ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយ​ន្តកាម៉ារី​ឆ្លា​ម​ប៉ះគ្នា​ជាមួយម៉ូតូ​ស៊ុយហ្សូ៊​គីនិច ​របួស​ស្រាល​បុរសចំណា​ស់​ម្នាក់

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់ម្នាក់​រង​របួស​ស្រាល ដោយ​សារ​ជិះ​ម៉ូតូ​ទៅ​ប៉ះ​ជា​មួយ​ រថយន្ត​កាល​ពី​វេលា​ម៉ោង ១០​និង​១០​នាទី យប់​ថ្ងៃ​ទី ០១ មេសា ២០១៤ នៅ​ចំណុច​មុខ ហាងសូ វណ្ណា​វី២២៥ តាមផ្លូវ​ព្រះ​នរោត្ថម ស្ថិត​ក្នុង​សង្កាត់បឹង​កេង​​២ ខណ្ឌ​ចំការមន ។

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់ម្នាក់​រង​របួស​ស្រាល ដោយ​សារ​ជិះ​ម៉ូតូ​ទៅ​ប៉ះ​ជា​មួយ​ រថយន្ត​កាល​ពី​វេលា​ម៉ោង ១០​និង​១០​នាទី យប់​ថ្ងៃ​ទី ០១ មេសា ២០១៤ នៅ​ចំណុច​មុខ ហាងសូ វណ្ណា​វី២២៥ តាមផ្លូវ​ព្រះ​នរោត្ថម ស្ថិត​ក្នុង​សង្កាត់បឹង​កេង​​២ ខណ្ឌ​ចំការមន ។

ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ គេឃើញ​រថយន្ត​កាម៉ារី​ឆ្លាម​មួយ​គ្រឿង ពណ៌ទឹកដោះ​គោ ពាក់ស្លាក​លេខ ភ្នំពេញ 2N-9493 បើក​ដោយ​ស្រ្តី​ម្នាក់តាម​ផ្លូវ​ព្រះ​នរោត្ថម ក្នុង​ទិសដៅ​ពី​លិច មក​កើត ស្រប​ពេល​នោះ​ក៏​មាន​ ម៉ូតូ​ស៊ុយហ្ស៊ូគី និច មូយគ្រឿង ពណ៌ ស ខៀវពាក់ស្លាក​លេខ ភ្នំពេញ 1BR-8395 ជិះ​ដោយ​បុរស​ចំណាស់ម្នាក់តាម​បណ្តោ​យ​ ផ្លូវ​ព្រះ​នរោ​ត្ថម ក្នុង​ទិស ដៅ​ពី​កើត​មក​លិច បញ្រ្ចាសទិសគ្នា ជាមួយ​រថយន្ត​ មក​ដល់​ចំណុច​កើត​ហេតុ​ម៉ូតូ បាន​បត់ឆ្វេង​ទៅ​ប៉ះ​ ជាមួយ​រថយន្ត​កាម៉ារី ដែល​ជិះ​ស្រប​ផ្លូវ បណ្តាល​ឱ្យ​បុរស ចំណាស់ជិះ​ម៉ូតូ​របួស​ស្រាល ។

ក្រោយ​ពេល​កើត​ហេតុ ម្ចាស់រថយន្ត​និង​ម៉ូតូ បានសម្រួលគ្នា ដោយមិន​​មាន​ទាមទារសំណង​អីនោះទេ ។

គួរបញ្ជាក់ ផង​ដែរថា នៅ​ពេល​មាន​ករណី​គ្រោះ​ថ្នាក់ ចរាចរណ៏​កើត​ឡើង អ្នកសារព័ត៌បាន ចុះទៅ​យក​ព័ត៌មាន​និង​ផ្តិត​យក​រូបភាព​នៃ​ហេតុការណ៏ ស្រាប់តែ​ម្ចាស់ហាង  សូវណ្ណាវី២២៥ បាន​ចេញ មក​ថា​ឱ្យ​អ្នក​សារព័ត៌មាន​ដោយ​ប្រើ​ពាក្យ​សម្តី​អសុរោះ​ដាក់អ្នក សារព័ត៌មាន ដោយ​និយាយ​ថា​មិនឱ្យ​ថត​ហាង​របស់គាត់ទេ​ ដោយមាន​ការ​ប្រ​កែក​គ្នា​មួយសន្ទុះ ក្រោយ​មក ក៏បំបែក​គ្នាទៅ គោលដៅរៀងខ្លួនៗ ។