ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំផ្លូវចិត្តមុនត្រឡប់ទៅសហគមន៍! ពន្ធនាគារខេត្តបន្ទាយមានជ័យ ចុះអប់រំតម្រង់ទិសដល់ជនជាប់ឃុំជិត១០០នាក់

22 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ត្រៀមខ្លួន​ធ្វើ​ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​! ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ បើក​វគ្គ​អប់រំ​ចិត្តសាស្ត្រ និង​សីលធម៌​ដល់​ជន​ជាប់​ឃុំ ៩៥​នាក់ ដែល​ជិត​ផុតកំណត់​ទោស ។

នេះ​បើ​យោង​តាម​ផេ​ក​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​២៩ ខែតុលា​នេះ​ថា ៖ ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ បាន​ប្រជុំ​អប់រំ​ដល់​ជន​ជាប់​ឃុំ ដែល​ជិត​ផុតកំណត់​ទោស ទៅ​រស់នៅ​ក្នុង​សហគមន៍​វិញ ។

អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​បន្ត​ថា ដោយ​ទទួល​បានការ​ណែនាំ​ពី លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​២ អ៊ុ​ង ស៊ី​ផា​ន ប្រធាន​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ លោក​វរ​អគ្គានុរក្ស​ថ្នាក់​លេខ​២ អ៊ូ សុធី ប្រធាន​ការិយាល័យ​អប់រំ​កែប្រែ និង​ស្តារ​នីតិសម្បទា ដឹកនាំ​លោក​អនុប្រធាន​ការិយាល័យ និង​មន្ត្រី​ជំនាញ ចុះ​អប់រំ​ដល់​ជន​ជាប់​ឃុំ​ដែល​ជិត​ផុតកំណត់​ទោស ចំនួន ៩៥​នាក់ ក្នុង​នោះ​ស្ត្រី ១៧​នាក់ ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម ៖

  • បទបញ្ជាផ្ទៃក្នុង​របស់​ជន​ជាប់​ឃុំ
  • សីលធម៌ និង​ការ​រស់នៅ​ក្នុង​សង្គម
  • ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់
  • ការ​ថែរក្សា​សុខភាព និង​អនាម័យ ៕