ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យឆ្មបឃាតករ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​ យមរាជពេទ្យ​ឆ្មប​ផ្តាច់យកជីវិត​ស្រ្តី​ស​​ម្រាល​កូនចំនួន២​នាក់មកហើយ​​ដែលមក​សម្រាល​​កូននៅផ្ទះ​របស់​ខ្លួន​ពុំទាន់​ត្រូវបាន​ច្បាប់​វិនិច្ឆ័យ​ ទោស​យ៉ាងណា​នោះ​នៅឡើយ​ទេ រហូតមក​ដល់ពេល​នេះ។

ស្ត្រី​ដែល​បានទៅ​សម្រាក​សម្រាល​កូន នៅផ្ទះ​​ពេទ្យឆ្មប​ស្ទើរភ្លើង​ឈ្មោះ ​នូវិចិត្រា​(ហៅមុំ)​ត្រូវបាន​ស្លា.ប់​បាត់​បង់ជីវិត​​យ៉ាង​

រាជធានី​ភ្នំពេញ ៖​ យមរាជពេទ្យ​ឆ្មប​ផ្តាច់យកជីវិត​ស្រ្តី​ស​​ម្រាល​កូនចំនួន២​នាក់មកហើយ​​ដែលមក​សម្រាល​​កូននៅផ្ទះ​របស់​ខ្លួន​ពុំទាន់​ត្រូវបាន​ច្បាប់​វិនិច្ឆ័យ​ ទោស​យ៉ាងណា​នោះ​នៅឡើយ​ទេ រហូតមក​ដល់ពេល​នេះ។

ស្ត្រី​ដែល​បានទៅ​សម្រាក​សម្រាល​កូន នៅផ្ទះ​​ពេទ្យឆ្មប​ស្ទើរភ្លើង​ឈ្មោះ ​នូវិចិត្រា​(ហៅមុំ)​ត្រូវបាន​ស្លាប់​បាត់​បង់ជីវិត​​យ៉ាង​អណោ​ច​​អធម​ ជាលើក​ទី២ ដោយសារ​តែធ្វេស​ប្រហែស​និងកង្វះ ​ឧបករគ្រប់​គ្រាន់​សម្រាប់​ជួយ​សង្គ្រោះ​អាយុជីវិត​​ហ៊ាន​​បើក​គ្លីនិច​សម្ភព ​នៅផ្ទះរបស់​ខ្លួន​បណ្តាល​ឲ្យជីវិត​ស្រី្ត​ជាម្តាយ​ដែលទើប​​និងឆ្លង​ទន្លេ​ស្លាប់​ចោលទារ​កអភ័ព​​ដែល​មិនទាន់​​ឃើញ​ពន្លឺ​ថ្ងៃជា​បន្តរបន្ទាប់​ជាលើក​ទី២ ដោយ​បន្សល់កូន​ៗប្រុស​ស្រី រស់​នៅយ៉ាង​កំសត់​វេទនា ​ជាមួយឪពុ​កធ្វើជា​កម្ម ​ស៊ីឈ្នួល​​គេ​ចំណែក​​ពេជឃាត​ពេទ្យឆ្មប​ ដែល​ជាឃាតករ​ឈ្មោះ នូ​ វិចិត្រា(ហៅមុំ)​បែរជារស់​នៅធ្វើឲ្យ​រំភើយ​ ហាក់​បីដូច​ជាគ្មាន​រឿង​អ្វី​កើត​ឡើង​អញ្ចឹង។

ប្រជាពល​រដ្ឋនាំគ្នានិយាយ​រិះគន់ថា ​មិនគួរណា​អ្នកគ្រូពេទ្យ​ស្ទើរភ្លើង​​ឈ្មោះ​នូវិចិត្រា(ហៅមុំ) ​ដោយសារ​តែលុយ បាន​ធ្វើឲ្យ​ជីវិត​​ស្រី្តមាន​ផ្ទៃពោះ​គ្រប់ខែ ​ឈ្មោះ សេង ​ស្រីមុំ អាយុ ​៣៤ឆ្នាំ​ រស់នៅ​​ ភូមិស្នែង​ក្របី សង្កាត់កំពង់​​ក្របៅ​ក្រុងស្ទឹងសែន ។​ខណៈ​ដែលបង្កើត​កូនឲ្យគេ​នៅផ្ទះរបស់ខ្លួន​ រួចទុកជនរង​គ្រោះចោល ហើយដើរ​ទៅផ្សាធ្វើ​ព្រងើយ លុះដល់​ស្រ្តីរង​គ្រោះ​នាងមា​នអាការៈ​ប្រែប្រួល​ខុសប្លែកធ​ម្មតា សាច់ញាតិ​បានទូរស័ព្ទ​ហៅគ្រូពេទ្យ ​​នូ វិចិត្រា (ហៅមុំ)​ទំរាំតែត្រឡ​ប់​មកពី​ផ្សាវិញ​ហើយទៅ​តាមរឺម៉កម៉ូតូ​មកដឹកជនរ​ងគ្រោះ​ ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ធំនោះ​​ វាហួសពេលបាត់​ទៅហើយ ​បានដល់​ត្រឹម​តែ​ខ្លោងទ្វារបង​​ពេទ្យប៉ុណ្ណោះ​​ ជនរងគ្រោះ​បានរលត់ផុត​សង្ខារលាលោកទៅ​ហើយ​ដោយសារ​តែចំណាយ​​ពេលយូរ​ពេក។

សូមបញ្ជាក់ថាក​រណីខាងលើ​នេះ កើតឡើង​ជាលើកទី២​ហើយកាល​ពីថ្ងៃទី​១៧ខែមិនាឆ្នាំ២០១៤ស្តិតនៅ​ ​ភូមិស្ទឹងសែន​ សង្កាត់​​កំពង់ក្របៅ​ ​ក្រុងស្ទឹងសែន​ខេត្តកំពង់ធំ​។​

គួររំលឹកដែរថាករណី​លើកទី១ប្រហែលជា​៣ឆ្នាំមុន គឺស្រ្តីម្នាក់​បានមក​សម្រាលកូន​នៅផ្ទះពេទ្យ​ឆ្មបនូ វិចិត្រា ​នៅពេលអ្​នកជំងឺ​មា​នសភាពខ្លាំងខុស​ប្លែកក៏បញ្ជូនទៅ​កាន់មន្ទីរ​ពេទ្យ​បង្អែកខេត្ត​ហើយ​ក៏ត្រូវស្លាប់​ដូច​ជាករណីខាងលើនេះ​ដូចគ្នា​នៅតែមិន​រៀងចាល​​ដោយ​សារ​លុយជាធំចាត់ទុកជីវិតមនុស្ស​ជាល្បែង​សម្រាប់សាកល្បង​នូវវិជ្ជាពេទ្យស្ទើរភ្លើងរ​បស់ខ្លួន គួរណាស់​​តែច្បាប់ផ្តន្ទាទោស​ឲ្យបានតឹងរឹង​បំផុត​សូមកុំ​ទុកឲ្យឧក្រដ្ឋជន​ រស់នៅក្រៅសំណាញ់​ច្បាប់ ដោយសុខ​ស្រួល​យ៉ាង​ដូច្នេះនោះ ។

ករណីខាងលើកើតឡើង​ជាបន្តរបន្ទាប់ទៅបាន​ ​ដោយសារតែលោក​ ស្រី ស៊ីនប្រធានមន្ទីរ​​សុខាភិបាលខេត្តកំពង់ធំ​​អសមត្ថ​ភាព​បានជា​បណ្តែតបណ្តោយឲ្យ​មន្ត្រីថ្នាក់ក្រោម​ ហានយកអាយុជីវិ​តមនុស្ស មកលេងរ​បៀបនេះ។

លោក ចាន់ ​សំអ៊ុន ប្រធានការិយាល័យសុខាភិបាល​ស្រុកប្រតិបត្តិកំពង់ធំ​​គ្រប់គ្រង​ចំនួន២១មណ្ឌល​ស្រុកនិងក្រុង នៅពេល​ដែលអ្នកសារព័ត៌មានសួរថាតើករណីពេទ្យឆ្មបឈ្មោះ នូ វិចិត្រា ធ្វើឲ្យស្ត្រីទើបនិងឆ្លងទន្លស្លាប់​កាលពីថ្ងៃ​ទី១៧ខែមិនា​ឆ្នាំ​២០១៤តើមានចំណាត់​​ការយ៉ាងដូចម្តេច​ដែរ?បែរជា​លោកនិយាយ​​បែបមិនទទួល​ខុសត្រូវថាចំពោះ​ករណី​ខាងលើនេះ​ទាល់​តែ​ប្រធានមន្ទី​រសុខាភិបាលខេត្តកំពង់ធំទើបដឹកច្បាស់​ព្រោះការងារនេះ​លោកបានរាយការ​ប្រាប់មន្ទីររួចអស់​ហើយ។

ចំណែកលោក ស្រី ស៊ីន ប្រធានមន្ទីរសុខាភិ​បាលខេត្តកំពង់ធំ ​ដែលអសមត្ថភាព​នោះអ្នកយកពត៌​​មានយើងបាន​ទូរស័ព្ទ​ទៅសុំ​ការ​បំភ្លឺអំពីបញ្ហាខាងលើ​នេះដែរ ក៏ប៉ុន្តែលោកមិ​នទទួលទូរស័ព្ទ​នោះទេអ្នកយកពត័ត៌​មានព្យាយាម​ទៅ​សុំជួបដល់​មន្ទីរ​សុខាភិ​បាលខេត្ត​មួយ​លើកជាពិលើកដែរ​តែ​ត្រូវប្រធានមន្ទីររូបនេះ​​!ប្រើពាក្សសម្តីដែលគ្មាន​​ក្រមសីលធម៌ថា​ជាប់រវល់​មិន​អាចសុំការបំ​ភ្លឺបានឡើយ​ប្រហែល​ជាឃុបឃិតគ្នាលាក់បាំង​ការពិតហើយមើល​ទៅនោះ វាមិនខុសពីពាក្ស​ថាដំរីស្លាប់តើលោក​ ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តយកចង្អេរ​ទៅបាំងនោះ!​សួរថាតើលោកបាំងជិតទេ​?បានជាខំលាក់ការ​ពិតយ៉ាងដូច្នេះ ។​