ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចបវរ​ធិ​បតី ​៖ សង្គ្រាម​កម្ពុជា​-ថៃ​ កន្លង​មក​ជា​សង្គ្រាម​ដែល​កម្ពុជា​មិន​ធ្លាប់​កើត​មាន

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា សង្គ្រាម​រវាង​កម្ពុជា និង​ថៃ កន្លង​មកនេះ​ជា​សង្គ្រាម​ដែល​កម្ពុជា​មិន​ធ្លាប់​មាន ដែល​កាលពីមុន​កម្ពុជា​មាន​តែ​សង្គ្រាម​ផ្ទៃក្នុង​តែ​ប៉ុណ្ណោះ ខណៈ​ដែល​កម្ពុជា​មិន​ធ្លាប់​បាន​ប្រឈម​នៅ​ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​មកនេះ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ចែក​ពូជស្រូវ ដល់​ប្រជា​កសិករ នៅ​ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៦​យ៉ាង​ដូច្នេះ​ថា ៖«​ក្នុង​កាលៈទេសៈ​ដែល​បំបាក​បំផុត​ដែល​កម្ពុជា​បាន​ប្រឈម​រយៈពេល​ជាង​៣០​ឆ្នាំ​មកនេះ ។

សង្គ្រាម​បែប​នេះ បាន​ចូល​ដល់​ក្នុង​ដី​រវាង​ប្រទេស និង​ប្រទេស ហើយ​មាន​ទឹកជំនន់ ស្ថានភាព​សេដ្ឋកិច្ច​បិទ​ព្រំដែន តើ​យើង​អាច​ធ្វើ​បន្ត​ទៀត? ខ្ញុំ​អរគុណ​ជា​ថ្មី​ដល់​ប្រជាពលរដ្ឋ និង​ការ​តស៊ូ​របស់​យើង លំបាក​តែ​មិន​ស្លា​.​ប់​» ។

ស​ម្តេ​ធិ​បតី បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​មិន​បាន​បោះបង់​ចោល​ប្រជាពលរដ្ឋ​ណាមួយ​នោះ​ទេ ។ កាល​ពេល​កន្លង​មកនេះ សម្តេច​ក៏​បាន​ទៅ​ជួប​បងប្អូន​ប្រជាពលរដ្ឋ លោកតា​លោកយាយ ដែល​ជា​ជនភៀសសឹក នៅ​ភូមិ​ស្រះ​កែវ ដែល​ឥលូវ​ដាក់​ឈ្មោះ ភូមិ​ស្រះ​កែវ​ចង​ចាំ ភូមិ​តា​កឹង​បៃតង​ចង​ចាំ ខេត្តឧត្តរមានជ័យ ។ ភូមិ​នេះ ដាក់​ដើម្បី​ឲ្យ​មានការ​ចង់​ចាំ​ពី​ភាពរឹងមាំ របស់​ប្រជាពលរដ្ឋ​ដែល​ទោះបីជា​លំបាក​យ៉ាងណា​ក៏​អាច​កសាង​ភូមិ​បាន ។

សម្តេច​ធិ​បតី បាន​លើក​ឡើង​ទៀត​ថា ភូមិ​ដែល​ដាក់​នេះ ទោះបីជា​ថ្ងៃក្រោយ ប្រជាពលរដ្ឋ​បាន​វិល​ត្រឡប់​ទៅ​ភូមិលំនៅ​ឋាន ក៏​ដោយ​ក៏​ភូមិ​នេះ មាន​ដី​មួយ​ផ្នែក​បាន​ប្រគល់​ឲ្យ​ពួក​គាត់​រួច​ហើយ ។ ដូច្នេះ​គាត់​អាច​នឹង​បន្ត​កសាង​ភូមិ​នេះ​ទៀត ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ខាង​មុខ​នេះ សម្តេច​នឹង​អញ្ជើញ​ទៅ​ភូមិ​រង​ចាំ​ខេត្តបន្ទាយមានជ័យ ដែល​មាន​ជនភៀសសឹក​បាន​កំពុង​រស់នៅ​ផង​ដែរ ។ សម្តេច​ធិ​បតី​បញ្ជាក់​ថា ៖«​ភូមិ​រង់ចាំ នៅ​ឧត្ត​មាន​ជ័យ ខ្ញុំ​គង់តែ​ទៅ​ទេ តែ​ទៅ​អត់​មាន​ប្រាប់​ទេ គឺ​ទៅ​ស្ងាត់​ៗ ប៉ុន្តែ​មាន​កន្លែង​ខ្លះ នៅ​ក្នុងភូមិ​ប្រជាពលរដ្ឋ​បាន​ទៅ​នៅ​៣​ខែ តែ​គាត់​ឧស្សាហ៍ ចេះ​រៀបចំ ដាំ​បន្លែ ចិញ្ចឹមសត្វ សេដ្ឋកិច្ច​គ្រួ​សារបាន​ល្អ​…​នេះ​ជា​ចំណុច​រឹង​មាំ​របស់​យើង ដែល​ត្រូវ​បន្ត​» ៕