រាជធានីភ្នំពេញ ៖ បុរស០២នាក់របួសធ្ងន់និងស្រាលដោយសារជិះម៉ូតូលឿន ទៅបុកទ្វាររថយន្តម៉ាកឆ្នាំងអ៊ុត វេលាម៉ោង១១និង ៣៥នាទី យប់ថ្ងៃ ទី៣១ មីនា ២០១៤ តាមផ្លូវកម្ពុជាក្រោម ស្ថិតនៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តឆ្នាំងអ៊ុត ពណ៌លឿងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2S-3220 បើកដោយនារីម្នាក់មានអាយុប្រហែល៣៥ឆ្នាំជិះតាមបណ្តោយផ្លូវកម្ពុជា ក្រោមពីលិច ទៅកើត មកដល់ចំណុចកើត ហេតុ មានម៉ូតូសង់ការ៉េមួយគ្រឿង ពណ៌ផ្កាឈូកពាក់ស្លាកលេខភ្នំពេញ 1BL-4618 ពណ៌ជិះ០២នាក់ក្នុងទិសដៅពី ជើង ទៅត្បូង។
មកដល់ចំណុចកើតហេតុ ម៉ូតូសង់កូរ៉េបើកយ៉ាងលឿនបានទៅ បុកទ្វាររថយន្តបណ្តាលឱ្យ បុរសម្នាក់របួសបាក់ជើងរបួសធ្ងន់និងម្នាក់ ទៀតរបួសស្រេាល ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកទៅព្យាបាលនៅគ្លីនិក ឯកជន ម៉ូតូនិងរថយន្តត្រូវសមត្ថកិច្ចយកទៅរក្សា នៅការិយាល័យចរាចរណ៏ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់។
ចែករំលែកព័តមាននេះ