ផ្លូវ​ទៅ​កំពត​អ្នកដំណើរ​ត្អួ​ញ​ត្អែ​រ​គ្រប់​គ្នា​ពិបាកធ្វើ​ដំណើរ​ខ្លាំង​ណាស់


ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ផ្លូវជាតិ​លេខ​៣៣ ពី​ស្រុក​កំពង់ត្រាច​ រហូត​ដល់​ក្រុង​កំពត មាន​ចម្ងាយ​៤២​គីឡូម៉ែត្រ គឺ​អ្នកដំណើរ​រ​អូរ​ទ្រាំ​គ្រប់​គ្នា សឹងថា គ្រាន់តែលឺឈ្មោះក៏យំដែរ ។ ដោយ​ផ្លូវជាតិ​នេះ​ខូចខាត​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ និង​ស្ថានភាព​ផ្លូវ​កាន់តែ​ពិបាកធ្វើ​ចរាចរណ៍​ទៅ​មក​ទៅ​មក​ទៀត ។

សេចក្តីរាយការណ៍​បាន​បន្ត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា​នេះ គេ​ឃើញ​មាន​រថយន្ត​ជា​ច្រើន​គ្រឿង​បាន​ឈប់​តម្រៀប​គ្នា​ជា​ច្រើន​លើ​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​ភូមិ​កណ្ដាល​ទួល ឃុំ​កំពង់ត្រាច ខាងលិច​ស្រុក​កំពង់ត្រាច ។

ចំណែក​រថយន្ត​ដែល​ឈប់​ត​ៗ​គ្នា​នោះ​ចាំ​ដឹក​កូន​ថ្ម​ដែល​អេ​ស្កា​ទ័​រកា​យ​ពី​ផ្លូវ​ខូច​ដឹក​លក់​អោយទៅ​គេ​ក្នុង​១​ឡាន​៤​ម៉ឺន​រៀល ។

លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ធ្វើ​ដំណើរ​ទៅ​ខេត្តកំពត គឺ​ម្នាក់​ៗ​មានការ​ត្អួ​ញ​ត្អែ​រ​គ្រប់​គ្នា និង​មានការ​ខ្លាចរអា ព្រោះ​ផ្លូវ​ពិបាកធ្វើ​ដំណើរ​ជា​ខ្លាំង សឹង​ថា អ្នក​ឈឺ​ល្មម​ៗ​ជិះ​ទៅ​គឺ​លើស​ដើម ។

លោក​នុ​ត ខុន អនុប្រធាន​ការ​យា​ល័យ​សាធារណការ​ស្រុក​កំពង់ត្រាច​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា ខាង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពត​មិន​មាន​គ្រឿងចក្រ​គ្រប់គ្រាន់​សម្រាប់​ជួសជុល​ផ្លូវជាតិ​លេខ​៣៣​នេះ​ទេ ។

ដោយសា​តែ​ខាង​មន្ទីរ​ខ្វះ​អេ​ស្កា​ទ័​រកា​យ​ផ្លូវ​នេះ ហើយ​ទើប​ខាង​មន្ទីរ​ចាត់​អោយ​រូប​លោក​ជួល​អេ​ស្កា​ទ័​រ ឯកជន​មួយ​គ្រឿង​យក​មក​កាយ​ផ្លូវ​ខូច​ចេញ ក្នុង​មួយ​ថ្ងៃ​ថ្លៃ​អេ​ស្កា​ទ័​រ ២០០​ដុល្លារ ហើយ​ប្រេង​ចំនួន​៥​ប៊ីដុង​ថែម​ទៀត ។

លោក​នុ​ត ខុន​និយាយ​ប្រាប់​ថា បើ​មិន​ជួល​គេ តើ​មានអី​ធ្វើ បើ​ផ្លូវ​ខូច​អស់​ទៅ​ហើយ ចាប់ពី​កំពង់ត្រាច​ទៅ​ដល់​ក្រុង​កំពត ។ លោក​និយាយ​ប្រាប់​ដោយ​ត្រង់​ៗ​ថា គ្រឿងចក្រ​នៅ​មន្ទីរ​សាធារណការ​ពិតជា​ខ្វះខាត​មែន ព្រោះ​ផ្លូវ​ក្នុង​ខេត្តកំពត​មានការ​ខូចខាត​ច្រើន​កន្លែង​ណាស់ ដូច្នេះ​ហើយ​ខាង​មន្ទីរ​បាន​បែងចែក​ជា​ក្រុម​ផ្សេង​ៗ​គ្នា​ចុះ​ជួសជុល​តាម​មុខសញ្ញា​ដែល​លោក​ប្រធាន​មន្ទីរ​ចាត់តាំង ។

ដោយឡែក​លោក ជាវ តា​យ អភិបាល​ខេត្តកំពត​ធ្លាប់​បាន​មាន​ប្រសាសន៍​ថា ផ្លូវជាតិ​ដែល​រង​ការ​ខូចខាត​នោះ​ធ្វើ​យ៉ាងណា​អោយ​បាន​មុន​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត នៅ​ខែ​១២ ឆ្នាំ​២០១៩ ខាង​មុខ​នេះ​ជា​កំណត់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ