ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Caltex ជួយ​ឱ្យ​អតិថិជន​​កាន់​តែ​រីក​រាយ​​ក្នុង​ការ​ធ្វើ​ដំណើរ ជាមួយ​និង​កម្មវិធី​ផ្តល់ជូន​ពិសេស

11 ឆ្នាំ មុន

ដើម្បី​​ជាកិច្ចតបស្នងដល់​ការបន្តគាំទ្ររបស់​អតិថិជន Caltex បានបង្កើតនូវ​កម្មវិធីពិសេសៗ​ជាច្រើន ចាប់ពីថ្ងៃទី 17 មីនា រហូតដល់​ថ្ងៃទី​ 25 ឧសភា 2014 នៅតាមបណ្តា​ស្ថានីយ​កាល់​តិច ក្នុងព្រះរា​ជាណាចក្រ​កម្ពុជា ។

ដើម្បី​​ជាកិច្ចតបស្នងដល់​ការបន្តគាំទ្ររបស់​អតិថិជន Caltex បានបង្កើតនូវ​កម្មវិធីពិសេសៗ​ជាច្រើន ចាប់ពីថ្ងៃទី 17 មីនា រហូតដល់​ថ្ងៃទី​ 25 ឧសភា 2014  នៅតាមបណ្តា​ស្ថានីយ​កាល់​តិច ក្នុងព្រះរា​ជាណាចក្រ​កម្ពុជា ។

សម្រាប់​ម៉ូតូ រាល់ការចាក់ប្រេង​ឥន្ធនៈ Caltex ជាមួយ Techron® ចាប់ពី 2 លីត្រ មានឱកាស​បង្វិលកងរង្វាន់​1ដង ដើម្បីឈ្នះ​រង្វាន់​ភា្លមៗជា​ច្រើនដូចជា​ក្រដាសជូតដៃ, មី​យើង និងថ្នាំដុស​ធ្មេញ​ខលហ្គេត ។ សម្រាប់រថ​យន្តរាល់ការចាក់​ប្រេងឥន្ធនៈ Caltex ជាមួយ Techron®  ចាប់ពី​$10 នឹង​ទទួលបានរង្វាន់ភ្លាមៗអាស្រ័យតាមចំនួននៃការចាក់ មានដូចជាក្រដាសជូតដៃ មីយើង និងថ្នាំ​ដុស​ធ្មេញ​ខលហ្គេត ។

លោក Chang Swee Wah នាយកគ្រប់គ្រង​ផ្នែកចែកចាយរបស់ Chevron (Cambodia) Limited មានប្រសាសន៍​ថា “Caltex តែងតែ​យកចិត្តទុកដាក់ទៅលើការ​ពេញចិត្តរបស់អតិថិជន​ពេញៗ​មួយឆ្នាំ និងជារៀងរាល់ឆ្នាំ ហើយយើងចង់ឲ្យ​អតិថិជន​ទាំងអស់​រីករាយ​ក្នុងការធ្វើដំណើររបស់ពួកគាត់ ។ សមិទ្ធិផលដ៏ចម្បងដែល​យើងសម្រេចបាននោះ គឺ​ប្រេងឥន្ធនៈ Caltex ជាមួយ Techron​® ដែល​ជួយការពារការកកស្ទះ​នានា ក្នុងម៉ាស៊ីនរថយន្តរបស់លោកអ្នក​ធ្វើឲ្យរថយន្តអាច​បង្កើនចំហេះ និងដំណើរ​ការបើក​បរ​កាន់តែប្រសើរ។ បន្ថែមពីនេះ Caltex ជាមួយ Techron® ផ្តល់នូវដំណើរការល្អ សន្សំសំចៃប្រេង មានទំនុកចិត្ត មានផ្សែងតិចបំផុត និង​ងាយស្រួលក្នុងការ បើកបរ។ ទន្ទឹមនឹងនេះ យើងក៏បំពេញចិត្តអតិថិជនរបស់យើងតាមរយៈ កម្មវិធីជាច្រើនទៀតដូចជា ការផ្តល់​រង្វាន់ភ្លាមៗ រាល់ពេលលោកអ្នកចាក់ប្រេងឥន្ធនៈចាប់ពីខែមីនា រហូតដល់ខែឧសភា ក្នុងឆ្នាំថ្មីនេះ។ ការចាក់ប្រេង Caltex ជាមួយ Techron​® អតិថិជននឹងទទួលបានទាំងប្រេងឥន្ធនៈ គុណភាពខ្ពស់ ដែលមានការទទួលស្គាល់លើថាមពលលាងសម្អាត ម៉ាស៊ីន​ក្នុង​ពេល​បើកបរ ព្រមទាំងមានឱកាសឈ្នះរង្វាន់ភ្លាមៗជាច្រើនទៀត” ។

កម្មវិធីចាប់ផ្តើមពីថ្ងៃទី 17 ខែមីនា ដល់ថ្ងៃទី 25 ខែឧសភា ឆ្នាំ 2014 ម៉ោង 7:00 ព្រឹក ដល់ម៉ោង 5:00 ល្ងាច ឬរហូត​រង្វាន់​អស់​ពីស្តុក។ កាលបរិច្ឆេទនៃកម្មវិធីៈ
– ថ្ងៃទី​17 ដល់ 30 មីនា 2014 នៅស្ថានីយកាល់តិច​ពោធិ៍ចិនតុង កាល់តិចអប្សរា កាល់តិចអូដឹម កាល់តិចពេទ្យលោកសង្ឃ កាល់តិច​មេគង្គ និងកាល់តិចបឹងកេងកង។
– ​ថ្ងៃទី​​31 មីនា ដល់ថ្ងៃទី 13 មេសា 2014 នៅស្ថានីយកាល់តិចផ្លូវជាតិ6A កាល់តិចបូកគោ កាល់តិចកាល់ម៉ែត កាល់​តិចបឹង​ត្របែក និងកាល់តិចបឹងកេងកង។
– ​ថ្ងៃទី​18 មេសា ដល់ថ្ងៃទី 1 ឧសភា 2014 នៅស្ថានីយ​កាល់តិចក្រុងព្រះសីហនុ 1 (ឃ្លាំងលើ) កាល់តិចក្រុង​ព្រះសីហនុ 2 (ផ្សារ​លើ)​ កាល់តិចសៀមរាបអង្គរ និងកាល់តិចកំពង់ចាម។
-ថ្ងៃទី 28 មេសា ដល់ថ្ងៃទី 11 ឧសភា 2014 នៅស្ថានីយកាល់តិចផ្លូវជាតិ 5A កាល់តិច សៀមរាបកណ្តាល កាល់តិចចាក់អង្រែ កាល់​​តិចទួលទំពូង និងកាល់តិចផ្សារដើមគរ។
-​ថ្ងៃទី 12 ដល់ថ្ងៃទី 25 ឧសភា 2014 នៅស្ថានីយកាល់តិចផ្លូវជាតិ 5B កាល់តិចផ្លូវជាតិ 5C កាល់តិចបាត់ដំបង និងកាល់​តិច​ច្បារ​អំពៅ។

Caltex សូមរក្សាសិទ្ធិក្នុងការ​ផ្លាស់ប្តូរកម្មវិធីនេះ នៅពេលណាមួយដោយ​មិនមានការជម្រាប​ជូនដំណឹងទុកជា​មុន។ លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត។