រាជធានីភ្នំពេញ៖ គិតត្រឹមរយៈពេល ៧ខែដើមឆ្នាំ ២០១៩នេះរាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ២.៤៤៧.១៨៣នាក់ ស្មើនឹង ៥៣,៣% នៃចំនួនសរុបកើនឡើងប្រមាណជិត ២៨%ប្រៀបធៀបនៃរយៈពេលដូចគ្នាឆ្នាំ ២០១៨ ។
តួលេខនេះត្រូវបានលោក ម៉ម វាសនា ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បាននិយាយក្នុងពិធីបើកសិក្ខាសាលាអំពី «ច្បាប់ស្តីពីទេសចរណ៍ និងបដិសណ្ឋារកិច្ចល្អកាលពីថ្ងៃទី ២០ខែកញ្ញា ឆ្នាំ ២០១៩នៅសាលា ខណ្ឌជ្រោយចង្វារ ។
លោក ម៉ម វាសនា បានឱ្យដឹងទៀតថា តាមគោលដៅឆ្នាំ ២០១៩កម្ពុជានឹងសម្រេចឲ្យ បាននូវភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ ហើយជាក់ស្តែងគ្រាន់តែក្នុងរយៈពេល ៧ខែដើមឆ្នាំនេះកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៣.៨៤០.៨៩៥នាក់ កើន ឡើង ១១,១%ក្នុងនោះរាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២លាននាក់ ស្មើនឹង ៥៣,៣%នៃចំនួនសរុប និងកើនឡើងជិត ២៨%ធៀបឆ្នាំ ២០១៨ ។
លោកបន្តអះអាងថា ការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ក៏ដូចជាកំណើននៃភ្ញៀវទេស ចរអន្តរជាតិខាងលើនេះជាយុទ្ធសាស្ត្រ គឺត្រូវធ្វើឲ្យកម្ពុជាក្លាយជាគោលដៅកក់ក្តៅដល់ ភ្ញៀវទេសចរតាមរយៈនៃការបង្កើតឲ្យមានផលិតផលទេសចរណ៍ថ្មីៗ និងប្រកបដោយ ភាពវៃឆ្លាត ស្អាត បៃតង និងរក្សាសុខសុវត្ថិភាពភ្ញៀវទេសចរឲ្យបានល្អប្រសើរ ហើយអ្វីដែល យើងមិនអាចមើលរំលងបាននោះ គឺការចូលរួមក្នុងការធ្វើបដិសណ្ឋារកិច្ចទទួលភ្ញៀវទេស ចរ និងការចូលរួមអនុវត្តច្បាប់ស្តីពីទេសចរណ៍ ។
លោកប្រធានមន្ទីរបញ្ជាក់ថា សិក្ខាសាលាថ្ងៃនេះមានសារសំខាន់ខ្លាំងណាស់ក្នុងការ ចូលរួមពង្រឹងការយកចិត្តទុកដាក់ខ្ពស់លើការងារបដិសណ្ឋារកិច្ច ស្វាគមន៍ភ្ញៀវទេសចរ រួសរាយរាក់ទាក់ ព្រមទាំងផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ស្តីពីទេសចរណ៍ឲ្យបាន ល្អប្រសើរ ជាពិសេសការចូលរួមសហការពីអាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការ ចូលរួមអនុវត្តនូវលិខិតបទដ្ឋានគតិយុទ្ធនានាដែលពាក់ព័ន្ធ និងអាជីវកម្មទេសចរណ៍ ។
លោក ម៉ម វាសនា បានបញ្ជាក់បន្ថែមថា ផលប្រយោជន៍ដែលបានមកពីការ រីកចម្រើននៃវិស័យទេសចរណ៍បានចូលរួមលើកស្ទួយកម្រិតជីវភាពរស់នៅ កាត់បន្ថយភាព ក្រីក្រ បង្កើតការងារដល់កម្លាំងពលកម្មកម្ពុជា លើសពីនេះទៀតក៏ចូលរួមថែរក្សាអភិរក្ស បរិស្ថានធម្មជាតិ វប្បធម៌ប្រពៃណីជាតិ និងលើកតម្កើងកិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ ផងដែរ ។
ប៉ុន្តែអ្វីដែលសំខាន់នោះគឺការរួមចំណែកពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ពិតជាមានសារសំខាន់ណាស់ដើម្បីជួយដល់ការរីកចម្រើនវិស័យទេសចរណ៍ ជាក់ស្តែងសិក្ខាសាលានៅ ថ្ងៃនេះក៏បានឆ្លុះបញ្ចាំងពីការចូលរួមចំណែកក្នុងការពង្រឹងកំណើនទេសចរណ៍ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ តាមរយៈការណែនាំគន្លឹះល្អៗក្នុងការធ្វើបដិសណ្ឋារ កិច្ចដល់ភ្ញៀវទេសចរ ក៏ដូចជាពង្រឹងការអនុវត្តច្បាប់ទេសចរណ៍នៅទូទាំងរាជធានី ជាពិសេស នៅខណ្ឌជ្រោយចង្វាដែលជាខណ្ឌមួយមានការអភិវឌ្ឍថ្មី ។ ការធ្វើបដិសណ្ឋារកិច្ច និងការ ធានាសុវត្ថិភាពជូនភ្ញៀវទេសចរ គឺមានសារសំខាន់ណាស់សម្រាប់វិស័យទេសចរណ៍ ៕ កែសម្រួលដោយ ៖ សុឃាក់
ដោយយោងទៅតាម CDC បានឲ្យដឹងថា ការដែលមនុស្សយើងគេងមិនបានគ្រប់គ្រាន់ វាពិតជាដើមហេតុមួយនាំឲ្យកើតបញ្ហានៃសុខភាពច្រើនណាស់។ តើជឿឬអត់ដែលគេនិយាយថា ការគេងគឺជា...
នៅលើសកលលោកយើងនេះ កន្លែងណាក៏ដោយនៃរាងកាយសុទ្ធតែអាចទៅជាមហារីកទាំងអស់ ដូច្នេះមានតែសាមីខ្លួនផ្ទាល់ទេដែលអាចធ្វើអ្វីម្យ៉ាងដើម្បីកាត់បន្ថយការប្រឈមមុខមួយ...
សាច់ជាអាហារមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន វីតាមីន B ជាតិដែក និងស័ង្កសី ព្រមទាំងសារធាតុចិញ្ចឹមផ្សេងទៀតដែលជួយក្នុងការរក្សាបាននូវសុខ...
រាជធានីភ្នំពេញ ៖បច្ចុប្បន្នបើទោះបីជាផលិតករខ្មែរបានខិតខំផលិតភាពយន្តភាគជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែប្រសិនបើប្រៀបធៀបជាមួយរឿងភាគថៃនោះ គឺការនិយមគាំទ្រពី...
រាជធានីភ្នំពេញ ៖ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះ...
រាជធានីភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគជប៉ុនមួយដែលកន្លងមកបានបោះទុនវិនិយោគនៅកម្ពុជាលើការផលិតការផលិតម៉ូទ័រនាំចេញទៅកាន់ទីផ្សារអន្តរជាតិនោះ ពេលនេះក្រុមហ៊ុនក៏...
រាជធានីភ្នំពេញ ៖ តារាសម្តែងអ្នកនាង ឆៃ លីដាឡែន បានចេញមុខព្រមានទៅកាន់បុរសម្នាក់ដែលបានប្រើប្រាស់ពាក្យនាងប្តូរប្តី ឲ្យមានការកែប្រែពាក្យពេចន៍ឡើងវិញ ខណៈពេល...
សហរដ្ឋអាមេរិក ៖ មន្ទីរប៉ង់តាហ្គោនរាយការណ៍ថា សហរដ្ឋអាមេរិកបានបាញ់សាកល្បងកាលពីថ្ងៃទី១២ធ្នូ មីស៊ីលបាលីស្ទិករយៈមធ្យមពុំមែននុយក្លេអ៊ែរថ្មី ចេញពីជើងទម្រនៅលើ...
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំដែលប្រកបរបរចិញ្ចឹមជីវិតតាមរយៈការដាំបន្លែនៅខេត្តកំពង់ឆ្នាំងបានបង្ហាញនូវក្តីបារម្មណ៍ពាក់ព័ន្ធនឹងជីវភាពគ្រួសារ...
សហរដ្ឋអាមេរិក-ចិន ៖ កាលពីយប់ថៃ្ងទី១២ធ្នូប្រភពជិតដិតនឹងការចរចារាយការណ៍ថា សហរដ្ឋអាមេរិកបានទទួលយកការផ្អាកពន្ធគយមួយចំនួន លើបណ្ដាផលិតផលចិននិងកាត់បន្ថយពន្ធ...
រាជធានីភ្នំពេញ ៖ កីឡាករកីឡាការិនីជម្រើសជាតិកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីស្វាគមន៍ប្រតិភូកីឡាវ៉ូវីណាមមកពី ២៣ប្រទេស ចូលរួមក្នុងព្រឹត្តិការណ៍កីឡា...
ប្រទេសមីយ៉ាន់ម៉ា ៖ មេដឹកនាំមីយ៉ាន់ម៉ាលោកស្រីអ៊ួងសាន់ស៊ូជី កាលពីថ្ងៃទី១២ធ្នូបានស្នើដល់តុលាការយុត្តិធម៌អន្តរជាតិរបស់អ.ស.ប បដិសេធពាក្យបណ្ដឹងពីបទ...
កំពុងជួបប្រទះបញ្ហាស្ពឹកដៃមែនទេ0? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែជួយបំបាត់អាការៈស្ពឹកដៃឆាប់រហ័ស ៖១. ម៉ាស្សាដៃ ៖ ពេល...
សម្រាប់មនុស្សភាគច្រើននាពេលបច្ចុប្បន្ននេះ គេលែងសូវគិតថា មនុស្សម្នាក់នោះនៅហ្ស៊ីន ឬអត់នោះទេ។ ប៉ុន្តែវានៅតែជាសំណួរមួយចោទសួរជ្រាំដែលៗសម្រាប់មនុស្សមួយ...
ប្រទេសអង់គ្លេស ៖ ពេលនេះលែងមានអ្វីរារាំងដល់ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបហៅBREXITទៀតហើយ ដោយនាយករដ្ឋមន្ត្រីលោកបូរីសចនសុន ក្នុងការបោះឆ្នោតសភាកាលពី...
រាជធានីភ្នំពេញ ៖ តារាសម្តែងកញ្ញាដួង ម៉ានិច បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការតុបតែងខ្លួន និងគ្រងឈុតនាងនាគយ៉ាងស្រស់ស្អាតនៅក្នុងពិធីបុណ្យកតញ្ញូ...
រាជធានីភ្នំពេញ ៖ កីឡាករប្រដាល់ជើងខ្លាំងមកពីក្លិបពុទ្ធសេរីវង្សពោធិ៍សែនជ័យចំនួន២រូប ត្រូវបានគេរៀបចំឱ្យជួបប្រកួតដណ្ដើមប្រាក់លានរៀលជាមួយកីឡាករថៃនៅលើ...
មនុស្សស្រីគ្រប់រូប គួរតែថែរក្សាស្បូនឲ្យបានល្អ ទើបអាចធ្វើឲ្យអ្នកមិនងាយចាស់។ តើគួរតែធ្វើបែបណាទើបអាចការពារស្បូនឲ្យមានសុខភាពល្អទៅ?1-អ្នកគួរតែដើរលឿន...
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសម្នាក់បានរងរបួសដៃធ្ងន់ធ្ងរ ក្នុងហេតុការណ៍ផ្ទុះមីនតោនកក្រើកដីចម្ការពោតមួយកន្លែង នៅវេលាម៉ោង០១ និង២០នាទីរសៀលថ្ងៃ...
ខេត្តប៉ៃលិន ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក តូចសុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូង បានចុះបង្ក្រាបជាក់ស្តែងក្នុងករណីរក្សាទុកប្រើប្រាស់ដោយ...