ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយ​ន្តកូរ៉េ​​ដឹក​​អង្ក​២តោន​​កន្លះ​រីយ៉ែ​ថយ​​ក្រោយ​​បុក​ម៉ូតូ​ស្មាស​វី​​ពេញ​ទំ​ហឹង​របួស​​ធ្ងន់០២​​នាក់

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​០២​នាក់​បាន​រង​របួស​ធ្ងន់ ក្នុង​ហេតុ​ការណ៏​គ្រោះ​ថ្នាក់​ចរាចរណ៏ដែល​បង្កឡើង​ដោយ​រថយន្ត​កូរ៉េ​​ដឹក​អង្ក​មួយ​គ្រឿង​ រីយ៉ែ​ថយ​ក្រោយ​ទៅ​បុក​ចំពី​មុខ​ម៉ូតូ​របស់​​ជន​រង​គ្រោះ​ ចំ​ពេញ​ទំហឹង ហេតុ​ការ​ណ៏​នេះ​កើត​ឡើង​នៅ​​វេ​លា​ម៉ោង​៩​និង​២០​នា​ទី​យប់ ថ្ងៃ​ទី​០១ មេសា ២០១៤ ​ចំណុច​ទល់​មុខ​ឃ្លាំង​អង្ក​មួយ​កន្លែង នៅ​តាម​បណ្តោយ​បផ្លូវ ២០០៤ ស្ថិត​នៅ​ក្នុង​ភូមិ​

រាជធានី​ភ្នំពេញ ៖ បុរស​០២​នាក់​បាន​រង​របួស​ធ្ងន់ ក្នុង​ហេតុ​ការណ៏​គ្រោះ​ថ្នាក់​ចរាចរណ៏ដែល​បង្កឡើង​ដោយ​រថយន្ត​កូរ៉េ​​ដឹក​អង្ក​មួយ​គ្រឿង​ រីយ៉ែ​ថយ​ក្រោយ​ទៅ​បុក​ចំពី​មុខ​ម៉ូតូ​របស់​​ជន​រង​គ្រោះ​ ចំ​ពេញ​ទំហឹង ហេតុ​ការ​ណ៏​នេះ​កើត​ឡើង​នៅ​​វេ​លា​ម៉ោង​៩​និង​២០​នា​ទី​យប់ ថ្ងៃ​ទី​០១ មេសា ២០១៤ ​ចំណុច​ទល់​មុខ​ឃ្លាំង​អង្ក​មួយ​កន្លែង នៅ​តាម​បណ្តោយ​ផ្លូវ ២០០៤ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រ​ពាំង​ឈូក សង្កាត់ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

ប្រ​ភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា ​​មុន​ពេល​កើត​ហេតុ​គេ​ឃើញរថយន្ត​កូរ៉េ ពណ៌ស ពាក់​ស្លាក​លេខ​ ដ.0177ភព​៣​ បើក​ដោយ​បុរស​ម្នាក់ ដឹក​អង្ក ២តោន​កន្លះ បាន​រី​យ៉ែ​រថយន្ត​ថយ​ក្រោយ​ ចេញ​ពី​ឃ្លាំង​អង្ក​មួយ​កន្លែង នៅ​ផ្លួវ​២០០៤ ក៏​បាន​បុក​ម៉ូតូ ស្មាសវី ពណ៌ស ខ្មៅពាក់​ស្លាក​លេខ ភ្នំពេញ 1CH-1790 ជិះ​ដោយ​យុវជន ០២​នាក់ បណ្តាល​ឱ្យ​ម៉ូតូ​គាប​ជាប់​និង​គូថ រថយន្ត​កូរ៉េ​នោះ ហើយ​អ្នក​ជិះ​ម៉ូតូ​រង​របួស​ធ្ងន់ទាំង​០២​នាក់ ។

ក្រោយ​ពេល​កើត​ហេតុ​ជនរង​គ្រោះ​ទាំង​០២​នាក់ ត្រូវ​បាន​គេ​យក​​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ ។​