ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ ៖ កៅអី​នៅUN ពុំ​មែន​កៅអីនៅ​ហាង​កាហ្វេ ចេះ​តែ​ចង់​អង្គុយ អាច​អង្គុយ​បាន​នោះ​ទេ !

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​លោក​បណ្ឌិត ឥន សុផល សាស្ត្រាចារ្យ​ និង​ជា​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយបាន​លើក​ឡើង​ថា​ កៅអី​នៅ UN ពុំ​មែន​កៅអី នៅ​ហាង​កាហ្វេ ចេះ​តែ​ចង់​អង្គុយអាច​អង្គុយ​បាន​នោះ​ទេ ! ​។

ការ​លើក​ឡើង​របស់​លោក​បណ្ឌិត​ បន្ទាប់​ពី​ក្រុម​លោក សម រ​ង្ស៊ី​ នៅ​ក្រៅប្រទេស​បាន​កំពុង​ស្រែក​ស្តែង​ៗ​ថា​ នឹង​ធ្វើការ​ផ្លាស់​ប្តូរ​កៅអី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​អង្ក​កា​សហប្រជាជាតិ​ ។

លោក​បណ្ឌិត​បាន​លើក​បណ្តាញ​សង្គម ​នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៦​ថា មុន​នឹង​ទទួល​បាន​កៅអី (​សមាជិក​) UN ត្រូវ​បង្កើត​រដ្ឋ​ជា​មុន ហើយ​បើ​ចង់​បង្កើត​រដ្ឋ ត្រូវ​មាន​ធាតុ​ផ្សំ​អ្វីខ្លះ? លោក​បណ្ឌិត​ថា ​យោង​តាម​ច្បាប់​អន្តរជាតិ ភាព​ជា​រដ្ឋ (Statehood) មាន​ធាតុ​ផ្សំ​មូលដ្ឋាន​ចំនួន​៤ ដែល​ចែង​ក្នុងមាត្រា​១ នៃ​អនុសញ្ញា​ម៉ុង​តេ​វី​ដេ​អូ ស្តី​ពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​រដ្ឋ ឆ្នាំ​១៩៣៣ ធាតុ​ផ្សំ​ទាំងនោះ​រួម​មាន​៖

១-​មាន​ប្រជាជន​អចិន្ត្រៃយ៍ (Permanent population)​ ។

២​-មាន​ដែនដី​កំណត់​បាន (Defined territory)​មាន​ន័យ​ថា មាន​ព្រំដែន​ច្បាស់លាស់​ ។

៣-​មាន​រដ្ឋាភិបាល (Government) ដែល​អាច​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​។​៤.​មាន​សមត្ថភាព​បង្កើត​ទំនាក់ទំនង​ជាមួយ​រដ្ឋ​ដទៃ (Capacity to enter into relations with other States)​។

លោក​បណ្ឌិត​បាន​លើក​ឡើង​ទៀត​ថា បន្ទាប់​ពី​បាន​បង្កើត​រដ្ឋ តើ​រដ្ឋ​នោះ​ត្រូវ​ឆ្លងកាត់​អ្វីខ្លះ ដើម្បី​ក្លាយទៅជា​សមាជិក​UN​?

លោក​បណ្ឌិត​រៀបរាប់​ថា ​មាន​រដ្ឋ​ហើយ មិន​ប្រាកដ​ថា ​មាន​កៅអី​នៅ​UN​នោះ​ទេ លុះត្រាតែបំពេញ​លក្ខខណ្ឌ​ក្នុង​មាត្រា​៤ នៃ​ធម្មនុញ្ញ UN និង​ទទួល​បាន​អនុសាសន៍​ពី​ក្រុមប្រឹក្សាសន្តិសុខ បន្ទាប់​មក​ការ​អនុម័ត​ពី​មហាសន្និបាត​ ។ ការ​មាន​លក្ខណៈ​ជា​រដ្ឋ មិន​ធ្វើ​ឱ្យ​ក្លាយជា​សមាជិក​ដោយ​ស្វ័យប្រវត្តិ​ទេ​ ។ លក្ខខណ្ឌ​សម្រាប់​ចូល​ជា​សមាជិក UN យោង​តាម​មាត្រា​៤ កថាខណ្ឌ​១ មាន​លក្ខខណ្ឌ​ចំនួន​៥៖

១-​អ្នក​ដាក់​ពាក្យ​ស្នើ​សុំ​ចូល​ជា​សមាជិក UN ត្រូវ​មាន​ឋានៈ​ជា​រដ្ឋ មិនមែន​ជា​អង្គការ ឬ​ក្រុម​នយោបាយ​ទេ​ ។

២-២-​ជា​រដ្ឋ​ស្រឡាញ់​សន្តិភាព ប្រកាន់ខ្ជាប់​នឹង​គោលបំណង​សន្តិភាព​របស់ UN​។

២-​ទទួលយក​កាតព្វកិច្ច​ក្នុង​ធម្មនុញ្ញ ប្រកាស​ជា​ផ្លូវការ​ថា ខ្លួន​ព្រម​ទទួល​កាតព្វកិច្ច​ដែល​ធម្មនុញ្ញ UN កំណត់​ ។

២-៤-​មាន​សមត្ថភាព​អនុវត្ត​កាតព្វកិច្ច អាច​បំពេញ​កាតព្វកិច្ច​ទាំងនោះ​បាន តាម​ការ​វាយតម្លៃ​របស់ UN​។

៥-មាន​ឆន្ទៈ​អនុវត្ត​កាតព្វកិច្ច​មាន​បំណង និង​ការ​ប្តេជ្ញា​អនុវត្ត​កាតព្វកិច្ច​ទាំងនោះ​។

លោ​កប​ណ្ឌិ​យ​បញ្ជាក់​ថា​ «លក្ខខណ្ឌ​ទាំងនេះ​ ជា​មូលដ្ឋាន​ច្បាប់​សម្រាប់​ការ​វាយតម្លៃ​ពាក្យសុំ​ចូល​ជា​សមាជិក​» ​។

ជ​មួយ​គ្នា​នោះ​ដែរ ​លោក​បណ្ឌិត​ក៏​លើក​ឡើង​ថា​ នីតិវិធី​ចូល​ជា​សមាជិក UN​ថា​ ជំហាន​ទី​១៖ ដាក់​ពាក្យ​ទៅ​អគ្គលេខាធិការ UN រដ្ឋ​ត្រូវ​ដាក់​ពាក្យសុំ​ចូល​ជា​សមាជិក ដោយ​ភ្ជាប់​សេចក្តី​ប្រកាស​ជា​ផ្លូវការ​ថា ខ្លួន​ទទួលយក​កាតព្វកិច្ច​ក្នុង​ធម្មនុញ្ញ UN​។ អគ្គលេខាធិការ​បញ្ជូន​ពាក្យ​នោះ​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​។

ជំហាន​ទី​២៖ ពិនិត្យ​ពាក្យសុំ ជា​ទូទៅ ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​បញ្ជូន​ពាក្យ​ទៅ​គណៈកម្មាធិការ​ទទួល​សមាជិក​ថ្មី ដែល​មាន​តំណាង​ពី​សមាជិក​ក្រុមប្រឹក្សា​ទាំង​១៥ ដើម្បី​ពិនិត្យ និង​រាយការណ៍​លទ្ធផល​។ ក្រុមប្រឹក្សា​អាច​សម្រេច​ប្រើ​របៀប​ផ្សេង​បាន​។

ជំហាន​ទី​៣៖ ក្រុមប្រឹក្សាសន្តិសុខ​បោះ​ឆ្នោត​ផ្តល់​អនុសាសន៍ ត្រូវ​បំពេញលក្ខខណ្ឌ​ទាំង​ពីរ​ខាងក្រោម​៖

• ទទួល​បាន​សំឡេង​គាំទ្រ យ៉ាងតិច​៩ ក្នុង​ចំណោម​១៥​។

• គ្មាន​សមាជិក​អចិន្ត្រៃយ៍​ណាមួយ​បោះ​ឆ្នោត​ប្រឆាំង (​វេតូ​)​។ សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ គឺ ចិន បារាំង រុ​ស្ស៊ី ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​។

ការ​បោះ​ឆ្នោត អនុបវាទ របស់​សមាជិក​អចិន្ត្រៃយ៍ មិនមែន​ជា​វេតូ​ទេ​។ ឧទាហរណ៍ បើ​មាន​សំឡេង​គាំទ្រ​៩ ហើយ​សមាជិក​អចិន្ត្រៃយ៍​ម្នាក់​អនុបវាទ ការ​ផ្តល់​អនុសាសន៍​នៅ​តែ​អាច​អនុម័ត​បាន បើ​គ្មាន​សមាជិក​អចិន្ត្រៃយ៍​ផ្សេង​ទៀត​ប្រឆាំង​។

ជំហាន​ទី​៤៖ មហាសន្និបាត​បោះ​ឆ្នោត​អនុម័ត បន្ទាប់​ពី​ទទួល​អនុសាសន៍​វិជ្ជមាន​ពី​ក្រុមប្រឹក្សាសន្តិសុខ មហាសន្និបាត​ពិនិត្យ និង​បោះ​ឆ្នោត​។ ត្រូវ​មាន​សំឡេង​គាំទ្រ យ៉ាងតិច​២​ភាគ​៣ នៃ​សមាជិក​ដែល​មាន​វត្តមាន និង​បោះ​ឆ្នោត​។

ជំហាន​ទី​៥៖ សមាជិកភាព​ចូល​ជា​ធរមាន រដ្ឋ​នោះ​ក្លាយជា​សមាជិក នៅ​ថ្ងៃ​ដែល​មហាសន្និបាត​អនុម័ត​សេចក្តីសម្រេច​ទទួល​ចូល ហើយ​អគ្គលេខាធិការ​ជូនដំណឹង​ទៅ​រដ្ឋ​នោះ ​៕