ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់​ឈរ​ដាំដូង ស្ថិត​នៅ​លើ​គែម​អគារ​ដែល​មាន​កម្ពស់​១៤៧​ម៉ែត្រ ដោយគ្មាន​ពាក់​ខ្សែ​ក្រវាត់​ការ​ពារ​​​

11 ឆ្នាំ មុន

ប្រភពពី​បរទេស​នា​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​នូវ​ភាព​​ភ្ញាក់​ផ្អើល​មួយ ខណៈ​ដែល​មានយុវជន​​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ Scott អាយុ​២៥​ឆ្នាំ ជា​អ្នក​​រស់​នៅ​ក្នុង​ទី​ក្រុង Basingstoke នៃ​ប្រទេស​អង់​គ្លេស បាន​ឈរ​ដាំដូង​នៅគែម​អគារ​ដែល​មាន​កម្ពស់​រហូត​​ដល់​១៤៧​ម៉ែត្រ ។

ប្រភពពី​បរទេស​នា​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​នូវ​ភាព​​ភ្ញាក់​ផ្អើល​មួយ ខណៈ​ដែល​មានយុវជន​​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ Scott អាយុ​២៥​ឆ្នាំ ជា​អ្នក​​រស់​នៅ​ក្នុង​ទី​ក្រុង Basingstoke នៃ​ប្រទេស​អង់​គ្លេស បាន​ឈរ​ដាំដូង​នៅគែម​អគារ​ដែល​មាន​កម្ពស់​រហូត​​ដល់​១៤៧​ម៉ែត្រ ។

សកម្ម​ភាព​ឈរ​ដាំដូង​ដែល​ស្ថិត​នៅ​លើ​អគារ​កម្ពស់​ខ្ពស់​របស់ Scott ពិត​ជា​បង្ក​ឱ្យ​​មាន​ភាព​​ភ្ញាក់​ផ្អើល និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​ពី​សំណាក់​មហា​ជន​ដែល​រង់​ចាំ​ទស្សនា ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​ព្រួយ​​បារម្ភ​ពីសុវត្ថិ​ភាព​របស់​លោក Scott ផង​ដែរ ព្រោះ​គេ​មិន​បាន​​ពាក់ខ្សែ​ក្រវាត់​ការ​ពារ​ឡើយ ។ ប្រសិន​បើ​លោក Scott មាន​ការ​ធ្វេស​​ប្រហែស​នោះ នឹង​អាច​ធ្លាក់​ចុះ​មក​ក្រោម ហើយ​ប្រឈម​នឹង​ការ​ទទួល​រង​គ្រោះ​ថ្នាក់​រហូត​ដល់​បាត់​បង់​ជីវិត​​​ជាក់​ជា​មិន​ខាន ។

លោក Scott បាន​និយាយ​រៀប​រាប់​ដែរ​ថា «តាំង​ពី​​តូច​មក​​ គាត់​ចូល​ចិត្ត​ឈរ​ដាំដូង​ណាស់ ពោល​គឺ​គាត់​តែង​តែ​ធ្វើ​ការ​សម្តែង​ឱ្យ​មិត្ត​ភក្តិ​គាត់​មើល ពេល​ទំនេរ​ពី​ការ​សិក្សា​ ។ លុះ​ចម្រើន​វ័យ​ធំ​បន្តិច​ម្តងៗ​គាត់​ក៏​បាន​ហ្វឹក​ហាត់​លើ​ទេព​កោសល្យ​​ដែល​មាន​ពី​​កំណើត​បន្ថែម​ទៀត ។ យ៉ាង​ណា​មិញ ដូច​នៅពេល​នេះ ​​គាត់​ឡើង​ទៅ​លើ​អគារ​មួយ​ដែលមាន​កម្ពស់​៤០​ជាន់ (កម្ពស់​១៤៧​ម៉ែត្រ) ហើយ​បាន​យក​ដៃទាំង​ពីរ​ច្រត់​ចុះ​ និង​ដាំដូង​ក្បាល​ចុះ​ម​ក្រោម លើក​ជើង​ទាំង​ពីរ​ឡើង​លើ ។ ជា​ពិសេស​គាត់​បាន​ឈរ​នៅគែម​អគារ​នោះ​ដែល​មើល​ទៅ​គួរ​ឱ្យ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​នៅ​ពេល​​ដែល​អ្នក​ដទៃ​​បាន​ឃើញ​សកម្ម​ភាព​សម្តែង​យ៉ាង​អស្ចារ្យ​នេះ ។ លោក Scott បាន​និយាយ​បន្ត​ទៀត​ថា ដោយ​សារ​តែ​ការ​សម្តែង​របស់​គាត់​មាន​ភាព​ល្អ​ប្រសើរ ទើប​បាន​ជា​មាន​ក្រុម​សម្តែង​សៀក​ទាក់​ទង​គាត់​ឱ្យ​ចូល​ជា​សមា​ជិក ។ ​ហេតុ​នេះ​ហើយ ​ទើប​នា​ពេល​បច្ចុ​ប្បន្ន​នេះ គាត់​ក៏​បាន​ទទួល​បាន​ប្រាក់​កម្រៃ​បន្ថែម​ទៀត ដោយ​សារ​តែ​មាន​ការ​និយម​គាំទ្រ​ពីសំណាក់​ទស្សនិក​ជន​ ។ ជាង​នេះ​ទៅ​ទៀត គាត់​ពិត​ជា​​សប្បាយ​ចិត្ត​ណាស់​ដោយ​សារ​តែ​ជំនាញ​មួយ​នេះ បាន​ធ្វើ​ឱ្យ​គាត់​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ»។

សូម​បញ្ជាក់​ថា លោក Scott មិន​មែន​ឡើង​តែអគារ​ស្ថិត​នៅ​ប្រទេស​អង់​គ្លេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​ក៏ធ្លាប់​បាន​ឡើង​​អគារ​ខ្ពស់ៗ​ជា​ច្រើន​ ​ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន និង​ឥណ្ឌា​​ផង​ដែរ ៕