ហេតុ​អ្វី​បានជា​បុណ្យ​ភ្ជុំបិណ្ឌ​ធ្វើ​ឡើង​នៅ​ក្នុង​រដូវវស្សា?


បើ​តាម​បុ​រា​ណា​ចា​រ្យ​រាជបណ្ឌិត​ខ្មែរ​យើង​យល់​ឃើញ​ថា បានជា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ គេ​តែង​ប្រារព្ធ​ឡើង​នៅ​ក្នុង​រដូវវស្សា ព្រោះ​នៅ​ក្នុង​រដូវ​កាល​នេះ ពពួក​ប្រេត​ដែល​នៅ​មានកម្ម​ស្រាល​អាច​មានឱកាស​ច្រើន​ក្នុង​ការ​ស្វែងរក ចំណីអាហារ​ជាង​រដូវ​ផ្សេង​ៗ ព្រោះ​ជា​រដូវ​សម្បូរ​ភ្លៀង ហើយ​អាហារ​របស់​ពួក​ប្រេត​ក៏​សម្បូរ​ដូច​ជា លាមក ភក់ជ្រាំ ស្លេស្ម៍ កំហាក ខ្ទុះ ឈាម សាកសព និង​កាក​សំណល់​អសោចិ៍​…​មាន​ច្រើន​នៅ​ក្នុង​ខែ​ភ្លៀង​នេះ ។

បានឮ​មក​ថា នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​១៥​ថ្ងៃនេះ មាន​ពួក​ប្រេត​ជា​សាច់ញាតិ​ទាំង​ប្រាំពីរ​សណ្ដាន ព្រមទាំង​តំណ​ញាតិ​ច្រើន​មហា​កប្ប ដែល​ស្រេកឃ្លាន​អាហារ​អស់​កាល​ជា​យូរ​មក​ហើយ​នោះ ត្រូវ​បាន​រួច​ផុត​ពី​ការ​ឃុំឃាំង​របស់​មច្ចុរាជ អនុញ្ញាត​ឲ្យ​មក​ស្វែងរក​សាច់ញាតិ នៅ​តាម​វត្ត​អារាម​ផ្សេង​ៗ ដែល​នាំ​យក​ចំណីអាហារ​មក​ឧទ្ទិស​កុសល​ឲ្យ​ខ្លួន ។

បើ​តាម​សម្ដី​ចាស់​បុរាណ​យើង​និយាយ​ត​ៗ​គ្នា​ថា ក្នុង​រយៈពេល​១៥​ថ្ងៃ នេះ​បើ​ពួក​ប្រេត​ទាំង​អស់នោះ ដើរ​ស្វែងរក​ញាតិ​ចំនួន​៧​វត្ត​នៅ​តែ​មិនឃើញ​ទេ ពួក​ប្រេត​ទាំង​អស់នោះ​នឹង​ស្រែកយំ​កន្ទក់កន្ទេញ ទ​ន្ទ្រាំ​ជើង ព្រោះតែ​ការ​ខកបំណង និង​ភាព​ស្រេកឃ្លាន​ក្រហល់ក្រហាយ​ដ៏​ក្រៃ​លែង ហើយ​ពួក​ប្រេត​ទាំងនោះ នឹង​ជេរ​ដាក់​បណ្ដាសា​ដល់​សាច់ញាតិ កូនចៅ​ដោយ​ប្រការ​ផ្សេង​ៗ​មិន​ខាន ។

ព្រោះហេតុនេះ​សាធុជន​ជា​សប្បុរស​គួរ​រក​ពេលវេលា​ដ៏​សម​ស្រប​ណាមួយ​ដើម្បី​ធ្វើ​ចង្ហាន់​ទៅ​វត្ត​អារាម​យ៉ាងតិច​ឱ្យ​បាន​មួយ​វត្ត​ក្នុង​រយៈពេល​១៥​ថ្ងៃនេះ​ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែភទ្របទ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ទៅ​ដល់​សាច់ញាតិ​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ