ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​100គ្រួសារ​មកពី3​ឃុំតវ៉ា​មុខសា​លាខេត្ត សុំ​ឱ្យផ្អាក​គម្រោង​វារីអគ្គិសនី​ស្ទឹងអារ៉ែង​ស្រុកថ្ម​បាំង

11 ឆ្នាំ មុន

ខេត្ត​កោះកុង​ ៖ នៅ​រសៀល​ថ្ងៃ​ទី​៣១​ មីនា​ ប្រជា​ពល​រដ្ឋ​ចំនួន​១០០​គ្រួសារ​ មក​ពី​៣​ឃុំ​ គឺ​ឃុំ​ជំនាប់​ ឃុំ​ប្រឡាយ​ និង​ឃុំ​ថ្ម​ដូន​ពៅ​ រួម​នឹង​ព្រះសង្ឃ​ផង​ បាន​មក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ ដោយ​សុំ​ឱ្យ​ប្រមុខ​រាជ​រដ្ឋា​ភិបាល​ ផ្អាក​គម្រោង​សាង​សង់​វារី​អគ្គិសនី​នៅ​តំបន់​ស្ទឹង​អារ៉ែង​ ស្ថិត​ក្នុង​ស្រុក​ថ្ម​បាំង​ ។​
សូម​រំលឹក​ថា​ ការ​តវ៉ា​នេះ​ ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​១៤​ មីនា​ មក​ម៉្លេះ​ ដោយ​ជំហាន​ដំបូង​ពួក​គាត់​បាន​រារាំង​ និង​បិទ​ផ្លូវ​មិន​ឱ្យ​វិស្វករ​ចិន​ចូល​ទៅ​ក្នុង​តំបន់​អារ៉ែង​ទេ​​ ។​

តាម​គម្រោង​របស់​ក្រសួង​រ៉ែ​ និង​ថាម​ពល​ ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៧​ មីនា​ ឆ្នាំ​២០១៤​ បាន​ស្នើ​សុំ​ទៅ​លោក​អភិបាល​ខេត្ត​ ជួយ​សម្រប​សម្រួល​ឱ្យ​ក្រុម​ហ៊ុន​ SINOHYDRO RESOURCES Ltd ធ្វើ​ការ​វិនិយោគ​សាង​សង់​គម្រោង​វារី​អគ្គិសនី​ស្ទឹង​អារ៉ែង​ ហើយ​ក្រុម​ហ៊ុន​នេះ​ត្រូវ​បញ្ជូន​អ្នក​បច្ចេក​ទេស​ និង​វិស្វករ​សិក្សា​ប្រមូល​ទិន្ន​ន័យ​បន្ថែម​ទៅ​កាន់​ទីតាំង​គម្រោង​ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៩​ កុម្ភៈ​ រហូត​ដល់​ថ្ងៃ​ទី​២៥​ មិថុនា​ ឆ្នាំ​២០១៤​ ហើយ​មាន​សមា​ជិក​ប្រមាណ​៦០​នាក់​ ត្រូវ​ទៅ​កាន់​ទី​នោះ​ ។​ ប៉ុន្តែ​ក្រុម​ការ​ងារ​របស់​ក្រុម​ហ៊ុន​ចិន​មួយ​នេះ​ ត្រូវ​ប្រជា​ពល​រដ្ឋ​តំបន់​ស្ទឹង​អារ៉ែង​ រារាំង​មិន​ឱ្យ​ចូល​ទៅ​កាន់​តំបន់​នោះ​ឡើយ​ តាំង​ពី​ថ្ងៃ​ទី​១៤​ មីនា​ មក​ តែ​ការ​រារាំង​ពុំ​មាន​ដំណោះ​ស្រាយ​សោះ​ ទើប​ចេះ​តែ​អូស​បន្លាយ​រហូត​មក​ ហើយ​ពួក​គាត់​ក៏​បាន​មក​ដល់​សាលា​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​៣១​ មីនា​ តែ​ម្តង​ ។​

នៅ​ក្នុង​បដា​ដែល​ពល​រដ្ឋ​បាន​លើក​ឡើង​តវ៉ា​មាន​ន័យ​ថា​ «យើង​មិន​ត្រូវ​ការ​ទំនប់​វារី​អគ្គិសនី​នៅ​តំបន់​អារ៉ែង​ទេ» ។​ មិន​តែ​ប៉ុណ្ណោះ​ ទាំង​ប្រជា​ពល​រដ្ឋ​ និង​ព្រះ​សង្ឃ​ បាន​លើក​ឡើង​ថា​ សុំ​ឱ្យ​ប្រមុខ​រាជ​រដ្ឋា​ភិបាល​ បញ្ឈប់​គម្រោង​សាង​សង់​វារី​អគ្គិសនី​តំបន់​អារ៉ែង​ទៅ​ ព្រោះ​វា​បាន​បំផ្លាញ​ធន​ធាន​ធម្ម​ជាតិ​ច្រើន​យ៉ាង​ ដូច​ជា​ព្រៃឈើ​ ថ្មភ្នំ​ រ៉ែ​ និង​សត្វ​ព្រៃ​ ហើយ​ពួក​គាត់​ជា​ជន​ជាតិ​ដើម​ ក៏​មិន​ត្រូវ​ការ​វារី​អគ្គិសនី​ដែរ​ ។​

ប្រភព​ព័ត៌​មាន​រាយ​ការណ៍​ពី​ខេត្ត​កោះ​កុង​ បញ្ជាក់​ថា​ ឆ្លើយ​តប​នឹង​ការ​តវ៉ា​ខាង​លើ​នេះ​ អាជ្ញា​ធរ​ខេត្ត​ បាន​កោះ​ហៅ​តំណាង​ប្រជា​ពល​រដ្ឋ​​ចំនួន​១៦​នាក់​ ចូល​ទៅ​កាន់​សាលា​ខេត្ត​ ដើម្បី​រក​ដំណោះ​ស្រាយ​ ដែល​មាន​លោក​ ផៃ ធូន​ផ្លាម​កេសន​ អភិ​បាល​រង​ខេត្ត​ បាន​ជួប​សំណេះ​សំណាល​ និង​ទទួល​យក​សំណូម​ពរ​ពី​ពួក​គាត់​ ប៉ុន្តែ​ពុំ​ដឹង​មាន​អត្ថន័យ​ពិស្តារ​នៅ​ឡើយ​ទេ​ នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​​ ៕​