យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ទិន្នផលនៃវិស័យរោងចក្រឧស្សាហកម្មរបស់ជប៉ុនក្នុងខែកុម្ភៈ បានធ្លាក់ចុះ២,៣% ដែលការរំកិលចុះបែបនេះ បន្ទាប់ពីការពង្រីកខ្លួន៣,៨% កាលពីខែមករាកន្លងមក ។ អ្នកវិភាគជាច្រើនបានព្យាករទុកដោយទូលំទូលាយនូវកំណើន០,៣% ហើយការបង្រួមនៃតួលេខនៅក្នុងខែកុម្ភៈ គឺជាភាពចុះខ្សោយនៅផលិតផលក្នុងរយៈពេល៣ខែដំបូងនេះ។
ភាពទន់ខ្សោយនៃតួលេខផលិតកម្មដែលធ្វើឱ្យភាំងស្មារតីនោះ គឺធ្វើទៅតាមទិន្នន័យនៃសេដ្ឋកិច្ចចម្រុះសម្រាប់ប្រទេសជប៉ុន ហើយវាក៏ទើបតែកើតមានមុនពេលនៃការមកដល់នូវការដំឡើងថ្លៃពន្ធលក់ជាលើកដំបូងនៅក្នុងប្រទេសចាប់តាំងពីចុងទសវត្សទី៩០មក ។ លើសពីនេះនៅមានលក្ខណៈដែលធ្វើឱ្យស្រឡាំងកាំងជាច្រើនទៀតដែលរួមមានការបង្កើនការហូតពន្ធនូវគ្រប់មុខទំនិញពី៥% ទៅ៨% ។
ដោយមើលឃើញសភាពធ្ងន់ធ្ងរនៃការបង់ប្រាក់បំណុលជាតិដ៏ច្រើនលើសលុបរបស់ជប៉ុនដូចនេះ វាអាចដាក់ទម្ងន់ទៅលើការចំណាយរបស់អតិថិជន និងការងាកចេញពីផ្លូវល្អនៃការទទួលបានមកវិញនៅក្នុងតំណែងប្រទេសសេដ្ឋកិច្ចធំបំផុតទី៣នៅលើពិភពលោក ៕
ចែករំលែកព័តមាននេះ