ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ម៉ាក​សឺ​ដែស​ម្ចាស់ស្រវឹង​ធ្លាក់ភ្នែក​បើក​ទៅ​បុក​ម៉ូតូ​វ៉េវហើយជ្រុលទៅ​បុក​ដើម​ក្ងោក​របួស​ធ្ងន់​០៣​នាក់

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​០៣​នាក់​បានរង​របួស​ធ្ងន់ដោយ​សារ​រថយន្ត​ម៉ាកសឺដែស​បើក​បុក​ម៉ូួតូពីក្រោយ​កាល​ពី​វេលា​ម៉ោង ១០និង​៣០​នាទី យប់ថ្ងៃទី ៣១ មីនា ២០១៤ នៅ​លើ​មហាវិថីសហពន្ធ័រុស្ស៊ី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ រថយន្ត​ម៉ាកសឺដែស ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាក​លេខ​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​០៣​នាក់​បានរង​របួស​ធ្ងន់ដោយ​សារ​រថយន្ត​ម៉ាកសឺដែស​បើក​បុក​ម៉ូួតូពីក្រោយ​កាល​ពី​វេលា​ម៉ោង ១០និង​៣០​នាទី យប់ថ្ងៃទី ៣១ មីនា ២០១៤ នៅ​លើ​មហាវិថីសហពន្ធ័រុស្ស៊ី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ រថយន្ត​ម៉ាកសឺដែស ពណ៌កណ្តុរល្មេះ​ មួយគ្រឿង ពាក់ស្លាក​លេខ​ភ្នំពេញ 2G-4262 បើក​ដោយ​យុវជន​ស្រ​វឹងស្រា​ជោគ​ចំ​ម្នាក់ រួម​ដំណើរ​ដោយ​នារី​ជាគូរស្នេហ៏ យ៉ាងលឿន​តាម​បណ្តោយ​មហាវិថី សហពន្ធ័រុស្ស៊ី ក្នុងទិស​ដៅ​ពី កើត​កម​លិច ស្រប​ពេល​នោះ​ក៏​មាន​ម៉ូតូ​វ៉េវ ពណ៌ក្រហម មួយគ្រឿង​ពាក់ស្លាក​លេខ​ភ្នំពេញ​ 1F-7639 ជិះដោយ​បុរស ០៣នាក់ មក​ដល់​ចំណុច កើត​ហេតុ រថយន្ត​ម៉ាកសឺដែស បាន​បើក​មក​បុក ម៉ូតូ​វ៉េវ ពីក្រោយ​ពេញ​ទំហឹង បណ្តាលឱ្យ បុើងមនុស្សខ្ទាតទៅចិញ្ចើមផ្លូវ ចំណែករថយន្ត​និង​ម៉ូតូ ជ្រុល​ទៅ​បុក ដើម​ក្ងោក គាប​ជាប់តែ​ម្តង ។

ក្រោយ​ពេល​កើត​ហេតុ ជនរងគ្រោះ​ត្រូវ​បាន រថយន្ត​សាមុយដឹក យកទៅព្យា​បាល ចំណែកឯ រថយន្តនិង ម៉ូតូ​ត្រូវ សមត្ថកិច្ច​យក​ទៅ​រក្សាទុក នៅការិយាល័យចរាចរណ៏ស្នងការដ្ឋាន នគរបាលរាជធានី​ភ្នំពេញ ដើម្បីដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ។