ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ហេង សំ​រិ​ន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ចូល​ប្រជុំ​កម្រិត​ប្រធាន​សភា​អាស៊ី​-​អឺរ៉ុប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា​នេះ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ចូលរួម​កិច្ចប្រជុំ​កម្រិត​ប្រធាន​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​៤ នៅ​សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន ។…

រាជធានី​ភ្នំពេញ ៖ សម្ដេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា​នេះ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ចូលរួម​កិច្ចប្រជុំ​កម្រិត​ប្រធាន​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​៤ នៅ​សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន ។

កិច្ចប្រជុំ​កម្រិត​ប្រធាន​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​៤ ប្រារព្ធ​ធ្វើ​ក្រោម​មូលបទ «​ឧត្តមភាព​កាន់តែ​ខ្ពង់ខ្ពស់​សម្រាប់​តំបន់​យូ​រ៉ា​ស៊ា កិច្ច​សន្ទនា ទំនុកចិត្ត និង​ភាព​ជា​ដៃគូ​» ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩ ដោយ​មាន​ប្រតិភូ​ថ្នាក់ដឹកនាំ​សភា​ក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប ប្រមាណ​៦០​ប្រទេស​ចូលរួម​ព្រមទាំង​មាន​វត្តមាន អង្គការ​អន្តរជាតិ និង​អន្តរ​សភា​ជា​ច្រើន​ទៀត ។ កិច្ចប្រជុំ​កម្រិត​ប្រធាន​សភា​អាស៊ី​-​អឺរ៉ុប បាន​ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ​សភា​ឌូ​ម៉ា សហព័ន្ធ​រុ​ស្ស៊ី និង​រដ្ឋសភា​សាធារណរដ្ឋ​កូរ៉េ ហើយ​ក៏​ជា​វេទិកា​អន្តរ​សភា​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​ការ​ពិភាក្សា​លើ​ប្រធានបទ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​តំណាង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប ដើម្បី​ផ្លាស់​ប្តូរ​ទស្សនៈ​យោបល់​ក្នុង​ការ​ការពារ​ផលប្រយោជន៍​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សុខុមាលភាព​សង្គម​នៅ​ក្នុង​តំបន់​ក៏​ដូច​ជា ពិភពលោក​ទាំងមូល ។

កំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ​នេះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន គ្រោង​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ប្រធានរដ្ឋសភា​នៃ​ប្រទេស​មួយ​ចំនួន​ទៀ ក្នុង​ការ​ពង្រឹងពង្រីក​វិស័យ​ការទូត​សភា​ក៏​ដូច​ជា ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ចំណងមិត្តភាព​រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង​ពហុភាគី ។

សូម​ជម្រាប​ថា កិច្ចប្រជុំ​កម្រិត​ប្រធាន​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេស​រុ​ស្ស៊ី ក្នុង​ឆ្នាំ​២០១៦ លើក​ទី​២​ធ្វើ​ឡើង​នៅ​សាធារណរដ្ឋ​កូរ៉េ ក្នុង​ឆ្នាំ​២០១៧ និង​លើក​ទី​៣​ធ្វើ​ឡើង​នៅ​ប្រទេស​ទួ​រ​គី ក្នុង​ឆ្នាំ​២០១៨ ។ សម្តេច ហេង សំ​រិ​ន ធ្លាប់​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​លើក​ទី​១ នៅ​ប្រ​ទស​រុ​ស្ស៊ី និង​លើក​ទី​២ នៅ​សាធារណរដ្ឋ​កូរ៉េ ផង​ដែរ ។ គណៈប្រតិភូ​អមដំណើរ​សម្តេច​ប្រធានរដ្ឋសភា​ចូលរួម​កិច្ចប្រជុំ​កម្រិត​ប្រធាន​សភា​អាស៊ី​-​អឺរ៉ុប នា​ពេល​នេះ​មាន លោក​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា ។

លោក​ជា វ៉ា​ន់​ដេ​ត ប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ ជនបទ​បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា ។ លោកស្រី បាន ស្រី​មុំ អនុប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ​កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ