ខេត្តបន្ទាយមានជ័យ ៖ ស្រ្តីម្នាក់បានស្លាប់នៅនិងកន្លែង និង២នាក់ផ្សេងទៀតជាស្ត្រីដូចគ្នា បានរងរបួសធ្ងន់ស្រាលកាល ពីវេលា ម៉ោងជិត៣រសៀលថ្ងៃ ទី៣១ ខែមិនា ឆ្នាំ២០១៤ លើដងផ្លូវជាតិលេខ៥ ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុង ប៉ោយប៉ែត ដោយសាររថយន្តបែនច្នៃ ដឹកឥដ្ឋបុកម៉ូតូស្គូពីនៅពេលរថយន្តបត់លឿន។
ស្ត្រីរងគ្រោះទាំង៣ នាក់រួមមាន០១.ឈ្មោះ ម៉ី អាយុ៣៣ឆ្នាំ(ស្លាប់) រស់នៅបាលិលេយ្យ០១ សង្កាត់ប៉ោយប៉ែត,០២.ឈ្មោះមូសា សម្រស់ អយុ១៨ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត (របួសស្រាល )និង០៣.ឈ្មោះស្រីម៉ៅ អាយុ២២ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត(របួសធ្ងន់ )។ តាមជនរងគ្រោះដែលរបួសស្រាលនិយាយថាពួកគេទាំង៣នាក់ជាកម្មករបំរើការងារនៅហាងភីសាចំណុចផ្សាររាត្រីក្នុងភូមិបាលិលេយ្យ០១សង្កាត់ប៉ោយប៉ែត។ ជនរងគ្រោះ ជិះម៉ូតូម៉ាកស្គុបពីសេរីឆ្នាំ២០១៣ ពណ៌ឈាមជ្រូក គ្មានស្លាកលេខ។ រថយន្តបង្កម៉ាកកូរ៉េចង្កូតឆ្វេងក្បាលពណ៌ខៀវជាប្រភេទរថយន្តច្នៃគ្មានស្លាកលេខដឹកឥដ្ឋ។
ប្រភពពីកន្លែងកើតហេតុ ប្រាប់ថាមុនហេតុការណ៍កើតឡើងម៉ូតូស្កុបពីរងគ្រោះបានបោះពួយមកពីទិសខាងកើតដោយឈ្មោះស្រីម៉ៅជាអ្នកបើកបរលុះដល់ចំណុចកើតហេតុ ក៍រថយន្តបង្កដែលបើកបរមកពីទិសខាងលិច បត់ចូលទៅទិសខាងជើងលឿន ក៍ត្រូវម៉ូតូរងគ្រោះ ដែលកំពុងបោះពួយលឿនដូចគ្នាជាន់ហ្រ្វាំងមិនជាប់បុករថយន្តស្លាប់របួសតែម្ដង។ អ្នកបើកបររថយន្តបង្ករមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយកើតហេតុបានគេចខ្លួនបាត់។
ក្រោយហេតុការណ៍កើតឡើងជនរងគ្រោះ របួសធ្ងន់ស្រាលត្រូវបាននគរបាលជំនាញអន្តរាគមហៅរថយន្ត សង្រ្គោះរបស់អង្គការ កាំម៉ាCAMAដឹកបញ្ជូនទៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតចំណែកសពត្រូវបានសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណីយ៍រីឯរថយន្តបង្ករនិងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដើម្បីរងចាំការដោះស្រាយ។
ចែករំលែកព័តមាននេះ