ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​ចិន​សន្យា​គាំ​ទ្រ​ចំពោះ​កំណើន​សេដ្ឋ​កិច្ច​នៅ​ក្នុង​ប្រទេស​

11 ឆ្នាំ មុន

​តាម​បណ្តាញ​ព័ត៌​មាន​របស់​ចិន​ផ្សាយ​ថា លោក លី កឺ​ឈាង​ នាយក​រដ្ឋ​មន្ត្រី​ចិន បាន​ថ្លែង​ថា រដ្ឋា​ភិបាល​កណ្តាល​នឹង​នាំ​មក​នូវ​ភាព​ច្បាស់​ការ​មួយ​​នៃ​ការ​​បង្កើន​សម្ពាធ​​​​លើ​កំណើន​សេដ្ឋ​កិច្ច​​ និង​ការ​ណែ​នាំ​ពី​កម្ម​វិធី​នយោ​បាយ​​ដ៏​មាន​ប្រសិទ្ធ​ភាព​ ដើម្បី​កំណត់​ទិស​ដៅ​បញ្ហា​ដែល​មន្ត្រី​ក្នុង​តំបន់​កំពុង​ជួប​ប្រទះ ។

​តាម​បណ្តាញ​ព័ត៌​មាន​របស់​ចិន​ផ្សាយ​ថា លោក លី កឺ​ឈាង​ នាយក​រដ្ឋ​មន្ត្រី​ចិន បាន​ថ្លែង​ថា រដ្ឋា​ភិបាល​កណ្តាល​នឹង​នាំ​មក​នូវ​ភាព​ច្បាស់​ការ​មួយ​​នៃ​ការ​​បង្កើន​សម្ពាធ​​​​លើ​កំណើន​សេដ្ឋ​កិច្ច​​ និង​ការ​ណែ​នាំ​ពី​កម្ម​វិធី​នយោ​បាយ​​ដ៏​មាន​ប្រសិទ្ធ​ភាព​ ដើម្បី​កំណត់​ទិស​ដៅ​បញ្ហា​ដែល​មន្ត្រី​ក្នុង​តំបន់​កំពុង​ជួប​ប្រទះ ។

តាម​ការ​អធិប្បាយ​នា​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​កម្រិត​ថ្នាក់​ខេត្ត​​ចំនួន​៥ នៅ​ក្នុង​ពេល​ដំណើរ​ទស្សន​កិច្ច​ស្វែង​រក​ការ​ពិត​នៅ​ខេត្ត​លីវ​នីញ​ លោក លី បាន​លើក​ឡើង​ថា ចិន​មាន​សមត្ថ​ភាព មាន​ការ​ជឿ​​ជាក់​​នូវ​លក្ខ​ខណ្ឌ​​​ដើម្បី​រក្សា​​នូវ​ការ​ផ្លាស់​ប្តូរ​​សេដ្ឋ​កិច្ច​ឱ្យ​ស្រប​​ទៅ​នឹង​លក្ខណៈ​សម​ហេតុ​ផល​ ។ លោក លី បាន​បន្ថែម​ទៀត​ថា «ខ្ញុំ​សុំ​មិន​បក​ស្រាយ​ថា​ តើ​រដ្ឋា​ភិបាល​​កណ្តាល​របស់​ចិន​ នឹង​បង្ហាញ​នូវ​អ្វី​ដែល​ជម្រុញ​ដល់​វិស័យ​ហិរញ្ញ​វត្ថុ​ថ្មី​ដើម្បី​ជា​ការ​​លើក​ទឹក​ចិត្ត​នៃ​កំណើន​សេដ្ឋ​កិច្ច​ឡើយ» ។ អ្នក​សេដ្ឋ​កិច្ច​បាន​ព្យាករ​ថា កំណើន​​ GDP នៅ​ក្នុង​​ត្រី​មាស​​ទី​១​នេះ ប្រហែល​​ជា​អាច​​ធ្លាក់​ចុះ​​ក្នុង​កម្រិត​​ល្បឿន​​យឺត​បំផុត​​​រហូត​រយៈ​ពេល​ជិត​៥​ឆ្នាំ​​​ ។

នៅ​ក្នុង​គោល​ការណ៍​​របស់​ចិន អ្វី​ដែល​​​​ចាត់​ចូល​ជា​ហេតុ​ផល​​អាច​ទទួល​យក​បាន​គឺ​​​ការ​កើន​ឡើង​​នៃ GDP ប្រមាណ​ជា​៧%​ជាមួយ​នឹង​​អតិ​ផរណា​​​មិន​ខ្ពស់​ជាង​​៣,៥%។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ស្ថាន​ភាព​​សេដ្ឋ​កិច្ច​របស់​ចិន​នៅ​តែ​មាន​ស្ថិរភាព​ជា​ធម្ម​តា​​​ជាមួយ​នឹង​ការ​ប្រែ​ប្រួល​លើ​ភាព​វិជ្ជ​មាន​​នៅ​ក្នុង​តំបន់​មួយ​ចំនួន ។ជាង​នេះ​ទៅ​ទៀត​ ចិន​ក៏​បាន​បង្កើន​បទ​ពិសោធន៍​នៃ​ការ​ទទួល​យក​មេរៀន​ពី​ការ​​បង្អន់​ល្បឿន​​​កំណើន​សេដ្ឋ​កិច្ច​កាល​ពី​ឆ្នាំ​មុន​​​ផង​ដែរ​ ហើយ​វា​ក៏​ត្រូវ​បាន​កែ​ប្រែ​​នយោ​បាយ​​​ដើម្បី​ដោះ​ស្រាយ​នូវ​ភាព​ប្រែ​ប្រួល​ដែល​អាច​កើត​មាន​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៤​​នេះ ។

​គួរ​បញ្ជាក់​ថា ការ​​កត់​សម្គាល់​​របស់​លោក លី ត្រូវ​បាន​បម្រុង​ទុក​ដើម្បី​ជា​សារ​​មួយ​បញ្ជូន​ទៅ​ដល់​ក្រុម​​វិនិយោគ​ិន​លើ​ពិភព​លោក​ ដែល​មាន​កង្វល់​អំពី​សេដ្ឋ​កិច្ច​រប​ស់​ប្រទេស​ចិន ដូច​​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ទិន្ន​ន័យ​សេដ្ឋ​កិច្ច​​នា​អំឡុង​ពេល​២​ខែ​​​ដំបូង នៃ​ឆ្នាំ​២០១៤​ នេះ ៕