ខេត្តកំពង់ចាម ៖ តបតាមការអំពាវនាវរបស់មន្ត្រីជំនាញជលផលដោយប្រកាសប្រាប់ដល់បងប្អូនខ្មែរស្លាមនេសាទតាមដងទន្លេមេគង្គក្នុងករណីនេសាទបានប្រភេទត្រីរាជ្យដែលជិតផុតពូជទៅហើយនោះត្រូវរាយការណ៍មកជំនាញជលផល។ ជាក់ស្ដែងគ្រាន់តែត្រីរាជ្យដែលបានលែងចូលក្នុងទន្លេជាបន្តបន្ទាប់រហូតមកដល់ពេលនេះគឺមានចំនួន៥ក្បាលហើយ ក្នុងគោលបំណងប្រយោជន៍អភិរក្សប្រភេទត្រីកម្រនេះឲ្យបានគង់វង្ស ហើយមិនមានច្រើននោះទេ យូរៗទើបគេប្រទះឃើញម្ដង។
លោកលី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី ៤មករា ឆ្នាំ២០២៦ថា: ក្រោមការណែនាំពីឯកឧត្តមអភិបាលខេត្តក៏ដូចជារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងដោយសារបានឲ្យមន្ត្រីជំនាញជលផលត្រូវបន្តការយកចិត្តទុកដាក់របស់មន្ត្រីជំនាញជលផលត្រូវបន្តការយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើការនេសាទត្រីចាប់ពីស្រុកស្ទឹងត្រង់បន្តរហូតមកដល់ស្រុកស្រីសន្ធរ ទន្លេវិញហាមដាច់ខាតមិនឱ្យយកមកលក់ឬទទួលទានឡើយ។
នាយខណ្ឌរដ្ឋបាលជលផលរូបនេះបន្តឲ្យដឹងទៀតថា កាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី៣មករាឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានទទួល ព័ត៌មានពីប្រជានេសាទ ដែលបាន នេសាទបានត្រីរាជ ១ក្បាលដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស
និងបានចុះពិនិត្យ ព្រមទាំងបានផ្តល់ព័ត៌មានទៅរដ្ឋបាលជលផល។ក្រោយពីបានដំណឹងនេះរាយការណ៍បន្តជូនលោកប្រធានមន្ទីរកសិកម្ម ក៏ដូចជាអធិការដ្ឋានជលផលមេគង្គ បន្ទាប់មកឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។
លោកនាយខណ្ឌជលផលកំពង់ចាមបញ្ជាក់ថា ក្រោមកិច្ចសហការជាមួយអាជ្ញាធរស្រុកកងមាស បានចុះពិនិត្យ និងកំណត់ទិន្នន័យដូចខាងក្រោម៖
-ត្រីរាជ ភេទ ញី
-ប្រវែង ១៨៦សង់ទីម៉ែត្រ
-ទម្ងន់សរុប ៦៣គីឡូក្រាម
-ពាក់ស្លាករដ្ឋបាលជលផល លេខកូដ ០៣៩
-នេសាទបាននៅតាមដងទន្លេមេគង្គ ភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។
ក្រោយពីកំណត់អត្តសញ្ញាណដូចខាងលើរួច ក្រុមការងារ និងមន្ត្រីជំនាញជលផល បានលែងត្រីរាជនេះ ចូលក្នុងទន្លេមេគង្គវិញ។គួររំលឹកថាប្រភេទត្រីរាជ្យនេះដែលបងប្អូននេសាទបានមានចំនួន៥ ក្នុងនោះឆ្នាំ ២០២៣មានចំនួន៣ក្បាល ចុងឆ្នាំ ២០២៥ មាន១ក្បាលនិងដើមឆ្នាំ២០២៦ មាន១ក្បាល។ ជំនាញជលផលបានអំពាវនាវដល់បងប្អូននេសាទតាមដងទន្លេបើក្នុងករណីនេសាទបាននៅទីតាំងណាមួយនោះសូមមេត្តារាយការណ៍មកជលផលដើម្បីនាំគ្នាអភិរក្សត្រីដ៏កម្រនេះ៕







ចែករំលែកព័តមាននេះ