ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាលើកកម្ពស់សន្តិសុខតំបន់! គណៈប្រតិភូក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំកំពូល ADMM-Plus នៅប្រទេសហ្វីលីពីន

22 ម៉ោង មុន

កម្ពុជា​លើកកម្ពស់​សន្តិសុខ​តំបន់ និង​អន្តរជាតិ​! គណៈប្រតិភូ​ក្រសួងការពារជាតិ កំពុង​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​-​បូក (ADMM-Plus) លើក​ទី​២ នៅ​ប្រទេស​ហ្វី​លី​ពី​ន ។

ជាក់ស្តែង​ក្រសួងការពារជាតិ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៦​ថា ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដា​រ៉ា​រ័​ត្ន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួងការពារជាតិ ចូលរួម​កិច្ចប្រជុំ​ថ្ងៃ​ទី​២ នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​-​បូក (ADMM-Plus) ដែល​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈមណ្ឌល​សន្និបាត​ម៉ាក់​តាន នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ និង​ប្រធាន​ប្រតិភូ​តំណាង​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១១​ប្រទេស និង​ប្រទេស​បូក​ចំនួន​៨ គឺ ៖ អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូ​វែ​ល​សេ​ឡង់ សាធារណរដ្ឋ​កូរ៉េ សហព័ន្ធ​រុ​ស្ស៊ី និង​សហរដ្ឋ​អាម៉េរិក ។

ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​នេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏​បាន​ថ្លែង​បទ​អន្តរាគមន៍​ក្នុង​របៀបវារៈ​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​បញ្ហា​សន្តិសុខ​អន្តរជាតិ និង​តំបន់ ក្នុង​នាម​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ៕