១៩​សរសៃ សម្រាប់​ពិធី​ហៅ​ព្រលឹង (​មនុស្ស​មានព្រលឹង​១៩ រួម​ទាំង​ព្រលឹង​ធំ និង​ព្រលឹង​តូច​) ។
១០-​ការ​អុជ​ធូប​២១​សរសៃ បូជា​ចំពោះ​គុណ​ឪពុក ។

១១–​ការ​អុជ​ធូប​៣៣​សរសៃ បូជា​ចំពោះ​គុណ​ឪពុក ម្ដាយ ។
១២-​ការ​អុជ​ធូប​ចំនូ​ន​៣៨​សរសៃ ៖ រំឭក​នឹក​គុណ​ព្រះសម្មាសម្ពុទ្ធ បាន​ត្រាស់​សម្តែង​ឲ្យ​ពពួក​មនុស្ស ទេវតា ឥន្ទ្រ​ព្រហ្ម​ទាំងអស់​បាន​យល់​ដឹង​ពី​មង្គល​៣៨​ប្រការ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ