ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យេម៉ែ​ន-អារ៉ាប៊ីសាអូឌីត៖ ពួកឧទ្ទាមហ៊ូធីបើកការវា.យ.ប្រ.ហា.​រ​ដោយមីស៊ីល និងដ្រូនលើវិមានប្រធានាធិបតី​ បណ្តាលឱ្យមនុស្សស្លា.ប់និងរ.បួ.ស

6 ម៉ោង មុន

យេ​ម៉ែ​ន​-​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​ ស្និទ្ធ​អ៉ី​រ៉​ង់ កាលពី​ថ្ងៃ​ទី​១៥​ តុលា​ បាន​វាយប្រហារ​វិមាន​ប្រធានាធិបតី​ដែល​ពេល​នេះ ​ប្រើ​ជា​ទីស្នាក់ការ​របស់​រដ្ឋាភិបាល​យេ​ម៉ែ​ន ​ទទួលស្គាល់​ដោយ​អន្តរជាតិ ស្ថិត​នៅ​ក្រុង​កំពង់​ផែ​អា​ដេ​នភា​គ​ខាងត្បូង​យេ​ម៉ែ​ន​ ។ ស្នូរ​ផ្ទុះ​ខ្លាំង​ៗ​យ៉ាងតិច​៦​លើក​​លាន់ឮ​នា​ថ្ងៃ​នោះ​ ជិត​វិមាន​រដ្ឋាភិបាល​នោះ​។

អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​រដ្ឋាភិបាល​យេ​ម៉ែ​ន​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​៤​នាក់ ​បាន​ត្រូវ​ស្លាប់​ និង​៦​នាក់​ទៀត​រង​របួស​។ ពួក​ឧទ្ទាម​ហ៊ូ​ធី​គាំទ្រ​ដោយ​អ៉ី​​រ៉​ង់​បាន​ប្រកាស​ភ្លាម​ៗ​ថា នោះ​ជា​ការ​វាយប្រហារ​របស់​ពួក​គេ​ ។ ការ​វាយប្រហារ​លើ​តំបន់​វិមាន​ប្រធា​នាធិបតី​នេះ កើត​មាន ខណៈ​ការ​ប្រយុទ្ធ​គ្នា​កំពុង​តែ​មានការ​កើនឡើង រវាង​ពួក​ឧទ្ទាម​និង​ក្រុមចម្រុះ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​លើ​រណសិរ្ស​ចុង​ក្រោយ​នៃ​សង្គ្រាម​ប្រឆាំង​អ៉ី​រ៉​ង់​នោះ​។

ស្នូរ​ផ្ទុះ​ខ្លាំង​ៗ​​បណ្ដាល​ឲ្យ​ប្រជាជន​ក្រុង​អា​ដេ​ន​ជ្រួលច្របល់ ហើយ​ជម្លៀស​ខ្លួន​ចេញពី​តំបន់​វិមាន​ប្រធានាធិបតី​។ រដ្ឋាភិបាល​យេ​ម៉ែ​ន​​គូសបញ្ជាក់​ថា ពួក​ហ៊ូ​ធី​បាន​វាយប្រហារ​ដោយ​មីស៊ី​ល ​និង​ដ្រូ​ន​។ ស្នូរ​ផ្ទុះ​ខ្លាំង​២​ កើត​មាននៅ​កំពូល​កូនភ្នំ​ជិត​វិមាន​ប្រធា​នាធិបតី MAASHINQ ហើយ​ការ​ផ្ទុះ​២​ទៀត​​នៅ​ជិត​ប៉ុស្តិ៍​សន្តិសុខ​ ។ តាម​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​រដ្ឋាភិបាល​យេ​ម៉ែ​ន​ដែល​មិន​បញ្ចេញ​ឈ្មោះ​ថា មេដឹកនាំ​រដ្ឋាភិបាល​យេ​ម៉ែ​ន​ច្រើន​នាក់​រស់នៅ​នីរ​ទេស ហើយ​បណ្ដា​អ្នក​ស្ថិត​នៅ​ក្រុង​អា​ដេ​ន​ពុំ​មាន​នរណា​ម្នាក់​រង​គ្រោះ​ឡើយ​ ។

ពួក​ហ៊ូ​ធី​អះអាង​ពី​ការ​វាយប្រហារ​លើ​ទីបញ្ជាការដ្ឋាន​យោធា​របស់​សត្រូវ ស្រប​តាម​យុទ្ធសាស្ត្រ​របស់​ពួក​គេ​វាយប្រហារ ប្រឆាំង​បណ្ដា​គោលដៅ​អា​រ៉ា​ប៊ី​សា​អូឌីត​។ យុទ្ធសាស្ត្រ​នោះ​បង្ហាញ​រួច​ហើយ តាម​រយៈ​ការ​វាយប្រហារ​ផ្ទួន​ៗ លើ​ព្រ​លាន​យន្តហោះ​ក្រុង​រី​យ៉ា​ដ​និង​បណ្ដា​ទីតាំង​ប្រេងកាត​របស់​ក្រុមហ៊ុន​ប្រេង​យក្ស​ប្រទេស​នេះ​ARAMCO​ ។

ការ​កើនឡើង​នៃ​ការ​ប្រយុទ្ធ​គ្នា​នៅ​យេ​ម៉ែ​ន​នេះ កាន់តែ​ធ្វើ​ឲ្យ​ស្មុ​គ្រ​ស្មាញ​ថែម​ទៀត ដល់​ការ​ខិតខំ​ប្រឹងប្រែង​បញ្ចប់សង្គ្រាម​អ៉ី​រ៉​ង់ និង​កាន់តែ​ធ្វើ​ឲ្យ​ផុយ​ស្រួយ​ថែម​ទៀត​ដល់​បណ្ដា​ទីផ្សារ​ប្រេង​ពិភពលោក​ ។ ចរាចរណ៍​តាម​អាកាស​ក្នុង​តំបន់​ក៏​រង​ការ​ប៉ះពាល់​ដែរ ដោយ​ពួក​ហ៊ូ​ធី​បាន​ព្រមាន​ប្រាប់​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍ ពី​ចេតនា​របស់​ពួក​គេ​ប្រើ​ដែនអាកាស​អា​រ៉ា​ប៊ី​សា​អូឌីត សម្រាប់​ធ្វើការ​វាយប្រហារ​ ។ ការ​ហោះហើរ​ច្រើន​ពាន់​ជើង​របស់​យន្តហោះ​នៅ​អា​រ៉ា​ប៊ី​សា​ឌី​ត​បាន​ត្រូវ​ស្ទះ​ ។

រាជធានី​អា​រ៉ា​ប៊ី​សា​អូឌីត​ ជា​ប្រទេស​នាំ​ចេញ​ប្រេង​ឆៅ​ធំ​ទី​មួយ​លើ​ពិភពលោក ចាប់តាំងពី​ជាង​១​ស​ប្ដា​ហ៍​មក​ហើយ រង​ការ​វាយ​ប្រហារ​រាល់ថ្ងៃ ពុំ​ធ្លាប់​មាន​ពី​មុន​មក ដែល​កំណត់​ពី​ការ​កើនឡើង​នៃ​សង្គ្រាម រវាង​ពួក​ហ៊ូ​ធី​យេ​ម៉ែ​ន ​និង​អា​រ៉ា​ប៊ី​សា​អូឌីត​ ៕

Smoke rises during clashes in Aden, Yemen August 8, 2019. REUTERS/Fawaz Salman