ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកប្រើ​ទៅបង្កាត់ភ្លើង តែ​នាង​រាងព្រឺៗ ងាកទៅខាងកើត​ឃើញ​​អាវខៀវៗស្រែកផ្អើល​

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មាន​ករណី​ប្រទះ​ឃើញ​យុវជន​ម្នាក់​ចងក​សម្លាប់​ខ្លួន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ភូមិ​សា​គ្រាម​ត្បូង ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ​។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ…

ខេត្តកំពង់ធំ ៖ មាន​ករណី​ប្រទះ​ឃើញ​យុវជន​ម្នាក់​ចងក​សម្លាប់​ខ្លួន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ភូមិ​សា​គ្រាម​ត្បូង ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ផេង ភ័​ណ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

យោង​តាម​ការ​បំភ្លឺ​របស់​ស្ត្រី​ឈ្មោះ គិត ញ៉ឹង អាយុ​៤៨ ឆ្នាំ​ត្រូវជា​ម្ដាយមីង​បង្កើត​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្មួយ​ប្រុស​(​ជន​រង​គ្រោះ​)​របស់​គាត់​ជា​កូនកំព្រា រស់នៅ​ជាមួយ​គាត់ ។ នៅ​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃ​កើតហេតុ ក្មួយ​របស់​គាត់​បាន​អង្គុយ​លេង​ជាមួយ​គាត់​នៅ​ក្រោមផ្ទះ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មួយសន្ទុះ​ក្រោយមក គាត់​ក៏​ដើរទៅ​ដេក​លេង​ជាមួយ​ក្មួយ​ម្នាក់​ផ្សេង​ទៀត​ឈ្មោះ រឿង ហើយ​គាត់​មិន​បានដឹង​ថា ក្មួយ​ប្រុស​រង​គ្រោះ​ដើរទៅ​ឯណា​នោះ​ទេ លុះដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ ស្រាប់តែ​ប្ដី​របស់​គាត់​បាន​ត្រឡប់​មក​ពី​ឃ្វាលគោ​វិញ ហើយ​ឲ្យ​កូនស្រី​របស់​គាត់​ឈ្មោះ ផល សេង​អុី​ ទៅ​បង្កាត់ភ្នក់ភ្លើង​ឲ្យ​គោ​នៅ​ក្រោយ​ផ្ទះ ពេល​នោះ​កូនស្រី​របស់​គាត់​ប្រាប់​ថា នាង​រាងដូចជា​ព្រឺ​ៗ​សម្បុរ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​កូនស្រី​គាត់​ក៏​ស្រែកហៅ​ឪពុក​មក​ជួយ ព្រោះ​នាង​ខ្លាច ពេល​ឪពុក​កំពុង​បង្កាត់​ភ្នក់ភ្លើង​ឱ្យ​គោ​នោះ គឺ​កូនស្រី​របស់​គាត់​បែរមុខ​ទៅ​ទិស​ខាងកើត ស្រាប់តែ​ឃើញ​អាវ​មនុស្ស​នៅ​លើ​ដើម​ស្វាយ​ពណ៌​ខៀវ​ៗ ហើយ​កូនស្រី​ក៏​ស្រែ​កថា «​ម៉ែ​ពុក​អើយ​ជួយ​ផង អ្នក​ណា​ទេ មិនដឹង​ស្លាប់ ឬ​រស់​ទេ ជួយ​ផង​» ។ ពេល​នោះ​គាត់ និង​បងប្អូន​ក្នុងភូមិ​បាន​នាំ​គ្នារ​ត់ទៅ​មើល ស្រាប់តែ​ឃើញ​ក្មួយ​ប្រុស​របស់​គាត់​យក​ក្រមា​ពណ៌​ក្រហម​ឆ្នូត​ខៀវ​ចង​.​ក​នៅ​លើ​ដើម​ស្វាយ​ស្លាប់​បាត់​ទៅ​ហើយ មិនដឹង​តាំងពី​ពី​ពេល​ណា​ទេ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្ដិ៍​ឃុំ​សា​គ្រាម​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​សព រក​ឃើញ​មាន​ស្នាម​ជាំ​ជុំវិញ​.​ក​ជន​រង​គ្រោះ​ចំនួន​១​កន្លែង ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ចង​.​ក​ធ្វើ​អត្តឃាត​ប្រាកដ​មែន មិន​មាន​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​ឡើយ ។ ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ