ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុ​វជន​ម្នាក់​បើក​ម៉ូតូ​សង់​សេ១២៥​បុក​បុរស​ម្នាក់​ស្លា.ប់​ខណះ​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ៖ ​បុរស​ម្នាក់​បាន​ស្លា.ប់​នៅ​ពេល​ដែល​សមត្ថ​កិច្ច​បញ្ជូន​ដល់​មន្ទី​រ​ពេទ្យ​ ក្រោយ​ពី​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៏​ដោយ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​យ៉ាង​លឿន មក​បុក​ជនរង​គ្រោះ​ដែល​ឈរ​ក្បែរ​ម៉ូតូ​របស់គាត់់ដែល​ចតនៅ​ចិញ្ចើម​ផ្លូវ ។ហេតុ​ការណ៏​នេះ​កើត​ឡើង​វេ​លា​ម៉ោង ៧ល្ងាច ថ្ងៃទី ០១ មេសា ២០១៤ នៅ​ចំណុច​ផ្លូវលំ ក្រាល​កៅ​ស៊ូមួយ​កន្លែង ស្ថិត​នៅ សង្កាត់​អូ​តា​វ៉ៅ ក្រុង​ប៉ៃ​

ខេត្ត​ប៉ៃ​លិន ៖ ​បុរស​ម្នាក់​បាន​ស្លាប់​នៅ​ពេល​ដែល​សមត្ថ​កិច្ច​បញ្ជូន​ដល់​មន្ទី​រ​ពេទ្យ​ ក្រោយ​ពី​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៏​ដោយ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​យ៉ាង​លឿន មក​បុក​ជនរង​គ្រោះ​ដែល​ឈរ​ក្បែរ​ម៉ូតូ​របស់គាត់់ដែល​ចតនៅ​ចិញ្ចើម​ផ្លូវ ។ហេតុ​ការណ៏​នេះ​កើត​ឡើង​វេ​លា​ម៉ោង ៧ល្ងាច ថ្ងៃទី ០១ មេសា ២០១៤ នៅ​ចំណុច​ផ្លូវលំ ក្រាល​កៅ​ស៊ូមួយ​កន្លែង ស្ថិត​នៅ សង្កាត់​អូ​តា​វ៉ៅ ក្រុង​ប៉ៃ​លិន ។

ប្រភព​ព័ត៌​មាន​បាន​ឱ្យ​​ ជនរង​គ្រោះ​ដែល​ស្លាប់ មាន​ឈ្មោះ អ៊ុក វើុន ភេទប្រុស អាយុ ៤០​ឆ្នាំ មុខ​របរ​ រត់ម៉ូតូ​ឌុប ចំណែក​ឯ​ យុ​វជន​បង្ក​មាន​ឈ្មោះ ហួន ពៅ ភេទប្រុស​អាយុ​២១ ឆ្នាំ ។

ប្រភពព័ត៌មាន​បាន​បន្ត​ថា នៅ​មុន​ពេល​កើត​ហេតុ គេឃើញ​យុវជន​ម្នាក់ ជិះម៉ូតូ សង់់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ប៉ៃ​លិន​ 1A-6376 បើក​ម៉ូតូ​យ៉ាង​លឿន តាម​ផ្លូវ​លំ​ក្រាល​កៅស៊ូ ក្នុង​ទិស​ដៅ ពី​កើត​ ទៅ​លិច​ ស្រាប់​តែ​មក​ដល់ កន្លែង​កើត​ហេតុ​ក៏ បុក​បុរស​រងគ្រោះ ពេញ​ទំហឹង ខណះពេល​​ដែល​កំពុងឈរនៅ​ក្បែរ ម៉ូតូ​វ៉េវ អាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ប៉ៃលិន 1A-6127 ដែល​ចត​នៅ​ចិញ្ចើម​ផ្លូវ​ បណ្តាល​ឱ្យ​បុរស​រង​គ្រោះ ខ្ទាត​ដួល​ទៅ​និង​ថ្នល់ បណ្តាល​ឱ្យ​បែក​ក្បាល​របួស​ធ្ងន់ ត្រូវ​បាន​សមត្ថ​កិច្ចនាំ​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​សង្រ្គោះ​ ប៉ុន្តែ​មិនទាន់​បាន​សង្រ្គោះ​ផង​ជន​រង​គ្រោះ​ក៏​ស្លាប់​ ចំណែក​ឯ យុ​វ​ជន​បង្ក​របួស​ស្រាល​ ត្រូវ​គ្រូ​ពេទ្យ​ដាក់​សេ​រ៉ូម​ឱ្យ​ រាង​គ្រាន់​បន្តិច ក៏​លួច​រត់​ទាំង​ដៃ ជាប់​សេ​រ៉ូម ប៉ុន្តែ​ត្រូវ​បាន​គេ​ស្គាល់​អត្ត​សញ្ញាណ​ហើយ​។

ក្រោយ​ពេល​កើត​ហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​រៀប​ចំ​ធ្វើ​បុណ្យ​តាម ប្រ​ពៃ​ណី ចំណែក​ម៉ូតូ​ទាំង​០២​គ្រឿង​ត្រូវ​បាន​សមត្ថ​កិច្ច យក​ទៅ​រក្សា​ទុក​នៅ ការិយា​ល័យ​ចរាចរណ៏ នៃ​អធិការ​ដ្ឋាន​ស្នង​ការ​នគរ​បាល​ខេត្ត​ប៉ៃលិន រង​ចាំ​ដោះ​ស្រាយ​តាម​ក្រោយ​។