បើកព្រះនេត្របដិមា ព្រះគោ ព្រះកែវ នៅរង្វង់មូលក្នុងក្រុងសំរោង
- បន្ទាយមានជ័យ
ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអភិសេកបដិមាព្រះគោព្រះកែវ នៅបរិវេណរង្វង់មូលព្រះគោព្រះកែវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
កម្មវិធីអភិសេក មានដូចជា បើកស្លាកព្រះគោព្រះកែវ ចម្រៀងព្រះគោព្រះកែវ ថ្វាយគង ការថ្វាយគ្រឿងសក្តារបូជា ហែប្រទក្សិណ៣ជុំរង្វង់មូល ។
ពិធីបើកព្រះនេត្រ បាគូផ្លុំប៉ីពក ពិធីអភិសេកព្រះបដិមាព្រះគោព្រះកែវ និងពិធីបង្វិពពិល ប្រទក្សិណជុំវិញរូបសំណាក និងថ្វាយទឹកស័ង្ខ ។
នៅក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមឆាយ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ ឯកឧត្តមមាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោកជំទាវ លោកជំទាវ ហង់ ភារី អ៊ឹមសិទ្ធី លោកជំទាវណុព្វ ស៊ីដារ៉ា ប៉ុលសារឿន ។ ក្រៅពីនេះមានលោក លោកស្រី មន្ត្រីរាជការ សិស្ស និស្សិត និងប្រជាពលរដ្ឋច្រើនកុះករ ៕








ចែករំលែកព័តមាននេះ