ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កាម៉ារី​ហាយ​ប្រ៊ីត​បុក​​ម៉ូតូសង់​សេ១២៥​​​បណ្តាល​​ឱ្យ​ស្រ្តី​ម្នាក់​​ទំនង​បា​ក់ជើងឆ្វេង​​​​និង​ក្មេ​ង​ប្រុស​ម្នា​ក់​​របួស​​ស្រាល​

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ រថយន្ត​កា​ម៉ារីហាយ​ប្រ៊ីត ពណ៌ស្ករ​ ពាក់ស្លាក​លេខ​​ភ្នំពេញ2Y-6272 ​បាត់​បើក​បុក​ម៉ូតូ​​សង់សេ១២៥​ ស៊េរីឆ្នាំ​២០០០ ពាក់ស្លាក​លេខ​ បាត់ដំបង 1I-3837​ ជិះពី​អ្នក​ម្តាយនិង​ កូន​ប្រុស​តូច​ បណ្តាល​ឱ្យ​​ស្រី្តជាម្តាយ​ទំនង​​ជាបាក់ជើង ​ឆ្វេង រីឯ កូនប្រុស​របួស​​ស្រាល ហេតុ​ការណ៏​នេះ​​កើត​ឡើង​នៅ​វេលា​​ម៉ោង ៧និង៥នាទី ​យប់​ ថ្ងៃទី ៣១​ មីនា ២០១៤​ ​នៅលើ​ផ្លូវជាតិ

ខេត្ត​បាត់​ដំបង ៖ រថយន្ត​កា​ម៉ារីហាយ​ប្រ៊ីត ពណ៌ស្ករ​ ពាក់ស្លាក​លេខ​​ភ្នំពេញ2Y-6272 ​បានបើក​បុក​ម៉ូតូ​​សង់សេ១២៥​ ស៊េរីឆ្នាំ​២០០០ ពាក់ស្លាក​លេខ​ បាត់ដំបង 1I-3837​ ជិះពី​អ្នក​ម្តាយនិង​ កូន​ប្រុស​តូច​ បណ្តាល​ឱ្យ​​ស្រី្តជាម្តាយ​ទំនង​​ជាបាក់ជើង ​ឆ្វេង រីឯ កូនប្រុស​របួស​​ស្រាល ហេតុ​ការណ៏​នេះ​​កើត​ឡើង​នៅ​វេលា​​ម៉ោង ៧និង៥នាទី ​យប់​ ថ្ងៃទី ៣១​ មីនា ២០១៤​ ​នៅលើ​ផ្លូវជាតិ​​លេខ៥ ខាង​មុខ​រូប​​សំណាក លោកតា​ ​ដំបង​ក្រញូង ស្ថិតនៅ​ក្នុង​ក្រុង​បាត់​ដំបង ។

ប្រភព​ព័ត៌មាន​​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​​កើត​ហេតុ គេឃើញ​​រថយន្ត ម៉ាកកាម៉ារីហាយ​​ប្រ់ីត បើកក្នុង​ទិសដៅ ​ពីលិច​​ទៅ​កើត​​ឆ្វែល​រូប​សំណាកលោកតាដំប​ងក្រញូង ចំណែកឯ​ម៉ូតូ​ជន​​រងគ្រោះ​បើក ក្នុងទិសដៅ​ពីត្បូងទៅ​ជើង មក​ដល់​​ចំណុច​កើត​​ហេតុ​រថយន្ត​បាន​បុក​ ម៉ូតូ​ជនរងគ្រោះ​ចំហៀង​ខាងក្រោយ បណ្តាល​ឱ្យ​ ​ស្រ្តីជិះម៉ូតូទំនង​ជា​​បាក់ជើង​ឆ្វេង ​រីឯកូនប្រុស​​របូសស្រាល​។

ក្រោយ​ពេល​កើត​​ហេតុ សមត្ថកិច្ច​បាន​​ធ្វើការវាស់វែង និង​យក​រថយន្តនិ​ងម៉ូតូជនរងគ្រោះ​​ទៅ​រក្សា​ទុក​នៅ​​ការិយា​ល័យ​ចរា​ចរណ៏ខេត្ត​ដើម្បី​​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ។

សូមបញ្ជាក់ថា ​នៅ​ក្នុង​ហេតុការណ៏​គ្រោះ​ថ្នាក់ចរាចរណ៏​​នេះ អ្នក​សារព័ត៌មាន​បាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព ​ប៉ុន្តែ​បុរស​​អ្នក​បើក​រថយន្ត​កា​ម៉ារី​ហាយ​ប្រ៊ីត​ ​បាន​បញ្ចេញ​សកម្មភាព​មិនចង់ឱ្យ​អ្នក​សារព័ត៌​មានថតរូបនោះ​ទេ​។