ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម​ជម្រុញ​ឲ្យ​ចិន​ចាប់អារម្មណ៍​នឹង​ប្រទេស​ថៃ

4 ឆ្នាំ មុន

បាំង​កក ៖ ក្រុមហ៊ុន​ចិន​កាន់តែ​ច្រើន​កំពុង​មើលឃើញ​ប្រទេស​ថៃ​ថា ជា​មូលដ្ឋាន​ផលិតកម្ម ដើម្បី​ចៀសវាង​ការ​បង់​ពន្ធគយ​របស់​អា​មេ​រិ​កដោយ​ផ្អែក​លើ​និន្នាការ​តម្រូវការ​ឧស្សាហកម្ម ។ ក្រុមហ៊ុន WHA Corp ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​អចលនវត្ថុ​ថៃ​ឈានមុខ​គេ​បាន​និយាយ​ថា…

បាំង​កក ៖ ក្រុមហ៊ុន​ចិន​កាន់តែ​ច្រើន​កំពុង​មើលឃើញ​ប្រទេស​ថៃ​ថា ជា​មូលដ្ឋាន​ផលិតកម្ម ដើម្បី​ចៀសវាង​ការ​បង់​ពន្ធគយ​របស់​អា​មេ​រិ​កដោយ​ផ្អែក​លើ​និន្នាការ​តម្រូវការ​ឧស្សាហកម្ម ។ ក្រុមហ៊ុន WHA Corp ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​អចលនវត្ថុ​ថៃ​ឈានមុខ​គេ​បាន​និយាយ​ថា ខ្លួន​រំពឹង​ថា ក្រុមហ៊ុន​ចិន​នឹង​មាន​ភាគហ៊ុន​ពាក់កណ្តាល​នៃ​កិច្ចសន្យាលក់​ដី​របស់​ខ្លួន ទាំង​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ​ដែល​កើនឡើង​ពី​ប្រហែល​១២% ក្នុង​ឆ្នាំ​២០១៨ ។

លោក David Nardone នាយក​អង្គភាព​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​ក្រុមហ៊ុន​បាន​មាន​ប្រសាសន៍​ថា ៖ «​ចិន​កំពុង​ផ្លាស់​ប្តូរ​ផលិតកម្ម​មួយ​ចំនួន ។ វា​នឹង​ជះ​ឥទ្ធិពល​គួរ​ឱ្យ​កត់សម្គាល់​សម្រាប់​ប្រទេស​ថៃ និង​វៀតណាម ។ ត្រឹមតែ​ទឹក​មួយ​ដំណក់​របស់​ចិន​អាច​ឱ្យ​យើង​លិចលង់​បាន​ដោយសារ​តែ​ភាព​ខុស​គ្នា​រវាង​សេដ្ឋកិច្ច​យើង​នឹង​ចិន​ខុស​គ្នា​ខ្លាំង​ពេក​។​»

ប្រទេស​ថៃ​បាន​ដាក់​ចេញ​នូវ​ការ​លើកទឹកចិត្ត រួម​ទាំង​ការ​មិន​យកពន្ធ​ចំពោះ​ក្រុមហ៊ុន​ផលិត ដើម្បី​ស្វែងរក​ការ​កាត់​ពន្ធ​ដែល​សហរដ្ឋអាមេរិក និង​ចិន​បាន​ដាក់​លើ​គ្នា ។ ភ័ស្តុតាង​ថ្មី​ៗ​បាន​បង្ហាញ​ថា វៀតណាម​បាន​នាំមុខ​ក្នុង​ការ​ទាក់ទាញ​អ្នក​ផលិត ។

ទន្ទឹម​នឹង​នេះ​ដែរ​តម្លៃ​នៃ​ការ​ដាក់​ពាក្យសុំ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សុទ្ធ​ទៅ​ប្រទេស​ថៃ​ពី​ក្រុមហ៊ុន​ចិន​កំពុង​តែ​កើនឡើង ។ ទិន្នន័យ​ក្រុមប្រឹក្សា​វិនិយោគ​បង្ហាញ​ថា វា​បាន​កើនឡើង ៥​ដង​ក្នុង​ឆមាស​ទី ១ នៃ​ឆ្នាំ ២០១៩ បើ​ធៀប​នឹង​ឆ្នាំ​មុន ។

ក្រុមហ៊ុន WHA រំពឹង​ថា នឹង​បន្ថែម​សួនឧទ្យាន​ចំនួន​៦​បន្ថែម​ទៀត ទៅ​នឹង​បញ្ជី​ឈ្មោះ​បច្ចុប្បន្ន​របស់​ខ្លួន​ចំនួន​១០​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​បាន​ចាប់ផ្តើម​លក់​កន្លែង​នៅ​ក្នុង​អចលនទ្រព្យ​របស់​ខ្លួន​នៅ​ប្រទេស​វៀតណាម ។

លោក Nardone មិន​មើលឃើញ​ថា​ប្រទេស​ថៃ​និង​វៀតណាម​ជា​ដៃគូ​ប្រកួតប្រជែង ដោយ​និយាយ​ថា​ប្រទេស​នីមួយ​ៗ​មាន​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​រៀង​ៗ​ខ្លួន​។ លោក​បន្ត​ថា វា​ត្រូវការ​ពេល​យូរ​ដើម្បី​រៀបចំ​រោងចក្រ​នៅ​ប្រទេស​វៀតណាម​ខណៈ​ប្រទេស​ថៃ​មាន​កង្វះ​កម្លាំង​ពលកម្ម​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ