ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ផ្តន្ទាទោស​មេ​.​ចលនា​ក្បាល​ខ្លា សោម ឯក មួយ​បទល្មើស​ថ្មី​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក យិ​ន សា​រឿ​ន ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ ក្រោយ​ពេល​ចប់​សវនាការ…

រាជធានី​ភ្នំពេញ ៖ លោក យិ​ន សា​រឿ​ន ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ ក្រោយ​ពេល​ចប់​សវនាការ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ទណ្ឌិត​ឈ្មោះ សោម ឯក ដាក់​ពន្ធនាគារ​កំណត់​១១​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​«​មនុស្សឃាត​»​ទាក់ទង​មរណៈភាព​ជន​រង​គ្រោះ ។

សាលក្រម​នោះ​ទៀត​ក៏​បាន​ផ្តន្ទាទោស​បក្ខពួក សោម ឯក ម្នាក់​ទៀត​ដែល​មានឈ្មោះ ហូរ សម្បត្តិ ដាក់​ពន្ធនាគារ​កំណត់​១៣​ឆ្នាំ គិត​ពី​ថ្ងៃ​ចាប់ខ្លួន (​ហូរ សម្បត្តិ នៅ​ក្រៅ​ឃុំ​) ជា​ជន​ដៃដល់​ធ្វើ​មនុស្សឃាត​លើ​ជន​រង​គ្រោះ ។

អង្គហេតុ​ក្នុង​សំណុំរឿង​មនុស្សឃាត​នេះ កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០០០ ទណ្ឌិត​ឈ្មោះ សោម ឯក និង​បក្ខពួក​ឈ្មោះ ហូរ សម្បត្តិ បាន​រួមគំនិត​គ្នា​ប្រព្រឹត្ត​បទល្មើស ធ្វើ​មនុស្សឃាត​លើ​ជន​រង​គ្រោះ​ម្នាក់ ដោយ​ប្រើ​ដាវ​ចាក់​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់​ជន​រង​គ្រោះ ដែល​ហេតុការណ៍​នេះ​កើតឡើង​ស្ថិត​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

គួ​បញ្ជាក់​ថា ទណ្ឌិត​ឈ្មោះ សោម ឯក ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​មេ​ភាវ​រៈកម្ម ចលនា​តស៊ូ​ក្បាល​ខ្លា ធ្លាប់​បាន​ដឹកនាំ​សមាជិក​ក្រុម ប្រព្រឹត្ត​បទល្មើស​ភាវ​រកម្ម និ​ង​បទ​ឧក្រិដ្ឋ​ជា​ច្រើន ករណី​ដូច​ជា ករណី​ដាក់​បំផ្ទុះ​គ្រាប់បែក​នៅ​ស្តូប មិត្តភាព​កម្ពុជា​-​វៀតណាម​, ករណី​ដាក់​គ្រាប់បែក​នៅ​មុខ​ក្រសួងការពារជាតិ​ក្នុង​អំឡុង​ឆ្នាំ​២០០០ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន រហូត​មាន​សាលក្រម​ផ្តន្ទាទោស​ឈ្មោះ សោម ឯក ដាក់​ពន្ធនាគារ​សរុប​ជាង​៤០​ឆ្នាំ ពាក់​ពន្ធ​បទល្មើស​ធ្វើ​ភាវ​រៈកម្ម ប្រឆាំង​មនុស្សជាតិ និង​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល ដែល​កើតឡើង​ដោយ​ស្របច្បាប់ ។

គួ​បញ្ជាក់​ទៀត​ថា ខណៈ​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ទណ្ឌិត​ឈ្មោះ សោម ឯក ទៅ​សម្រាក​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត ពេល​នោះ​ទណ្ឌិត​ឈ្មោះ សោម ឯក បាន​ប្រព្រឹត្ត​បទល្មើស​មួយទៀត គឺ​លួច​រត់គេច​ខ្លួន​នៅ​យប់​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៧ តែ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​មក​វិញ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ នៅ​ខេត្តសៀមរាប ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ