ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្សុី​ព្រម​ដក​កង​ទ័ព​ចេញ​ពី​ព្រំដែន​អ៊ុយ​ក្រែន​ដើម្បី​បន្ថយ​ភាព​តាន​តឹង​ជាមួយ​លោក​ខាង​លិច​

11 ឆ្នាំ មុន

ស្ថាន​ភាព​នយោ​បាយ​ការ​ទូត​បាន​ធូរ​ស្រាល​វិញ​បន្តិច​រវាង​ប្រទេស​រុស្សុី​ និង​អ៊ុយ​ក្រែន​ បន្ទាប់​ពី​ប្រធានា​ធិប​តី​រុស្សុី​ លោក​វ៉្លាឌីមៀរ​ ពូទីន​ បាន​បង្ហើប​ប្រាប់​អធិការ​បតី​អាល្លឺ​ម៉ង់​ លោក​ស្រី​ Angela Merkel កាល​ពី​ថ្ងៃ​ចន្ទ​ ទី​៣១​ មីនា​ ថា​ លោក​នឹង​ដក​កង​ទ័ព​ចេញ​ពី​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែន​ ។​

ស្ថាន​ភាព​នយោ​បាយ​ការ​ទូត​បាន​ធូរ​ស្រាល​វិញ​បន្តិច​រវាង​ប្រទេស​រុស្សុី​ និង​អ៊ុយ​ក្រែន​ បន្ទាប់​ពី​ប្រធានា​ធិប​តី​រុស្សុី​ លោក​វ៉្លាឌីមៀរ​ ពូទីន​ បាន​បង្ហើប​ប្រាប់​អធិការ​បតី​អាល្លឺ​ម៉ង់​ លោក​ស្រី​ Angela Merkel កាល​ពី​ថ្ងៃ​ចន្ទ​ ទី​៣១​ មីនា​ ថា​ លោក​នឹង​ដក​កង​ទ័ព​ចេញ​ពី​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែន​ ។​

លោក​ប្រធានា​ធិបតី​ វ៉្លាឌីមៀរ​ ពូទីន​ បាន​ថ្លែង​តាម​ទូរ​ស័ព្ទ​ទៅ​កាន់​លោក​ស្រី​អធិការ​បតី​អាល្លឺ​ម៉ង់​ ពី​ស្ថាន​ភាព​នយោ​បាយ​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​ ។​ ក្រុង​មូស្គូ​ មិន​បាន​បង្ហាញ​ការ​សម្រេច​ចុង​ក្រោយ​ថា​ តើ​រុស្សុី​ត្រូវ​ចុះ​ចាញ់​ក្នុង​សមរភូមិ​នេះ​ទេ​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មេ​ដឹក​នាំ​ទាំង​ពីរ​ត្រូវ​ជួប​ពិភាក្សា​គ្នា​អំពី​ស្ថាន​ភាព​វឹក​វរ​របស់​អ៊ុយ​ក្រែន​ ដោយ​រួម​បញ្ចូល​ទាំង​វត្ត​មាន​របស់​អន្តរ​ជាតិ​ ដើម្បី​ស្តារ​ស្ថាន​ភាព​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​ ឱ្យ​មាន​ស្ថិរ​ភាព​ឡើង​វិញ​ ។​

ការ​ថ្លែង​ថ្មីៗ​នេះ​ របស់​លោក​ពូទីន​ ធ្វើ​ឱ្យ​មាន​មតិ​មួយ​ចំនួន​គិត​ថា​ នេះ​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​ភ្លាមៗ​របស់​លោក​ទេ​ ផ្ទុយ​ទៅ​វិញ​ វា​ជា​ការ​ស្ទាប​ស្ទង់​ពី​ស្ថាន​ភាព​ដែល​អាច​មាន​ការ​ប្រែ​ប្រួល​ បន្ទាប់​ពី​តំបន់​គ្រីមេ​ ដែល​ជា​ឧបទ្វីប​របស់​អ៊ុយ​ក្រែន​ក្លាយ​ជា​កម្ម​សិទ្ធិ​ស្រប​ច្បាប់​របស់​ប្រទេស​រុស្សុី​កាល​ពី​ខែ​មុន​ ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ទី​ភ្នាក់​ងារ​ព័ត៌​មាន​របស់​រុស្សុី​ បាន​ឱ្យ​ដឹង​ថា​ ទ័ព​ថ្មើរ​ជើង​ដែល​បាន​ដាក់​ពង្រាយ​តាម​បណ្តោយ​ព្រំ​ដែន​ប្រទេស​អ៊ុយ​​ក្រែន​ បាន​ដក​ចេញ​ជា​បណ្តើរៗ​ហើយ​ ខណៈ​ពេល​ដែល​មាន​ភាគី​ពាក់​ព័ន្ធ​ទី​៣​ គឺ​សហ​រដ្ឋ​អាមេរិក​ បាន​លូក​ដៃ​ចូល​ក្នុង​ជម្លោះ​នេះ​ ។​

រីឯ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​សហ​រដ្ឋ​អាមេរិក​ លោក​ស្រី​ Jen Psaki ថ្លែង​ថា​ ការ​ដក​កង​ទ័ព​រុស្សុី​ចេញ​ពី​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែន​ ជា​សញ្ញា​វិជ្ជ​មាន​មួយ​ដែល​អាច​ឈាន​ទៅ​រក​ការ​ចរចា​សន្តិ​ភាព​ទ្វេ​ភាគី​មួយ​ ។​ លោក​ស្រី​ Jen Psaki ថ្លែង​ទៀត​ថា​ សហ​រដ្ឋ​អាមេរិក​នឹង​ជំរុញ​ឱ្យ​ប្រទេស​រុស្សុី​ទទួល​យក​ចំណុច​សន្តិ​ភាព​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ រុស្សុី​នឹង​ជួប​ពិភាក្សា​ជាមួយ​រដ្ឋា​ភិបាល​ទីក្រុង​គៀវ​ ដើម្បី​រឹត​បន្តឹង​នូវ​ស្ថាន​ភាព​មួយ​នេះ​ ខណៈ​ពេល​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​អធិប​តេយ្យ​ភាព​ និង​បូរាណ​ភាព​ទឹក​ដី​របស់​ប្រទេស​អ៊ុយ​ក្រែន​ ។​

ការ​ដាក់​ពង្រាយ​កង​ទ័ព​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​រុស្សុី​ ឌីមី​ទ្រី​ ម៉េវេដ​ដេវ​ ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​គ្រីមេ​ ក្រោយ​ពី​តំបន់​មួយ​នេះ​ក្លាយ​ជា​កម្ម​សិទ្ធិ​ស្រប​ច្បាប់​របស់​រុស្សុី​ និង​ធ្វើ​ការ​តាម​ដាន​ពី​ស្ថាន​ភាព​ក្នុង​តំបន់​នេះ​ ដើម្បី​បញ្ចូល​ជា​តំបន់​សេដ្ឋ​កិច្ច​នា​ពេល​អនា​គត​ផង​ដែរ​ ៕​