ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់បិណ្ឌ​ទី​១០​ហើយ​ម្តេច​មិនឃើញ​កូន​មាសម្តាយ​មក​ផ្ទះ

4 ឆ្នាំ មុន

មហាសមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​គេ​អាច​វាស់​ស្ទង់​បាន តែ​ទឹកចិត្ត​ស្រឡាញ់​របស់​ឪពុក​ម្តា​យមក​លើ​យើង​ជា​កូន គ្មាន​អ្នក​ណា​អាច​ប៉ាន់​ប្រមាណ​បាន​ឡើយ ។ នៅ​វេលា​នេះ​ម៉ែ​ទន្ទឹងរង់ចាំ​មើលផ្លូវ​កូន​រាល់ថ្ងៃ ម៉ែ​ចង់​ឃើញ​កូន​មក​ជួបជុំ​គ្នា ហូរ​បាយ​រួម​គ្នា កុំ​គិត​ថា​គ្មាន​លុ​យ​​ទើប​មិន​ហ៊ាន​មក​លេង​នឹង​ម៉ែ​នោះ ម៉ែ​ចាស់​ណាស់​ទៅ​ហើយ​កូន ម៉ែ​មិន​ចង់បាន​អ្វី​ពី​កូន​ទេ…

មហាសមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​គេ​អាច​វាស់​ស្ទង់​បាន តែ​ទឹកចិត្ត​ស្រឡាញ់​របស់​ឪពុក​ម្តា​យមក​លើ​យើង​ជា​កូន គ្មាន​អ្នក​ណា​អាច​ប៉ាន់​ប្រមាណ​បាន​ឡើយ ។

នៅ​វេលា​នេះ​ម៉ែ​ទន្ទឹងរង់ចាំ​មើលផ្លូវ​កូន​រាល់ថ្ងៃ ម៉ែ​ចង់​ឃើញ​កូន​មក​ជួបជុំ​គ្នា ហូរ​បាយ​រួម​គ្នា កុំ​គិត​ថា​គ្មាន​លុ​យ​​ទើប​មិន​ហ៊ាន​មក​លេង​នឹង​ម៉ែ​នោះ ម៉ែ​ចាស់​ណាស់​ទៅ​ហើយ​កូន ម៉ែ​មិន​ចង់បាន​អ្វី​ពី​កូន​ទេ ម៉ែ​សុំ​ត្រឹមតែ​ឃើញ​មុខ​កូន​គឺ​ម៉ែ​អស់ចិត្ត​ហើយ ។

ថ្ងៃនេះ​ជា​វេន​បិណ្ឌ​ទី​១០​ហើយ នៅ​សល់​តែ​៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ផុត​រដូវ​ភ្ជុំ​ហើយ សូម​កូន​ប្រញាប់​រូតរះ​មក​ជួប​ម៉ែ ជួប​សាច់ញាតិ បងប្អូន​ណា​កូន ម៉ែ​កំពុង​ទន្ទឹងរង់ចាំ​កូន​យ៉ាង​អន្ទះសា ចាំ​កូន​ទាំង​ទឹកភ្នែក​។ នេះ​ជា​ទំនួញ​ពុក​ម៉ែ​ដែល​នឹក​កូន ស្រឡាញ់​កូន​ពេញ​បេះដូង ។

នេះ​ជា​ឱកាស​ដ៏​វិសេស​បំផុត​សម្រាប់​កូនប្រុស​ស្រី​បំពេញ​កង​ការ​កុសល​ចំពោះ​លោក​អ្នក​ដ៏​មានគុណ ឧបត្ថម្ភ​លោក​ដោយ​ទេយ្យទាន​ទាំងឡាយ​មាន​បាយ ទឹក នំ ចំណី ត្រី សាច់ សម្លៀក​បំពាក់ និង​លុយកាក់​ជាដើម​សម្រាប់​ចាយវាយ​ក្នុង​រដូវ​បុណ្យ​ទាន​នេះ​ឱ្យ​បាន​សមរម្យ​។

ដូចនេះ​បើ​លោក​អ្នក​ឈប់​សម្រាក​ពី​ការងារ​គួរ​ឆ្លៀតពេល​ទៅ​លេង​នឹង​គាត់​ផង និង​បាន​តបស្នង​សងគុណ​ដល់​លោក​វិញ​ផង ព្រោះ​គាត់​ទាំង​ទ្វេ​ត្រូវការ​លោក​អ្នក​ខ្លាំង​ណាស់ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ