រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រើប្រាស់និងជួញដូរគ្រឿងញៀនខុសច្បាប់ម្នាក់ ត្រូវនគរបាលប៉ុស្តិ៍ទន្លេបាសាក់ចាប់ខ្លួន ខណៈជននេះមានជម្លោះជាមួយស្រីស្នេហ៏កាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី៣១ មីនា ២០១៤ នៅបន្ទប់ជួលផ្ទះលេខ២៩ ផ្លួវសុធារស ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ កង សុខចំរើន អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មុនឈានទៅដល់ការចាប់ជនសង្ស័យនេះ គឺកម្លាំងនគរបាល ខណ្ឌ បានជិះម៉ូតូដើរល្បាត ក៏ជួបនិង ជនសង្ស័យកំពុងតែឈ្លោះគ្នាជាមួយសង្សារ ដោយមានការប្រកែកគ្នា លឺៗ ហើយម្ចាស់ផ្ទះជួលក៏បាន ដេញជននេះចេញ ហើយជននេះក៏បានឈ្លោះគ្នា ជាមួយម្ចាស់បន្ទប់ជួលផងដែរ ។ ពេលនោះ កម្លាំងនគរបាលខណ្ឌ ក៏បានចូលទៅឃាត់និងមានការសង្ស័យ ក៏បានឆែកឆេរ កាបូបស្ពាយ របស់ ជននេះ ក៏ប្រទះឃើញម្សៅក្រាមសថ្លាចំនួន០៦ កញ្ចប់តូច ក៏ធ្វើការដកហូតតែម្តង ។
ក្រោយពេលឆែកឆេររកឃើញវត្ថុតាងអស់ហើយ កម្លាំងនគរបាលប៉ុស្តិ៍ ក៏បាននាំខ្លួនជនសង្ស័យមកកាន់នគរបាលប៉ុស្តិ៍ទន្លេបាសាក់ និងកំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនខ្លួនជននេះ ទៅថ្នាក់លើបន្តចាត់ការទៅតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ