ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នឹង​បើក​អាជីវកម្ម​គួរ​សាកល្បង​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ធំ​ៗ​សិន

4 ឆ្នាំ មុន

លោក Andy Ruben ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Yerdle បាន​ចែករំលែក​ទស្សនៈ​មួយ​ថា ក្រុមហ៊ុន​ធំ​ៗ​ជា​កន្លែង​ល្អ​បំផុត​ក្នុង​ការ​បណ្តុះបណ្តាល​សហគ្រិន​ដែល​ជោគជ័យ ។ មុន​ពេល​លោក​បាន​ចាប់ផ្តើម​ក្រុមហ៊ុន​របស់​លោក…

លោក Andy Ruben ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Yerdle បាន​ចែករំលែក​ទស្សនៈ​មួយ​ថា ក្រុមហ៊ុន​ធំ​ៗ​ជា​កន្លែង​ល្អ​បំផុត​ក្នុង​ការ​បណ្តុះបណ្តាល​សហគ្រិន​ដែល​ជោគជ័យ ។ មុន​ពេល​លោក​បាន​ចាប់ផ្តើម​ក្រុមហ៊ុន​របស់​លោក លោក​បាន​ធ្វើការ​ក្នុង​ក្រុមហ៊ុន Procter & Gamble, CGE&Y និង Walmart ផង​ដែរ ហើយ​លោក​បាន​ប្រាប់​ថា វា​ជា​កន្លែង​ដែល​លោក​រៀនសូត្រ​ពី​ភាព​ជា​អ្នកដឹកនាំ ការ​គ្រប់គ្រង សារៈសំខាន់​នៃ​វប្បធម៌​ការងារ​ក្នុង​កន្លែងធ្វើការ និង​ការ​យល់​ដឹង​ពី​ដំណើរការ​របស់​អាជីវកម្ម​ធំ​ៗ​ជាដើម ។

មាន​ស្ថាបនិក​ក្រុមហ៊ុន​ជា​ច្រើន​ខ្វះ​គំរូ​ក្នុង​ការ​ដើរ​តាម និង​បទ​ពិសោធន៍​ធ្វើការ​ឲ្យ​អ្នកគ្រប់គ្រង​ដែល​ឆ្នើម និង​ក្នុង​ក្រុមហ៊ុន​ដែល​មាន​អ្នកដឹកនាំ​ពូកែ​ៗ ។ ហើយ​ក្រុមហ៊ុន​ធំ​ៗ​ភាគច្រើន​ជា​ក្រុមហ៊ុន​ដែល​មាន​អ្នកដឹកនាំ​ទាំងនេះ ។

លោក Ruben បាន​បន្ត​ថា លោក​បាន​ជួប​ប្រទះ​ស្ថាន​ការ​ជា​ប្រចាំ​ដែល​លោក​នឹក​ដល់​លោក Lee Scott ដែល​ជានា​យក​ប្រតិបត្តិ​របស់ Walmart និង​មេរៀន​ដែល​លោក​រៀន​ចេះ​ពី​នាយក​ប្រតិបត្តិ​រូប​នេះ ។ ប្រាកដ​ណាស់ សហគ្រិន​អាច​រៀន​ពី​សៀវភៅ​ដែល​សរសេរ​ពី​ភាព​ជា​អ្នកដឹកនាំ​ជា​ច្រើន​ដែល​មាន​លក់​លើ​ទីផ្សារ ប៉ុន្តែ​វា​មិន​អាច​ស្មើនឹង​បទ​ពិសោធន៍​ក្នុង​ការ​ធ្វើការ​ផ្ទាល់​ឲ្យ​អ្នកដឹកនាំ​ដែល​ជោគជ័យ​ឡើយ ។

លោក Ruben ក៏​មានឱកាស​បាន​ធ្វើការ​ឲ្យ​អ្នកគ្រប់គ្រង​ល្អ​ៗ​នៅ​ក្រុមហ៊ុន​ធំ​ៗ​ខាងលើ​ដែរ ហើយ​ពួក​គេ​បាន​បង្រៀន​លោក​ពី​វិធី​បង្កើត និង​គ្រប់គ្រង​ការងារ​ដោយ​ប្រសិទ្ធិ​ភាព​ទៀត​ផង ។ ទាំងនេះ​ជា​ដំណាក់កាល​ក្នុង​ការ​បង្កើត​វប្បធម៌​នៅ​កន្លែងធ្វើការ ដែល​អ្នក​មិន​អាច​រៀនសូត្រ​ពី​សៀវភៅ​បាន​ឡើយ ។ លោក​ថែម​ទាំង​រៀន​ពី​សមត្ថភាព​ក្នុង​ការ​ធ្វើការ​ជាមួយ​មនុស្ស និង​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​ពី​ក្រុមហ៊ុន​ធំ​ៗ​ទាំងនេះ​ដែរ ហើយ​វា​បន្ត​ជា​មេរៀន​មួយ​ដែល​លោក​ឲ្យ​តម្លៃ​ក្នុង​នាម​ជា​សហគ្រិន​មួយ​រូប ។

ជា​ចុង​ក្រោយ លោក​បាន​ចែករំលែក​ម​កថាបទ​ពិសោធន៍ និង​មេរៀន​ដែល​លោក​បាន​រៀន​ពី​ក្រុមហ៊ុន​ធំ​ៗ​ទាំងនេះ​បាន​ផ្តល់​ជា​គំនិត​ក្នុង​ការ​ចាប់ផ្តើម​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​របស់​លោក​ដែល​ពឹងផ្អែក​លើ​ការ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ធំ​ៗ​ច្រើន ៕ កែស​ម្រយ​ល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ