ខេត្តសៀមរាប៖ អ្នកលក់គ្រឿងទេសម្នាក់បានត្រូវគេប្រទះឃើញស្លាប់ក្នុងផ្ទះរបស់ខ្លួន បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនៅម៉ោង២និង៣០នាទីរសៀលថ្ងៃទី០១ មេសា ២០១៤ នៅក្នុងភូមិតាពុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងថា អ្នកលក់គ្រឿងទេសដែលស្លាប់រហូតមានធុំក្លិននេះ ត្រូវបានគេស្គាល់ឈ្មោះ អាមួយ ជាជនជាតិវៀតណាម មានអាយុជាង២០ឆ្នាំ តែស្លាកយីហោលក់ដូរដាក់ឈ្មោះថា ជាវ ពៅ ។ សាក្សីជាអ្នកជិតខាងបានដាក់ការសង្ស័យថា ស្រ្តីខាងលើអាចស្លាប់រយៈពេល០៣ថ្ងៃមកហើយ ព្រោះឃើញផ្ទះចាក់សោពីខាងក្រៅ ។
សេចក្តីរាយការណ៏បានបន្តថា មកដល់ម៉ោង៤និង៣០នាទីរសៀលនេះ សមត្ថកិច្ចកំពុងពិនិត្យសាកសព ហើយថាការស្លាប់របស់ស្រ្តីនេះ អាចជាករណីឃាតកម្ម ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ