ប្រយ័ត្នចាញ់បោកគេ ! ជនខិលខូចបង្កើតផេកក្លែងក្លាយលក់ទំនិញអនឡាញ ឱ្យវេរប្រាក់មុនហើយប្លុកចោល (ព្រមទាំងវិធីសាស្ត្រទប់ស្កាត់)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សូមប្រយ័ត្ន! ការឆបោកតាមអនឡាញ ល្បិចបោកឱ្យវេរប្រាក់មុន តែមិនផ្ញើទំនិញឱ្យ និងប្លុក (Block) គណនីចោល ។ នេះបើយោងតាមផេក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រកាសនាព្រឹកថ្ងៃ ទី១៦ ខែតុលានេះ ។

បច្ចុប្បន្ន ស្របពេលដែលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែមានភាពធូរធារ និងមានការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា ការបញ្ជាទិញទំនិញតាមប្រព័ន្ធអនឡាញទាំងក្នុង និងក្រៅប្រទេស បានក្លាយជាជម្រើសដ៏ពេញនិយម និងងាយស្រួល ។ ប៉ុន្តែ ទន្ទឹមនឹងភាពងាយស្រួលនេះ ក្រុមជនខិលខូចក៏បានឆ្លៀតឱកាសបង្កើត Page ក្លែងក្លាយ ដើម្បីបោកប្រាស់យកប្រាក់ពីបងប្អូនតាមរយៈការតម្រូវឱ្យវេរលុយមុន រួចមិនផ្ញើទំនិញឱ្យ ហើយធ្វើការ Block ចោលភ្លាមៗ ។
+វិធីពិនិត្យមើលគណនីផេក (Page) ពិត និងក្លែងក្លាយ៖
គណនីផេក (Page) ពិត ៖ មានព័ត៌មាន Page ច្បាស់លាស់ , មានប្រវត្តិបង្ហោះមាតិកាជាបន្តបន្ទាប់ , មានអ្នក Follow ពិតប្រាកដ
មានមតិយោបល់ និង Reviews ពីអតិថិជន , មានព័ត៌មានទំនាក់ទំនងច្បាស់លាស់ ។
+ចំពោះគណនីផេក (Page) ក្លែងក្លាយ ៖ ឈ្មោះ និងរូបភាពស្រដៀង Page ពិត , បង្កើតថ្មី និងមានប្រវត្តិមិនច្បាស់ , មានចំនួន Follow មិនប្រក្រតី , ផ្សព្វផ្សាយលក់តម្លៃទាបខ្លាំង , ទាមទារឱ្យផ្ទេរប្រាក់ជាមុន ។
+សុវត្ថិភាពក្នុងការទិញទំនិញតាមអនឡាញ ៖
ជ្រើសរើសការទូទាត់ប្រាក់ពេលទទួលទំនិញ Cash on Delivery (COD) ជួយកាត់បន្ថយហានិភ័យក្នុងការបោកតាមអនឡាញ ៕
ចែករំលែកព័តមាននេះ