ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​កម្លាំង​4,8​រិក​ស្ទ័រ​នៅ​ឧទ្យាន​ Yellow Stone

11 ឆ្នាំ មុន

តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ​បាន​ផ្សាយ​ថា​ ឧទ្យាន​ជាតិ​ Yellow Stone ក្នុង​សហ​រដ្ឋ​អាមេរិក​ ដែល​ស្ថិត​នៅ​ពី​លើ​ «រូង​ភ្នំ​ភ្លើង» ដ៏​ធំ​មួយ​នៅ​លើ​ពិភព​លោក​ បាន​ប្រឈម​មុខ​នឹង​ការ​រញ្ជួយ​ដី​មាន​កម្លាំង​៤,៨​រិក​ស្ទ័រ​ កាល​ពី​ថ្ងៃ​ទី​៣០​ មីនា​ កន្លង​ទៅ​ ។ នេះ​ចាត់​ទុក​ថា​ ជា​ការ​រញ្ជួយ​ដី​ខ្លាំង​បំផុត​ក្នុង​រយៈ​ពេល​៣៤​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប៉ុន្តែ​មិន​ទាន់​មាន​របាយ​ការណ៍​ស្តី​ពី​ការ​ខូច​ខាត​ និង​រង​របួស​នៅ​ឡើយ​ទេ។

តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ​បាន​ផ្សាយ​ថា​ ឧទ្យាន​ជាតិ​ Yellow Stone ក្នុង​សហ​រដ្ឋ​អាមេរិក​ ដែល​ស្ថិត​នៅ​ពី​លើ​ «រូង​ភ្នំ​ភ្លើង» ដ៏​ធំ​មួយ​នៅ​លើ​ពិភព​លោក​ បាន​ប្រឈម​មុខ​នឹង​ការ​រញ្ជួយ​ដី​មាន​កម្លាំង​៤,៨​រិក​ស្ទ័រ​ កាល​ពី​ថ្ងៃ​ទី​៣០​ មីនា​ កន្លង​ទៅ​ ។ នេះ​ចាត់​ទុក​ថា​ ជា​ការ​រញ្ជួយ​ដី​ខ្លាំង​បំផុត​ក្នុង​រយៈ​ពេល​៣៤​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប៉ុន្តែ​មិន​ទាន់​មាន​របាយ​ការណ៍​ស្តី​ពី​ការ​ខូច​ខាត​ និង​រង​របួស​នៅ​ឡើយ​ទេ។​

ស្ថានីយ​វាស់​ស្ទង់​ការ​រញ្ជួយ​ដី​នៃ​មហា​វិទ្យា​ល័យ​យូថា​ និយាយ​ថា​ មាន​កម្លាំង​រំញោច​ស្ថិត​នៅ​កណ្តាល​បរិវេណ​ភាគ​ពាយ័ព្យ​ឧទ្យាន​ជាតិ​ ខណៈ​ពេល​មុន​នេះ​ក៏​កើត​មាន​រញ្ជួយ​ដី​ទំហំ​តូច​មួយ​ នៅ​ឧទ្យាន​ជាតិ​ខាង​លើ​ដែរ​ កាល​ពី​ថ្ងៃ​ទី​២៧​ មីនា​ កន្លង​មក​ ។​ ការ​រញ្ជួយ​ដី​លើក​ចុង​ក្រោយ​នេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦​ និង​៣៤​នាទី​ ម៉ោង​នៅ​ក្នុង​ស្រុក​ ស្ថិត​នៅ​ក្បែរ​អាង​ទឹក​ក្តៅ​ Norris Geyser Basin និង​មាន​រំញោច​ដល់​ក្រុង​ហ្គាឌីន័រ​ និង​វ៉េស្ត​យេល​ឡូ​ស្តូន​ ជា​ទីក្រុង​តូច​ចំនួន​២​ នៅ​រដ្ឋ​ម៉ុង​តាណា​ ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៣៧​គីឡូ​ម៉ែត្រ​ ពី​ឧទ្យាន​ខាង​លើ​ ។​

ឧទ្យាន​ជាតិ​ Yellow Stone ស្ថិត​នៅ​លើ​ទីតាំង​ចំនួន​៣​រដ្ឋ​ រួម​មាន​ វ៉ាយ​អូមីង​ ម៉ុងតាណា​ និង​អាយ​ដាហូ​ ជា​ប្រភព​ជម្រក​សត្វ​ព្រៃ​ដ៏​កម្រ​ ដូច​ជា​សត្វ​ខ្ទីង​ និង​មាន​អាង​ទឹក​ក្តៅ​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ រហូត​ដល់​៣​លាន​នាក់​ ក្នុង​មួយ​ឆ្នាំ​ៗ​ ។​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​ធរណី​វិទ្យា​របស់​សហ​រដ្ឋ​អាមេរិក​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​អាង​ទឹក​ក្តៅ​ Norris កាល​ពី​ថ្ងៃ​ទី​៣០​ មីនា​ កន្លង​មក​ ដើម្បី​ពិនិត្យ​មើល​ថា​ តើ​ការ​រញ្ជួយ​ដី​ខាង​លើ​នេះ​បាន​បង្កើត​បម្រែ​បម្រួល​ដល់​ទីតាំង​នៃ​ប្រភព​កម្តៅ​នៅ​ក្នុង​ដី​ ឬ​ក៏​អត់​​ ?​