ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូសង់សេ១២៥​ពន្លះ​ជាមួយ​ម៉ូតូស្មាសវី របួស​ធ្ងន់០១នាក់​ស្រាល​០៣នាក់

11 ឆ្នាំ មុន

រាជធា​នី​ភ្នំពេញ ៖ បុរស​ម្នាក់​របួស​ធ្ងន់​​និង​បុរស​០៣​នាក់ទៀត​របួស​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៏​ ម៉ូតូ​សង់សេ១២៥​បុក​គ្នា​ជា​មួយ​ម៉ូតូ​ស្មាស​វី ​កាល​ពី​វេលា​ម៉ោង ៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី ៣១​មីនា ២០១៤ នៅលើ​ផ្លូវ​៣៦៩ ស្ថិត​ក្នុង ភូមិ​អណ្តូង១ សង្កាត់​ព្រែក​ប្រា ខណ្ឌមាន​ជ័យ។

ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​ ម៉ូតូស្មាស​វី ពាក់ស្លាក​លេខ​កណ្តាល 1O-4850 ជិះ​គ្នា​០២​នាក់​ក្នុង​ទិស​ដៅ​ពី​កើត​មក​លិច ខណះនោះ​ក៏​មាន​ម៉ូតូ​សង់សេ១២៥ ពាក់ស្លាក​លេខ ឃ.3374កច១ ជិះគ្នា ០២នាក់ដែរ ក្នុង​ទិស​ដៅ ពី​លិច​មក​កើត​ បញ្រ្ចាសទិសគ្នា មក​ដល់​ចំណុច​កើត​ហេតុ ម៉ូតូសេ១២៥ បាន​មក​បុក​ម៉ូតូ​ស្មាសវី ពេញ​ទំហឹង បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូស្មាស​វី​ របួស​ធ្ងន់ បែក​ក្បាល​ហូឈាម​តាម ច្រមុះសន្លប់នៅ និង​កន្លែង ចំណែក ឯ០៣នាក់ទៀត​របួស​ស្រាល​។

ក្រោយ​ពេល​កើត​ហេតុ​ រថយន្ត​សង្រ្គោះ​របស់មន្ទីរ​ពេទ្យ​ខណ្ឌ​មាន​ជ័យ បាន​មក​យក​ជនរងគ្រោះ​ទៅ​ព្យា​បាល​ទាំងអស់់ ចំណែក​​ម៉ូតូទាំង ០២​គ្រឿង ត្រូវបានសមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​ខណ្ឌ​មាន​ជ័យ ដើម្បីដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ។